Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អឺរ៉ូ​ឆា​ម​ស្វែងយល់​ពី​ឱកាស​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅ​កម្ពុជា និង​ជំរុញ​ការធ្វើពាណិជ្ជកម្ម និង​ការវិនិយោគ​របស់​អឺរ៉ុប​

spot_img

​ភ្នំពេញ ​៖ ​គណៈប្រតិភូ​មកពី​ក្រុមប្រឹក្សា​ធុរកិច្ច​សហភាព​អឺរ៉ុប​-​អាស៊ាន បាន​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ឡើង​ដើម្បី​ស្វែងយល់​ពី​ឱកាស​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅ​កម្ពុជា និង​ជំរុញ​ការធ្វើពាណិជ្ជកម្ម និង​ការវិនិយោគ​របស់​អឺរ៉ុប​នៅក្នុង​តំបន់ ​។​

​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង លោក តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈ ប្រតិភូ​មកពី​ក្រុមប្រឹក្សា​ធុរកិច្ច​សហភាព​អឺរ៉ុប​-​អាស៊ាន​(EU-ASEAN) ដឹកនាំ​ដោយ​លោក Arnaud Darc ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា (​អឺរ៉ូ​ឆា​ម​)​។​

​លោក​រដ្ឋមន្ត្រី​ស្ដីទី បាន​គូសបញ្ជាក់​អំពី​ឱកាស​វិនិយោគ លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ទាក់ទង​នឹង​បណ្តាញ​ផ្លូវថ្នល់ ការអភិវឌ្ឍ​ផ្លូវដែក សកម្មភាព​ធ្វើឱ្យ​ប្រសើរឡើង ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​/​សមុទ្រ និង​កំពង់ផែ​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍ នៅក្នុង​រាជធានី​ភ្នំពេញ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រយៈពេល​ខ្លី មធ្យម និង​រយៈពេល​វែង​គិត​ត្រឹម​ឆ្នាំ​២០២៣​ ។​

​គណៈប្រតិភូ​បានបង្ហាញ​នូវ​ចំណាប់អារម្មណ៍​របស់ខ្លួន​ក្នុងការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​កម្ពុជា ដោយ​ផ្តោតលើ​សេវា​ដឹកជញ្ជូន និង​ផែនការ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ដើម្បី​ភ្ជាប់​ខេត្ត​ព្រះសីហនុ​ទៅនឹង​ដែន​កោះ​នានា ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី​ស្ដីទី បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​ស្ថានភាព នាពេល​បច្ចុប្បន្ន ទាក់ទង​នឹង​ការរៀបចំ​ផែនការមេ​ភស្តុភា​រកម្ម ការចុះបញ្ជី​យានយន្ត និង​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត តាម​ប្រព័ន្ធ​អន​ឡាញ ការតភ្ជាប់​ប្រព័ន្ធ​ទិន្នន័យ រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​គយ និង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រសួងមហាផ្ទៃ ដើម្បី​សម្រួល​ដល់​ការចុះបញ្ជី និង​ការផ្ទេរកម្មសិទ្ធិ​យានយន្ត​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×