Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបរទេស​ម្នាក់ ស្លាប់​ដោយសារ​អត្តឃាត​ចង ក​

spot_img

​សៀមរាប​ ៖ ជនបរទេស​ម្នាក់ បាន​ស្លាប់នា​វេលា​ម៉ោង​ប្រហែល ១១​និង​៣០​នាទី ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់ដេក​រួមគ្រែ​លេខ ១៧ ផ្ទះសំណាក់ Pension Lodge ស្ថិតនៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ KOVALEV VIKTOR ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ រុស្ស៊ី ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០១៩ តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ស្នាក់​នៅ​ផ្ទះសំណាក់​កើតហេតុ​ខាងលើ​។​

​តាម​ការសាកសួរ​ឈ្មោះ គឿន សុភាព ភេទ​ស្រី អាយុ ១៩​ឆ្នាំ ជនជាតិ ខ្មែរ ជា​បុគ្គលិក​សំអាត​បន្ទប់ បានឲ្យដឹងថា នា​វេលា​ម៉ោង​ប្រហែល ១១​និង​៣០​នាទី ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ ខ្លួន​បាន​ចូល​ទៅ​សំអាត​បន្ទប់ ក៏​ស្រាប់តែ​បាន​ឃើញ​ជនរងគ្រោះ​ចង ក ខ្លួនឯង​ជាប់​នឹង​គ្រែ​លេខ​១៧ ស្លាប់បាត់​ទៅ​ហើយ ឃើញ​ដូចនេះ​ខ្លួន​ក៏​បាន​រត់​មក​ប្រាប់​ម្ចាស់ផ្ទះ​សំណាក់ នឹង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​តែម្តង​។​

​ផ្អែក​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ និង​លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ធ្វើអត្តឃាត (​ចង ក សម្លាប់ខ្លួន​)​។​

​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ ត្រូវបាន​បញ្ជូន​ទៅ​តម្កល់​ទុក​បណ្តោះអាសន្ន នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យរុស្ស៊ី​) រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការសម្រេច​របស់​ក្រុមគ្រួសារ និង​ស្ថានទូត​៕​ ​ដោយ​៖​កូឡាប​

spot_img
×