Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​រវល់​ខ្លាំង ប៉ុន្តែ​គ្រប់យ៉ាង​សុទ្ធតែ​រលូន ពុំមាន​អ្វី​រាំងស្ទះ​។ គ្រប់​ផែនការ​ហិរញ្ញវត្ថុ​សុទ្ធតែ​រីកចម្រើន​ល្អ ចំណូល​បាន​ដូច​ចិត្ត​។ មនោសញ្ចេតនា ការយកចិត្តទុកដាក់​របស់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​គឺជា​កម្លាំង​ជំរុញ​ដ៏​ធំ​សម្រាប់​អ្នក​។ ទិស​នាំ​លាភ ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ ជា​ថ្ងៃ​សំណាងល្អ​មួយ ពេល​ការងារ​ក៏​អំណោយផល​ល្អ ទិន្នផល​ការងារ​ខ្ពស់​។ មានលទ្ធភាព​ក្តាប់​ឱកាស​វិនិយោគ​ល្អ ហេតុនេះ​ជួយ​អ្នកបង្កើន​ចំណូល​យ៉ាងច្រើន​។ មនោសញ្ចេតនា បាន​ជាមាន​សង្សារ​ហើយ​មិនត្រូវ​រវើរវាយ​សម្លឹង​ឃើញ​អ្នកផ្សេង​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ​នាំ​សំណាង ពណ៌​ក្រហម​។ អ្នកយក​អាសារ​ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់​។ អាស្រ័យ​ដោយ​ការតាំង​ចិត្ត​ខ្ពស់ ម្ចាស់ការ​សកម្ម​ក្នុង​ការងារ ហេតុនេះ​គ្រប់យ៉ាង​ទទួលផល​បាន​ដូច​បំណង មានឱកាស​ទទួលបាន​កាដូ​មានតម្លៃ​។ មនោសញ្ចេតនា ឈាន​មួយ​ជំហាន​ធំ​ក្នុង​ទំនាក់ទំនង​មនោសញ្ចេតនា​ជាមួយ​គូស្នេហ៍​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំថោះ រាសី​ឡើង​ខ្ពស់​។ ការងារ មានឱកាស​ប្រាស្រ័យ​ជាមួយ​ប្រភព​ទុន​ធំ ដោះស្រាយ​សម្រេចបាន​ស្នាដៃ​ខ្ពស់​។ ថ្ងៃនេះ​មាន​លាភ​ចូល​ផ្ទះ​។ មនោសញ្ចេតនា នៅ​លីវ​មានឱកាស​បាន​ជួប​គូ​និស្ស័យ​។ ទិស​នាំ​លាភ​ទិស​កើត តំណម​ទិស​ជើង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ ការងារ​ចាំបាច់​ត្រូវ​នឹងនរ ពិចារណា​ឲ្យ​ម៉ត់ចត់​មុន​ធ្វើការ​សម្រេចចិត្ត​អ្វី​១​។ ថ្ងៃនេះ​អ្នក​ជួប​ការលំបាក​ខាង​ហិរញ្ញវត្ថុ​។ មនោសញ្ចេតនា ងាយ​កើតការ​ឈ្លោះប្រកែក​ជាមួយ​គូស្នេហ៍​អាច​ប្រឈម​ហានិភ័យ​បែកបាក់​មនោសញ្ចេតនា​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ រាសី​កំពុង​ល្អ រាល់​ការលំបាក​ក្នុង​ការងារ សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​ដោយ​រលូន​។ មាន​ខ្ទង់​ចំណូល​បន្ថែម​យ៉ាង​ពេញចិត្ត​។ មនោសញ្ចេតនា រីកចម្រើន​ល្អ តែ​ត្រូវ​ម្ចាស់ការ​ជាងនេះទៀត​។ ទិស​នាំ​លាភ​លិច តំណម​ទិសឦសាន​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំមមី ៖ រាសី​ល្អ​មធ្យម​។ ការងារ​ទោះ​មានឱកាស​តែ​ពិត ឬ​ក្លែងក្លាយ​ពិបាក​ស្មាន ត្រូវ​ប្រយ័ត្នប្រយែង​។ កុំ​វិនិយោគ​ប្រថុយប្រថាន​ដើម្បី​តែ​ប្រាក់ចំណេញ​ចំពោះមុខ ពុំ​នោះទេ​អ្នកនឹង​ប្រឈម​ការបរាជ័យ​ធំ​។ មនោសញ្ចេតនា រីកចម្រើន​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ បៃតង​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ​។ ការងារ​មាន​សម្ពាធ​ច្រើន ការលំបាក​ឧបសគ្គ​ក៏​ច្រើន ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​នឿយហត់ ត្រូវ​នឹងនរ​ពង្រឹងស្មារតី​។ ថ្ងៃនេះ​អាចមាន​រឿង​រំខាន​ដោយសារតែ​លុយកាក់​។ មនោសញ្ចេតនា ការ​ខំប្រឹងប្រែង​របស់​អ្នកទទួលបាន​មកវិញ​នូវ​អាកប្បកិរិយា​សោះអង្គើយ​របស់​ដៃគូ នាំ​ឲ្យ​អ្នកមាន​អារម្មណ៍​ឈឺចិត្ត​។ ទិស​នាំ​លាភ​ត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំវក ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​អាស្រ័យ​ដោយមាន​ការបែងចែក​ភារកិច្ច​ច្បាស់លាស់ ពង្រីក​បាន​ស្មារតី​សមូហភាព ហេតុនេះ​គ្រប់យ៉ាង​សុទ្ធតែ​ប្រព្រឹត្ត​ទៅដោយ​ងាយស្រួល​។ មានឱកាស​បង្កើន​ចំណូល​របស់ខ្លួន​។ មនោសញ្ចេតនា​ផ្អែមល្ហែម សុភមង្គល​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិស​ត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ ការងារ​មាន​បង្កប់​ហានិភ័យ ការប្រែប្រួល​ជាច្រើន ដូច្នេះ​ត្រូវ​ប្រយ័ត្នប្រយែង និង​នរ ក្នុង​គ្រប់​ស្ថានការណ៍​។ ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ល្បែងស៊ីសង​គ្រប់​ប្រភេទ ពុំ​នោះទេ អ្នកនឹង​ប្រឈម​នឹង​ផ្លូវច្បាប់​។ មនោសញ្ចេតនា មានការ​យល់ច្រឡំ​ធំ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​របស់​អ្នក​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិស​លិច​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នកយក​អាសា ឆ្នាំម្សាញ់​៕

​ឆ្នាំចរ ៖ រាសី​ល្អ​មធ្យម​។ ការងារ​ភារកិច្ច​ថ្មី​នឹង​ពោរពេញ​ដោយ​ការលំបាក និង​ការ​ប្រឈម​ចំពោះ​អ្នក ត្រូវ​ប្រមូលផ្តុំ​កម្លាំងកាយ​ចិត្ត សង្វាតធ្វើការ​ដើម្បី​សម្រេច​ឲ្យ​បានល្អ​។ អ្នក​មិនត្រូវ​ងងឹតងងល់​ស្តាប់​តាម​ពាក្យលួងលោម​របស់​អ្នកដទៃ ក្នុងការ​បណ្តាក់ទុនរ​ក​ស៊ី​។ មនោសញ្ចេតនា ពេលវេលា​ភាគច្រើន គឺ​សម្រាប់​ការងារ ហេតុនេះ​រឿង​មនោសញ្ចេតនា​ហាក់​នៅ​ទ្រឹង​មួយកន្លែង​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំកុរ ៖ រាសី​ល្អ​មធ្យម​។ ទោះបី​បច្ចុប្បន្ន​ការងារ​ពុំទាន់​បាន​ដូច​ចិត្ត តែ​ចាំបាច់​ត្រូវ​អត់ធ្មត់​បន្ត​ទើប​សង្ឃឹម​បាន​ជោគជ័យ និង​ត្រូវបាន​អ្នកដទៃ​ទទួលស្គាល់​។ ចាយវាយ​ត្រូវមាន​ផែនការ កុំ​ចំណាយ​លើសពី​ចំណូល​របស់ខ្លួន​។ មនោសញ្ចេតនា អ្នក​ទាំង​២ មានចិត្ត​គំនិត​ដូចគ្នា មនោសញ្ចេតនា​កក់ក្តៅ ជ្រាលជ្រៅ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕​

spot_img
×