Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ការពារ​ព្រំដែន​កម្ពុជា​និង​ថៃ សហការ​ទប់ស្កាត់បទល្មើស​ឆ្លងដែន​ខុសច្បាប់​

spot_img

​បន្ទាយមានជ័យ ​៖ កម្លាំង​ទាហាន​ឈុ​ខ្មៅ​ថៃ​១​ក្រុម​នៃ​កងអនុសេនាធំ​លេខ​១២.០៦ ឈរជើង​នៅ​ជួរមុខ​ខ្សែ បន្ទាត់​ព្រំដែន​ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​បា​ណូន​សាវ​អេ ឃុំ​ផាន​សឹក ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ​ប្រទេស​ថៃ បាន​អញ្ជើញ​ចូលមក​សំណេះសំណាល និង​ពិភាក្សា​ជាមួយ កងកម្លាំង​នគរបាល​ការពារ​ព្រំដែន កម្ពុជា នៅ​ចំណុច​ប៉ុស្តិ៍ដើម​ត្រ​សេក នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ស្ថិតនៅ​ចំណុច ភូមិ​បឹងរាំង ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បី​សហការគ្នា​ចាត់វិធានការ​បង្ការ​ទ​ប់ ស្កាត់​និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​ខុសច្បាប់​។

​មាន​សេចក្តីរាយការណ៍​ឱ្យដឹងថា កងកម្លាំង ជួរមុខ​រវាង​កម្ពុជា​-​ថៃ ដែលមាន​ឈរជើង​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង​ភូមិសាស្ត្រ​ស្រុ​អារញ្ញ ខេត្ត​ស្រះកែវ កន្លងមក​បាន​សហកា​រ​គ្នា​ហើយ​បង្ក្រាប​បទល្មើស​ឆ្លងដែន​ជួញដូរ​អាវុធ​ខុសច្បាប់​និង​បទល្មើស​ឆ្លងដែន​មួយចំនួនទៀត​ផងដែរ​។​

​កិច្ច​សំណេះសំណាល​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​ក្រោម​ការដឹកនាំ​ដោយ នាយ​ប៉ុ​ស្ថិ៍​នគរបាល​ការពារ​ព្រំដែន​ដើម​ត្រ​សេក​នៃ​វរ​សេនា​តូច​៨១៥​លោក​អនុសេនីយ៍ឯក​ណុប អឿន ចំណែក​ទាហាន​ឈុតខ្មៅ​ថៃ​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ អាត់​ដួង ភី​ឡា មេបញ្ជាការ​នៃ​កងអនុសេនាធំ​លេខ​១២.០៦​។​

​សេចក្តីរាយការណ៍​ឱ្យដឹងថា កិច្ចពិភាក្សា​នោះ​ផងដែរ កងកម្លាំង​ជួរមុខ​ការពារ​ព្រំដែន​ទាំង​២ ក៏បាន​ជំរុញ​ការទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទៅវិញទៅមក ឱ្យ​កាន់តែ​ស្និទ្ធស្នាល​រឹងមាំ និង​មាន​បញ្ហា​អ្វី​កើតឡើង នៅតាម​បន្ទាត់​ព្រំដែន​ត្រូវ​ជូនដំណឹង​គ្នា ដើម្បី​ពិភាក្សា​ដោះស្រាយ ឈរលើ​ស្មារតី​យោគយល់ បញ្ចៀស​បញ្ហា​ប្រឈមមុខ​តានតឹង​ដាក់គ្នា​។​

​សេចក្តីរាយការណ៍​ឱ្យដឹងទៀតថា ពាក់ព័ន្ធ​និង​កងកម្លាំង​ជួរមុខ រវាង​កម្ពុជា​និង​ថៃ ក្នុងភូមិ​សាស្ត្រ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង​ភូមិសាស្ត្រ​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ កន្លងមក​រហូតដល់​បច្ចុប្បន្ន បាន​ទំនាក់ទំនង​គ្នា​បានល្អ មិនតែប៉ុណ្ណោះ បាន​សម្របសម្រួល​ឱ្យ​ប្រជាជន នៃ​ប្រទេស​ទាំង​២ ធ្វើដំណើរ​ឆ្លងដែន​ប្រកបមុខរបរ​រកស៊ី និង​ធ្វើ​ការងារ​បានល្អ​ ៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×