Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ដ្រី​ល្អ​មាន​ស្នាដៃ​ត្រូវលេី​ក​ផ្ដល់​កិ​ត្ដិ​យស មន្ត្រី​អសកម្ម ប្រព្រឹត្ត​ផ្ទុយ​ពី​គោលការណ៍បទបញ្ជា​វិន័យ​កងកម្លាំង ត្រូវដាក់​ពិន័យ ឬ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​

spot_img

​កំពង់ស្ពឺ ៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង បាន​ណែនាំ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវ​បង្កើន​ស្នាដៃ​ថ្មីៗ​បន្ថែមទៀត និង​ការ​អនុវត្ដ​ន៍​តាម​ឋានានុក្រម ពី​លេី​ចុះក្រោម​មន្ដ្រី​ល្អ​មាន​ស្នាដៃ​ ត្រូវ​ចេះ​លេី​ក​សរសើរ​ផ្ដល់​កិ​ត្ដិ​យស មន្ត្រី​អសកម្ម​ប្រព្រឹត្ត​ផ្ទុយពី​គោលការណ៍​បទបញ្ជា​វិន័យ កងកម្លាំងត្រូវដាក់​ពិន័យ​អប់រំ​កែ ប្រែ​កំហុស​ករណី​ធ្ងន់ធ្ងរ ត្រូវតែ​កាត់​ស្នេី​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាលជាតិ​ ។​

​នា​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ មាន​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ជូន​ដល់​មន្ត្រី​នគរបាលជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​មានការ​អ​ញ្ញេី​ញ​ចូលរួម​ពី លោក វុី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ។​

​តាម​របាយការណ៍​ស្វាគមន៍​ដែល​អាន​ដោយ លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត បាន​គូសបញ្ជាក់​អោយដឹងថា ស្នងការដ្ឋាន​គរ​បាល​ខេត្ត បច្ចុប្បន្ន​មាន​អគារ​បំពេញ​ធ្វេី​ការ​ចំនួន ៩​ខ្នង រោង​ដាក់​រថយន្ដ​ពន្លត់​អគ្គិភ័យ អគារ​កម្លាំង​អន្ដរាគមន៍​ដែល​ទេី​ប​តែ​ធ្វេី​ការជួសជុល​កែលម្អ​ឲ្យ​មាន​លក្ខណៈ​ប្រចាំការ​ស្នាក់នៅ​ផង ធ្វើ​ការងាររដ្ឋបាល​ប្រចាំ​ថៃ្ង​ផង រោង​បាយ​ហូប​លក្ខណៈ​ប្រមូលផ្ដុំ ឃ្លាំង​ទុកដាក់​គ្រឿងបំពាក់​ឧបករណ៍​សម្ភារៈ​មួយចំនួនទៀត​ជា​លក្ខណៈ​ត្រៀម​អន្ដរាគមន៍ ​២៤ ​ម៉ោង​លេី​២៤​ម៉ោង​ក្នុង​កិច្ចការ​ចាំបាច់​ជួយ​អន្ដរាគមន៍​លេី​ការ រក្សា​សន្ដិសុខ សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​សង្គម​។

​មានប្រសាសន៍​ផ្ដាំផ្ញើ​នាឱកាស​នេះ លោក​អភិបាលខេត្ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កងកម្លាំង​នគរបាល​ខេត្ដ ពិសេស​ក្រោម​ការដឹកនាំ​ពី​សំណាក់​លោក នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ​ ​បាន​ធ្វេី​ឲ្យ​កងកម្លាំង​នគរបាល មានការ​ទទួលខុសត្រូវ​ខ្ពស់​និង​សម្រេចបាន​ជោគជ័យ​ស្នាដៃ​ធំៗ ក្នុងការ​បំពេញភារកិច្ច និង​បម្រើ​ផលប្រយោជន៍​ជូនសង្គមជាតិ និង​ភាព​សុ​ខុ​ដរ​មនា​នៅ​ទូទាំង​ផ្ទៃ​ប្រទេស និង​មាន​សុខសន្ដិភាព​ជូន​ប្រជាពលរដ្ឋ ​។

​លោកនាយ​ឧត្ដមសេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង​នគរបាលជាតិ វាយតម្លៃ​ខ្ពស់​ចំពោះ កិច្ចការ​ដឹកនាំ​អនុវត្ដ​បំពេញភារកិច្ច​កន្លងមក​របស់​កងកម្លាំង​នគរបាល ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ពិសេស​លោក​អភិបាលខេត្ត​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ដ​ដែលជា​មេបញ្ជាការ​ដ៏​ល្អ​ក្នុង​ការដឹកនាំ​ចង្អុល​ការជំរុញ​ដល់​កិច្ច​ការសហការ​សម្របសម្រួល​គ្រប់​ការងារ​ទាំងអស់​ដែល​អាច​ផ្ដល់ឱកាស​ដល់​កងកម្លាំង​ឲ្យ​បំពេញ​និង​អនុវត្ដ​ន៍​តាម​ឋានានុក្រម​តួនាទី​ភារកិច្ច​បានល្អ​ប្រ​សេី​រ លុបបំបាត់បាន​នូវ​ភាព​អសកម្ម​ការងារ​ទទួល​បាន​ជោគជ័យ ជាក់ស្តែង​ថៃ្ង​នេះ​មន្ដ្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ត្រូវបាន​ការផ្ដល់​ក​ត្ដិ​យស​លេី​ក​សរសេី​រ​ពី​ថ្នាក់ដឹកនាំ​ផ្ដល់នូវ​កា​រដំឡើ​ង​ឋានន្ដ​ស័​ក្កិ​ជាការ​បង្ហាញ​អោយ​ឃេី​ញ​ថា​ជានិច្ចកាល​ការខិតខំ​បំពេញភារកិច្ច​គឺ​ត្រូវ​បានការ​តបស្នង​ពី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ​ ។​

​ចុងក្រោយ​លោក នាយ​ឧត្ដមសេនីយ៍ “​សូម​ឲ្យកងកម្លាំង​នគរបាល​ទាំងអស់​ត្រូវ​បង្កើន​ស្នាដៃ​ថ្មីៗ​បន្ថែមទៀត ពិសេស​ការ​សាម​គ្គឺ​ភាព​ផ្ទៃក្នុង​គឺជា​កត្ដា​ស្លា​ប់រស់ អង្គភាព​មួយ​មានការ​ឯកភាពគ្នា​រវាង​មេបញ្ជាការ មន្ត្រី​គ្រប់ផ្នែក​គ្រប់​ថ្នាក់​គឺ​លទ្ធផល​ជោគជ័យ​១០០​ភាគរយ ផ្ទុយទៅវិញ​បេី​មិន​ការឯកភាព​គ្នា​ទេ​គឺ​បរាជ័យ​ដ​ដូច្នេះ​គឺ​ការ​អនុវត្ដ​ន៍​តាម​ឋានានុក្រម​ពី​លេី​ចុះក្រោម​មន្ដ្រី​ល្អ​មាន​ស្នាដៃ​ត្រូវ​ចេះ​លេី​ក​សរសើរ​ផ្ដល់​កិ​ត្ដិ​យស មន្ត្រី​អសកម្ម​ប្រព្រឹត្ត​ផ្ទុយ​ពី​គោលការណ៍​បទបញ្ជា​វិន័យ​កងកម្លាំង​ត្រូវដាក់​ពិន័យ​អប់រំ​កែប្រែ​កំហុស​ករណី​ធ្ងន់ធ្ងរ​ត្រូវតែ​កាត់​ស្នេី​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាលជាតិ​”៕ ដោយ ៖ កូឡាប

spot_img
×