Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ភី​លី​ពី​ន​ដឹក​សំរាម ១.៥០០​តោន ត្រឡប់​ទៅ​កាណាដា​វិញ​

spot_img

​ប្រទេស​ភី​លី​ពី​ន បាន​ដឹក​ជញ្ជូន​សំរាម​១.៥០០​តោន ត្រឡប់​ទៅ​កាន់​ប្រទេស​កាណាដា​វិញ ក្រោយពេល​មាន​ជម្លោះ​ការទូត​យ៉ាងយូរ ជុំវិញ​បញ្ហា​សំរាម រហូតដល់​ថ្នាក់ប្រធានាធិបតី Rodrigo Duterte គំរាម​ដឹក​សំរាម​ទាំងនោះ​ទៅ​ចាក់ចោល​នៅ​កាណាដា​វិញ​។​

​ភី​លី​ពី​ន​បញ្ជាក់ថា សំរាម​ដែល​ដឹក​មក​ប្រទេស​ខ្លួន​គឺ​ត្រូវបាន​គេ​វាយ​ស្លាក​ខុស ដោយ​ដាក់​ថា​ជា​សំណល់​ប្លា​ស្ទិច​កែច្នៃ​ប្រើប្រាស់​វិញ នៅពេល​វា​បាន​ដឹកជញ្ជូន​មក​កាន់​ទីក្រុង​ម៉ានីល កាលពី​ឆ្នាំ ២០១៤​។​

​ជុំវិញ​បញ្ហា​នេះ កាណាដា​បាន​ព្រមព្រៀង​ចេញ​លុយ​ទាំងអស់​លើ​ថ្លៃ​ដឹក​ជញ្ជូន​សំរាម​ត្រឡប់​ទៅ​វិញ​។​

​សំរាម​ចំនួន ៦៩​កុងតឺន័រ ត្រូវបាន​ដឹក​តាម​កប៉ាល់​ទំនិញ​ពី​ភាគ​ខាងជើង​ទីក្រុង​ម៉ានីល ត្រឡប់​ទៅ​កាន់​ប្រទេស​ដើម​វិញ​។​

​សំរាម​ទាំងនោះ​នឹង​ទៅ​ដល់​ទីក្រុង Vancouver របស់​កាណាដា មុន​បំណាច់​ខែ​មិថុនា​ខាង​មុខ​។​

​សូមបញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​នេះ ប្រទេស​ម៉ាឡេស៊ី​ក៏​បាន​ប្រកាសថា​ខ្លួន​នឹង​ធ្វើការ​ដឹក​សំរាម​ប្លា​ស្ទិច ចំនួន​៤៥០​តោន​ទៅ​កាន់​ប្រទេស​ដើម​វិញ ដែល​វិធានការ​នេះ​គឺ​ម៉ាឡេស៊ី​
​ចង់​បញ្ជាក់​ថា ប្រទេស​ខ្លួន​មិនមែន​ជា​កន្លែង​ចាក់សម្រាម​របស់​ពិភពលោក​ទេ​។​

​មន្ត្រី​ម៉ាឡេស៊ី​បញ្ជាក់ថា សំរាម​ប្លា​ស្ទិច​ទាំងនោះ​ត្រូវបាន​ដឹក​មក​ពី​អា​មេ​រិច ចក្រភព​អង់គ្លេស អូស្ត្រាលី ជប៉ុន ចិន អារ៉ាប់​ប៊ី សា​អូ​ឌី បង់​ក្លា​ដេស ហូ​ឡង់ និង​សិង្ហ​បុរី​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN

spot_img
×