Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ ចេ​ត្រាស់​ធ៍ ទិញ​ភាគហ៊ុន​របស់​​ធនាគារ ​ANZ Royal ហើយនឹង​ត្រូវ​ប្ដូរ​ឈ្មោះ​ថ្មី​

spot_img

​ជប៉ុន​ ៖ ​លោក ណូ​ប៊ូ​យ៉ុង ស៊ិ ហ្វូ​ជិ​សាវ៉ា បាន​ថ្លែងថា​ ​កន្លង​ទៅខាង​ធនាគារ ANZ Royal មិនសូវ​បានផ្តល់​ឥណទាន​ទៅ​ក្រុមហ៊ុន​ខ្មែរ​នោះទេ ហើយ​ក្រុមហ៊ុន​បាន​ទិញ​ភាគហ៊ុន​ពី​ធនាគារ​អេ​អិន​ហ្សិត​រ៉ូយ៉ាល់​ដែលមាន​លោក​ឧកញ៉ា​គិត​ម៉េង​ជា​ប្រធាន ប៉ុន្តែ ធនាគារ ចេ​ត្រាស​ធ៏ រ៉ូយ៉ាល់ នឹង​ផ្តល់​ប្រាក់កម្ចី រឺ​ឥណទាន​ទៅ​ក្រុមហ៊ុន​ខ្មែរ​។​

​នៅ​រសៀល​ថ្ងៃទី​៣០ ខែឧសភា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​អោយ​លោក ណូ​ប៊ូ​យ៉ុង ស៊ិ ហ្វូ​ជិ​សាវ៉ា (Nobuyushi Fujisawa) ប្រធាន​ធនាគារ ចេ​ត្រាស់​ធ៏ (J Trust Bank) ដឹកនាំ​គណៈប្រតិភូ​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីក្រុង​ត្យូ​ក្យូ ប្រទេស​ជប៉ុន​។​

​នៅក្នុង​ជំ​នូ​ប​នេះ​លោក ណូ​ប៊ូ​យ៉ុង ស៊ិ ហ្វូ​ជិ​សាវ៉ា (Nobuyushi Fujisawa) ប្រធាន​ធនាគារ ចេ​ត្រាស់​ធ៏ (J Trust Bank) បាន​គោរព​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​ចំណាយ​ពេលវេលា​ផ្តល់​ការ​អនុ​ញ្ញា​អោយ​រូបលោក​គណៈប្រតិភូ​ចូលជួប​សំដែង​ការគួរសម​។

​លោក ណូ​ប៊ូ​យ៉ុង ស៊ិ ហ្វូ​ជិ​សាវ៉ា (Nobuyushi Fujisawa) ប្រធាន​ធនាគារ ចេ​ត្រាស់​ធ៏ (J Trust Bank) បាន​ជម្រាប​សម្តេច​តេ​ជោ​ន​យក​រដ្ឋមន្ត្រី​ថា កន្លងមកនេះ​លោក​បាន​ទិញ​ភាគហ៊ុន​របស់​ធនាគារ​ANZ Royal ។ លោក ណូ​ប៊ូ​យ៉ុង ស៊ិ ហ្វូ​ជិ​សាវ៉ា (Nobuyushi Fujisawa) ប្រធាន​ធនាគារ ចេ​ត្រាស់​ធ៏ (J Trust Bank) បាន​ជម្រាប​សម្តេច​បន្តថា ដូច្នេះ​ពេលនេះ​រូបលោក នឹងធ្វើ​ការសហការ​កា​រងារ​ជាមួយ​ក្រុមហ៊ុន​Royal group របស់​អ្នកឧកញ៉ា គិត ម៉េង ។

​ជាការ​ឆ្លើយតប សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​អោយ​លោក ណូ​ប៊ូ​យ៉ុង ស៊ិ ហ្វូ​ជិ​សាវ៉ា (Nobuyushi Fujisawa) ប្រធាន​ធនាគារ ចេ​ត្រាស់​ធ៏ (J Trust Bank)​ធ្វើការ​សហការ​ជាមួយ​ក្រុមហ៊ុន​ខ្មែរ ពោលគឺ​ជាមួយ​ក្រុមហ៊ុន​Royal group របស់​អ្នកឧកញ៉ា គិត ម៉េង ។

ក្នុងឱកាស​នេះ​លោក ណូ​ប៊ូ​យ៉ុង ស៊ិ ហ្វូ​ជិ​សាវ៉ា (Nobuyushi Fujisawa) ប្រធាន​ធនាគារ ចេ​ត្រាស់​ធ៏ (J Trust Bank) បាន​ជម្រាប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា តាម​ផែនការ លោក​មាន​គំរោង​ប្តូរ​ឈ្មោះ​ធនាគារ​ANZ Royal ទៅជា​ធនាគារ ចេ​ត្រាស់​ធ៏ រ៉ូយ៉ាល់ (J Trust Royal Bank)​វិញ ហើយ​គ្រោង​នឹង​ប្តូរ​ឈ្មោះ​នៅ​ខែសីហា​ខាងមុខនេះ​។ លោក ណូ​ប៊ូ​យ៉ុង ស៊ិ ហ្វូ​ជិ​សាវ៉ា (Nobuyushi Fujisawa) ប្រធាន​ធនាគារ ចេ​ត្រាស់​ធ៏ (J Trust Bank) ក៏បាន​ជំរាប​សម្តេច​តេ​ជោ​ទៀតថា កន្លង​ទៅខាង​ធនាគារ ANZ Royal មិនសូវ​បានផ្តល់​ឥណទាន​ទៅ​ក្រុមហ៊ុន​ខ្មែរ​នោះទេ ប៉ុន្តែ ធនាគារ ចេ​ត្រាស​ធ៏ រ៉ូយ៉ាល់ នឹង​ផ្តល់​ប្រាក់កម្ចី រឺ​ឥណទាន​ទៅ​ក្រុមហ៊ុន​ខ្មែរ​។​

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អោយ​លោក ណូ​ប៊ូ​យ៉ុង ស៊ិ ហ្វូ​ជិ​សាវ៉ា (Nobuyushi Fujisawa) ប្រធាន​ធនាគារ ចេ​ត្រាស់​ធ៏ (J Trust Bank)​ជួយ​ដល់​ក្រុមហ៊ុន​ខ្មែរ​ដែល​តំរូវការ​ឥណទាន ជាមួយគ្នានេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អបអរសាទរ​ដល់​ក្រុមហ៊ុន ចេ​ត្រាស​ធ៏​របស់​ជប៉ុន​ដែល​បាន​ទៅ​បណ្តាក់​ទុក​នៅ​កម្ពុជា​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ការរីករាយ​នឹង​ស្វា​គម​ន៏​សំរាប់​លោក ណូ​ប៊ូ​យ៉ុង ស៊ិ ហ្វូ​ជិ​សាវ៉ា (Nobuyushi Fujisawa) ប្រធាន​ធនាគារ ចេ​ត្រាស់​ធ៏ (J Trust Bank) ៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×