Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្ដី​ទាញ​ដែក​ជើង​ជ្រូកវាយ​ប្រពន្ធ​ស្លាប់ ក្នុង​ទំនាស់​រឿង​ចៅ​ដើរលេង​

spot_img

​ក្រចេះ ​៖ ករណី​ឃាតកម្ម បណ្ដាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់ ដោយសារ​ទំនាស់ រវាង​ប្ដី​និង​ប្រពន្ធ ខឹង​រឿង​មិន​ហាមឃាត់​ចៅ​ដើរលេង​។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែ​ពិសាខ ឆ្នាំ​រការ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​និង​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៧និង០៥​នាទី មាន​ករណី​ឃាតកម្ម នៅ​ចំណុច​ដង្ហឹ​ត ភូមិ​ប្រឡាយត្រៀក ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ​បានឲ្យដឹងថា សាកសព​ឈ្មោះ យ៉ុក ម៉ូ​ច ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ មាន​ទី​លំនៅ​ចំណុច​ដង្ហឹ​ត ភូមិ​ប្រឡាយត្រៀក ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ជា​ប្រពន្ធ​។ ចំណែក ជនសង្ស័យ​ឈ្មោះ សួន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត ភូមិ​សេរី​សុខា ឃុំ​ក្រែក ស្រុក​ញ​ញ្ញា​ក្រែក ខេត្ត​កំពុងចាម ជា​ប្ដី​ទីលំនៅ​បច្ចុប្បន្ន នៅ​ចំណុច​ដង្ហឹ​ត ភូមិ​ប្រឡាយត្រៀក ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​

នគរបាល​មូលដ្ឋាន​បានបញ្ជាក់ អំពី​រឿងហេតុ​នេះ​ថា មូលហេតុ​ដោយសារ​ប្រកែក​គ្នា រឿង​ចៅ​ដើរលេង​។ ពេល​នោះ​ប្តី​ក៏ទាញ ដែក​ជើង​ជ្រូក​សម្រាប់​ដក​ដែកគោល ប្រវែង​ប្រហែល​៧​តឹក វាយ​ទៅលើ​ប្រពន្ធ​ត្រូវ​ចំ​កញ្ជឹងក​រ​ផ្នែក​ខាងស្តាំ បណ្តាលឲ្យ​ស្លាប់​នៅនឹងកន្លែ​ង ហើយ​ជនសង្ស័យ ក៏​បាន​ជិះ​ម៉ូតូ​គេច​ទៅ​បាត់ ។ បន្ទាប់មក​អ្នកជិតខាង មិន​ឮ​សំឡេង​សាកសព ក៏​ឡើងទៅ​មើល ក៏​ឃើញ​សាកសព​ដេកស្លាប់​នៅលើផ្ទះ ។​ សូម​បញ្ជាក់ថា គ្រួសារ​សព តែងតែ​ឈ្លោះ​គ្នា​ជា​រៀងរាល់ថ្ងៃ​។

​នគរបាល​មូលដ្ឋាន បាន​លើកឡើង​ទៀត​ថា នៅពេលនោះ សមត្ថកិច្ច​បាន​តាមរ​ក​ជនសង្ស័យ រហូតដល់​ស្រុក​តំបែរ និង​បាន​សហការ ជាមួយ​លោក​អធិការ​ស្រុក​តំបែរ ទើប​ចាប់បាន​ជនសង្ស័យ​៕​ ដោយ ​៖ ​កូឡាប​

spot_img
×