Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​មី​ណេ​បៀ នឹង​ជួយ​រៀបចំ​បំពាក់​អំពូល​ភ្លើង​នៅតាម​ដងផ្លូវ នៅក្នុង​រាជធានី​ភ្នំពេញ​និង ខេត្តសៀមរាប ៧​ពាន់​គោម ដោយ​បច្ចេកទេស​ទំនើប​អូ​តូ​ម៉ា​ទិច​

spot_img

​ជប៉ុន ​៖ ​លោក យ៉ូ​ស៊ី​ហ៊ី​សា កៃ​នុ​ម៉ា ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​មី​ណេ​បៀ បាន​ជំរាប​សម្តេច​តេ​ជោ​ថា ដោយសារតែ​រាជរដ្ឋាភិបាល បានផ្តល់​ឱកាស​អោយ​ក្រុមហ៊ុន​របស់លោក ​វិនិយោគ​នៅ​ក្នង​ប្រទេស​កម្ពុជា ទទួលបាន​ជោគជ័យ ដូច្នេះ​ក្រុមហ៊ុន​មី​ណេ​បៀ នឹង​ជួយ​រៀបចំ​បំពាក់​អំពូល​ភ្លើង​នៅតាម​ដងផ្លូវ នៅក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៥​ពាន់​គោម និង ខេត្តសៀមរាប​២​ពាន់​គោម ដោយ​បច្ចេកទេស​ទំនើប​អូ​តូ​ម៉ា​ទិច មិន​ត​ខ្សែ​អគ្គិសនី​ ។​

​នៅ​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​អោយ​លោក យ៉ូ​ស៊ី​ហ៊ី​សា កៃ​នុ​ម៉ា ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មី​ណេ​បៀ មី​ត​ស៊ុ​មី ដឹកនាំ​គណៈប្រតិភូ​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីក្រុង​ត្យូ​ក្យូ ប្រទេស​ជប៉ុន​។​

​នៅក្នុង​ជំ​នូ​ប​នេះ​លោក យ៉ូ​ស៊ី​ហ៊ី​សា កៃ​នុ​ម៉ា ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មី​ណេ​បៀ​បាន​គោរព​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​ចំណាយ​ពេលវេលា​ផ្តល់​ការ​អនុ​ញ្ញា​អោយ​រូបលោក​គណៈប្រតិភូ​ចូលជួប​សំដែង​ការគួរសម​។ លោក យ៉ូ​ស៊ី​ហ៊ី​សា កៃ​នុ​ម៉ា ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មី​ណេ​បៀ បាន​គោរព​រាយការណ៍​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ក្រុមហ៊ុន​មី​ណេ​បៀ​បាន និង​កំពុង​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​រួចហើយ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​នៅតែ​ពង្រីក​ការវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា ។​

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​ខាង​ក្រុមហ៊ុន មី​ណេ​បៀ​ដែល​បាន​ជួយ​ដល់​កម្ពុជា​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ណែនាំ​អោយ​ខាង​ក្រុមហ៊ុន​បន្តធ្វើ​ការងារ​នេះ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​។ ជាមួយគ្នា​លោក យ៉ូ​ស៊ី​ហ៊ី​សា កៃ​នុ​ម៉ា ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មី​ណេ​បៀ ក៏បាន​ជំរាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផងដែរ​អំពី​វិភាគទាន​របស់​ក្រុមហ៊ុន​ជួយ​ដល់​កីឡាបាល់ទាត់​ថ្នាក់ជាតិ​របស់​កម្ពុជារ​យៈ​ពេល​២​ឆ្នាំ ។​

​ដោយសារតែ​ក្រុមហ៊ុន​មី​ណេ​បៀ បាន​ចូលរួមចំណែក​បណ្តុះបណ្តាល​ធ​បធាន​មនុស្ស​នៅ​កម្ពុជា សម្តេច​ក៏បាន​ណែនាំ​អោយ​ក្រុមហ៊ុន​នេះ​បន្ត​ជួយ​អភិវឌ្ឍ​ន៏​ធនធានមនុស្ស​នៅ​កម្ពុជា​ ៕​ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×