Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ​ ប្រកាស​យកពន្ធ ៥​ភាគរយ​ លើ​ទំនិញ​នាំចូល​ពី​ម៉ិចសុីកូ ហើយ​នឹង​ឡើង​ទៀត ទាល់តែ​មាន​ការដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​ខុសច្បាប់​

spot_img

ប្រធានាធិបតី​អា​មេ​រិច​បានប្រកាស​កំណត់​ពន្ធ​លើ​ទំនិញ​ទាំងអស់​នាំចូល​ពី​ប្រទេស​ម៉ិចស៊ីកូ ដែល​វិធានការ​នេះ​គឺ​ដើម្បី​ទប់ស្កាត់​បញ្ហា​លំហូរ​ចូល​អន្តោប្រវេសន៍​ខុសច្បាប់​។​

​នៅក្នុង Twitter លោក​ត្រាំ បានប្រកាសថា ចាប់ពី​ថ្ងៃ​ទី ១០ ខែ​មិថុនា​ទៅ នឹង​មាន​ការយកពន្ធ ៥​ភាគរយ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ម៉ិចស៊ីកូ ហើយ​ពន្ធ​នោះ​នឹង​ឡើង​បន្ត​ទៀត រហូត​ទាល់តែ​បញ្ហា​អន្តោប្រវេសន៍​ខុសច្បាប់​ត្រូវ​បាន​ដោះស្រាយ​។​

​សូមបញ្ជាក់​ថា មាន​ជនអន្តោប្រវេសន៍​ជាច្រើន​នាក់​បាន​ព្យាយាម​ភាសខ្លួន​ចូល​សហរដ្ឋ​អា​មេ​រិច​ដើម្បី​ស្វែងរក​ជីវិត​ថ្មី​។ លំហូរ​ចូល​អន្តោប្រវេសន៍​មិចស៊ិចកូ​ឥត​ឈប់ បណ្តាល​ឲ្យ​លោក​ដូណាល់ ត្រាំ​ប្រកាស ប្រទេស​ស្ថិតក្នុង​គ្រោះអាសន្ន ដើម្បី​ដោះស្រាយ​បញ្ហា​នោះ ដោយ​គាត់​អះអាងថា វា​គឺជា​វិបត្តិ​នៅ​ព្រំដែន​។​

​ជុំវិញ​បញ្ហា​អន្តោប្រវេសន៍​នេះដែរ លោក​ដូណាល់ ត្រាំ ក៏​បាន​ប្រកាស​ឲ្យមាន​ការសាងសង់​ជញ្ជាំងព្រំ​ដែន​ផង​ដែរ ដើម្បី​ទប់ស្កាត់​បញ្ហា​អន្តោប្រវេសន៍​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

ប្រភព​៖ BBC​

spot_img
×