Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ បញ្ជូន​ចោរ​ ៣​ នាក់​ លួច​ម៉ូតូ​យ៉ាងសកម្មទៅ​តុលាការ​

spot_img

​ភ្នំពេញ ​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ បាន​បញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​ ៣ ​ករណី​។​

​លោក​វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យ​ត្រូវបាន កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩ ​។​

​ករណី​ទី​១. អំពើ​លួច​(​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ លេខ​តួ​-​លេខ​ម៉ាស៊ីន ៨៤៥៧២៤៥ ពាក់​ស្លាក​លេខ​កណ្តាល ​១ L-១១១៤) នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​០២​និង ៣០​នាទី​។ ជនរងគ្រោះ​ឈ្មោះ ចន្ទ ស្រី​ណាន់ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​សិស្ស​។ សម្ភារៈ​បាត់បង់ៈ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ លេខ​តួ​-​លេខ​ម៉ាស៊ីន​៨៤៥៧២៤៥ ពាក់​ស្លាក​លេខ កណ្តាល​ ១ L-១១១៤ ​។​

​ករណី​ទី​២. ​អំពើ​លួច​(​ម៉ូតូ​ម៉ាក​ហុងដា​NBC ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១១ លេខ​តួ​៨០០២៤៣៣ ពាក់​ស្លាក​លេខ ស្វាយរៀង​១L-៤១៦៣) នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ០២​និង​៣០​នាទី​។​

​ជនរងគ្រោះ​ឈ្មោះ សៅ បញ្ញា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​សិស្ស​។ សម្ភារៈ​បាត់បង់ៈ​ម៉ូតូ​ម៉ាក​ហុងដា​NBC ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១១ លេខ​តួ​៨០០២៤៣៣ ពាក់​ស្លាក​លេខ ស្វាយរៀង​១L-៤១៦៣​។​

​ករណី​ទី​៣៖ អំពើ​លួច (​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា​អេ​ហ្វ​ហ្សិត​១៥៣ ពណ៌​ក្រហម លេខ​តួ​២០០២៦១១ លេខ​ម៉ាស៊ីន ៤០០២៥៤៣ ពាក់​ស្លាក​លេខ ភ្នំពេញ ១CA-៧៤៤៣) នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៦ ខែ ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៥​និង​៣០​នាទី​។​

​ជនរងគ្រោះ​ឈ្មោះ គាត វិច្ឆិកា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​២៩ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ​លក់ដូរ​។ សម្ភារៈ​បាត់បង់​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា​អេ​ហ្វ​ហ្សិត​១៥៣ ពណ៌​ក្រហម លេខ​តួ ២០០២៦១១ លេខ​ម៉ាស៊ីន ៤០០២៥៤៣ ពាក់​ស្លាក​លេខ ភ្នំពេញ​១CA-៧៤៤៣​។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ ប៉ា សារ៉ូ ហៅ​ហ្គី​ល ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ក្រុម​៦ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​០៧​និង​២០​នាទី នៅ​ចំណុច​ផ្ទះជួល ផ្លូវលំ ក្រុម​៦ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​, ទី​២-​ឈ្មោះ ពុំ ផល្លី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ជួសជុល​ម៉ូតូ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​អណ្តូង​២ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​០៥​នាទី នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​អណ្តូង​២ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​ទី​៣-​ឈ្មោះ ហៀ​ង សីហា ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​លេខ​៩ ផ្លូវ​បេតុង ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​០៥​នាទី នៅ​ចំណុច​បន្ទប់​ជួល​លេខ​៩ ផ្លូវ​បេតុង ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​វត្ថុតាង​និង​ភស្តុតាង​ចាប់យកៈ​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា​អេ​ហ្វ​ហ្សិត​១៥៣ ពណ៌​ក្រហម លេខ​តួ ២០០២៦១១ លេខ​ម៉ាស៊ីន ៤០០២៥៤៣ ពាក់​ស្លាក​លេខ ពោធិ៍សាត់ ១G-១១៥០ ជា​របស់​ជនរងគ្រោះ​ឈ្មោះ គាត វិច្ឆិកា (​ចាប់យក​ពី​ឈ្មោះ ហៀ​ង សីហា​), ឧបករណ៍​សម្រាប់​កឹ​ប​លេខ​ម៉ូតូ​ចំនួន​០៣,​សន្ទះ​កុង​ទ័​រ​ម៉ូតូ ចំនួន​០៣, តែម​ម៉ូតូ ចំនួន​០២, កូនសោ ដង្កាប់ និង​ទួ​ឡឺ​វី​ស​មួយចំនួន​, ក្បាំង​ម៉ូតូ​ចំនួន ០៣​គូ​, ស្តុ​ប​ម៉ូតូ​ចំនួន​០២, ម៉ូតូ​ម៉ាក​ហុងដា​ផាន​ទុម ពណ៌​ក្រហម លេខ​តួ ២០០-០០២៥៣៤៥ ពាក់​ស្លាក​លេខ ក្រចេះ ១B-៥៦១១,​ម៉ូតូ​ម៉ាក​CBR ពណ៌​ខ្មៅ លេខ​តួ ១១០០០១៦៧ ពាក់​ស្លាក​លេខ ភ្នំពេញ ១CD-៨៨៦១, ម៉ូតូ​ហុងដា​សេ​១២៥ អត់​អាវ លេខ​តួ​​លេខ​ម៉ាស៊ីន ៥២៨៥៤ គ្មាន​ស្លាក​លេខ (​ចាប់យក​ពី​ឈ្មោះ ពុំ ផល្លី​), ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៦ គ្មាន​លេខ​តួ​-​លេខ​ម៉ាស៊ីន​និង​គ្មាន​ស្លាក​លេខ -​ស្លាក​លេខ​ម៉ូតូ ភ្នំពេញ ១BF-២១៣៨ ចំនួន​០១​បន្ទះ​សោ​ទីប​លេខ​០៨ រាង​អក្ស​តេ​(T) ចំនួន​០១​ដើម​, ដែកគាស់​ប្រវែង​៤៨​សង់ទីម៉ែត្រ​ចំនួន​០១​បន្ទះ​,​ញញួរ​ដង​អ៊ី​ណុ​ក ប្រវែង​៤១​សង់ទីម៉ែត្រ​ចំនួន​០១, ទួ​ឡឺ​វី​ស ដង​ជ័រ​រូប​ទង់ជ័យ​អាមេរិក​ចំនួន ០១,​ឧបករណ៍​សម្រាប់​កឹ​ប​ចំនួន​០១, ចង្អើរម៉ូតូ​ចំនួន ០៤, គំរប​មុខ​ម៉ូតូ​ម៉ាក​ហុងដា​១២៥ ពណ៌​ខ្មៅ ចំនួន ០៤ គំរប (​ចាប់យក​ពី​ឈ្មោះ ប៉ា សារ៉ូ ហៅ ហ្គី​ល​) ៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×