Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​សុវត្ថិភាព​នៃ​ប្រព័ន្ធ​ស្បៀងអាហារ ត្រូវ​លើកទឹកចិត្ត​ឱ្យ​កសិករ​ផលិត​ស្បៀង​សរីរាង្គ ចូលរួម​កាត់បន្ថយ​ចំណាយ និង​កាត់បន្ថយការបរិភោគ​អាហារ​មិនមាន​សុវត្ថិភាព​

spot_img

​ភ្នំពេញ ​៖ ​លោក David Kaatrud នាយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ប្រចាំ​តំបន់​អាស៊ី និង ប៉ាស៊ីហ្វិក បានបញ្ជាក់​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​បង្កើត​ប្រព័ន្ធ​សុវត្ថិភាព​ស្បៀងអាហារ លើកឡើង​ដោយ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។

​នៅក្នុង​ជំនួប​នា​ទីស្តីការ​ក្រសួងបរិស្ថាន នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែ​ពិសាខ ឆ្នាំកុរ ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ជាមួយ​លោក​រដ្ឋមន្ត្រី លោក David Kaatrud បានឱ្យដឹងថា គម្រោង​កម្មវិធី​យុទ្ធសាស្ត្រ​នៃ​អង្គការ WFP ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ន្ត​ទៀត សម្រាប់​រយៈពេល ៥ ឆ្នាំ​ទៅមុខ (២០១៩-២០២៣) ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការផ្តល់សេវា​សង្គម និង​ពង្រឹង​ប្រព័ន្ធ​ចំណីអាហារ​នៅ​ថ្នាក់ក្រោម​ជាតិ ក្នុងការ​កាត់បន្ថយ​ហានិភ័យ នៃ​សន្តិសុខ​ស្បៀង​។ លោក David Kaatrud បានបង្ហាញ​ការគាំទ្រ​ចំពោះ​ផែនការ​ក្រសួងបរិស្ថាន ដែល​លើកទឹកចិត្ត​ឱ​ប្រជាពលរដ្ឋ​ខិតខំ​បង្កបង្កើនផល ជាពិសេស​ការដាំដុះ​បន្លែ​ប​បង្ការ នៅ​ជុំវិញ​ផ្ទះ​តាម​សហគមន៍ ដើម្បី​ផ្គត់​ផ្គង់ស្បៀង​ដល់​គ្រួសារ​គ្រប់គ្រាន់ កាត់បន្ថយ​ចំណាយ និង​ផលិតផល​មាន​សុវត្ថិភាព​សម្រាប់​សុខភាព​ល្អ​។

​ក្នុងឱកាស​នោះ លោក​សាយ សំ​អាល់ មានប្រសាសន៍ថា ប្រទេស​កម្ពុជា មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​ការរីកចម្រើន​នៃ​ការទទួល​ព័ត៌មាន ហើយ​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ក្នុង​រយៈពេល ២ ទសវត្សរ៍​កន្លងមក​នេះ​។ លោក​បន្តថា សន្ដិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ប្រឈម​នឹង វិបត្ដិ​បរិស្ថាន​ម្ហូបអាហារ ដែល​ផ្លាស់ប្តូរ​យ៉ាង​ឆាប់ រហ័ស និង​សុវត្ថិភាព​នៅក្នុង​ប្រព័ន្ធ​ចំណីអាហារ ដែល​បង្ក​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ លោក​សាយ សំ​អាល់ បាន​បន្ថែមថា សុវត្ថិភាព​នៃ​ប្រព័ន្ធ​ស្បៀងអាហារ លើកទឹកចិត្ត​ឱ្យ​កសិករ​ផលិត​ស្បៀង​សរីរាង្គ ចូលរួម​កាត់បន្ថយ​ចំណាយ និង​កាត់បន្ថយ​ការបរិភោគ​អាហារ​មិនមាន​សុវត្ថិភាព ដូចជា​បង្កើន​ទម្លាប់​ដាំ​ដំណាំ​ផ្សេងៗ​នៅក្បែរ​ផ្ទះ ចិញ្ចឹមសត្វ​ជាដើម​។ ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានស្នើ​សើ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ លើ​ការផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍ នូវ​បច្ចេកទេស និង​ការដាំដុះ​ដំណាំ ធានា​សុវត្ថិភាព​ស្បៀង និង​ប្រកបដោយ​សុវត្ថិភាព​។ សូមបញ្ជាក់ថា អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក World Food Programme (WFP) សហការ​ជាមួយ​ក្រសួងបរិស្ថាន និង​រៀបចំ​កិច្ចពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ធាតុ​ចូល​ថែមទៀត សម្រាប់​ការបង្កើត​គម្រោង​ប្រព័ន្ធ​សុវត្ថិភាព​ស្បៀងអាហារ ក្នុងនោះ​ចំណុច​អាទិភាព ជំរុញ​ឲ្យ​សហគមន៍ ដែល​ងាយ​រងគ្រោះ​ដោយ​ការប្រែប្រួល​អាកាសធាតុ នៅក្នុង​ប្រទេស​កម្ពុជា អាច​ទិញ ឬ​ទទួលបាន​អាហារ ដែលមាន​សុវត្ថិភាព​ចម្រុះ មានតម្លៃ​សមរម្យ​ ៕​ ដោយ​៖ កូ​ឡាប​

spot_img
×