Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកតា​វ័យ​៧១​ឆ្នាំ ខំ​បញ្ចេញ​កម្លាំង​រួមរ័ក រហូត គាំងបេះដូង​ស្លាប់ លើ​បង្គង​

spot_img

​ភ្នំពេញ ៖ លោកតា​វ័យ​៧១​ឆ្នាំ បាន​ភ្លក្ស​រសជាតិ​មេម៉ាយ​កូន​មួយ​ស្រួយ​ដូច​ដូង​ដុត បាន​គាំងបេះដូង​ស្លាប់ បន្ទាប់​ពី​ក្រោយ​ពី បើក​ប្រតិ​ប​ត្ដិ​ការ​រួមរ័ក​ជាមួយ​ស្រី​ស្នេហ៍ វ័យ ​៣៨​ ឆ្នាំ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុង​បន្ទប់​ជួល​លេខ​៦A ជាន់​ទី​១ ផ្លូវលំ ក្រុមទី​៤ ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​លោកតា​មាន​ឈ្មោះ ស៊ុំ លន់ អាយុ​៧១ មុខរបរ គ្មាន ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ។ ចំណែក​ស្រី​ស្នេហ៍​មានឈ្មោះ ឆុំ សុផល អាយុ​៣៨​ឆ្នាំ មុខរបរ កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ មាន​ស្រុកកំណើត ភូមិ​ស្ទឹង​ថ្មី ឃុំ​អញ្ចាញ​រ៉ូង ស្រុក​បរិបូរណ៍ កំពង់ឆ្នាំង ជា​មេម៉ាយ កូនប្រុស​មួ អាយុ​៧​ឆ្នាំ ។​

​តាម​ប្រភព​ពី​ស្ដ្រី​ម្នាក់ ត្រូវជា​ប្អូនស្រី​បង្កើត របស់​អ្នក​មេម៉ាយ ឈ្មោះ ឆុំ សុផល បានឲ្យដឹងថា លោកតា និង​បងស្រី​របស់​ខ្លួន បាន​ស្គាល់​និង​ស្រឡាញ់​គ្នា តាំងពី​អំឡុង​ខែ កុម្ភៈ ឆ្នាំ​២០១៩​មក​ម្លេះ អស់​រយៈពេល​ជាង​៣​ខែ​មក​ហើយ ។ កន្លងមក​គាត់​គ្រាន់តែ មកលេង មួយ​ភ្លែតៗ ហើយ​ទៅ​វិញ​បាត់ ទើបតែ​នៅ​ព្រឹក ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ​បងស្រី​របស់​ខ្លួន​ឈឺ​មិន​ស្រួលខ្លួន ទៅ​ចាក់​ថ្នាំ​ដាក់​សេរ៉ូម នៅ​ផ្ទះ​ពេទ្យ ផ្សារ​ព្រៃទា ហើយ​លោកតា ក៏​បាន​មក​មើល​ដែរ លុះ​ដល់​ល្ងាច លោកតា ក៏​មិន​បាន​វិល​ទៅ​វិញ​ដែរ ដោយ​បាន​សុំ​ដេក​នៅក្នុង​បន្ទប់​ជាមួយ មាន​គ្នា​៣​នាក់ រហូតដល់​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែ​ឧសភា នេះ​បងស្រី​បាន​ប្រាប់​ឲ្យ​ខ្លួន ទៅ​ធ្វើការ​ទៅ រូប​គាត់​មិនសូវ​ស្រួល​ខ្លួន​ទេ ហើយក៏​មិន​ទៅ​ធ្វើកា​រដែរ សម្ងំ ដេក​សិន​។ ប្រាប់​ហើយ ស្ត្រី​ជា​ប្អូន​ក៏​ចុះ​ដើរ​ទៅ​រោងចក្រ តាំងពី​ម៉ោង​៥​និង​៣០​នាទី បាត់ទៅ នៅសល់​ក្នុង​បន្ទប់ តែ​បងស្រី​និង​លោកតា ២​នាក់​ប៉ុណ្ណោះ ។ ស្រាប់តែ​នៅវេលា​ម៉ោង​៦​និង​៥០​នាទី ទើប​ឮ​ដំណឹង​ថា លោកតា​គាំងបេះដូង​សន្លប់ ទើប​វិល​មក​វិញ ហៅ​រក​ម៉ូតូ​កង់​បី​ដឹក​បំណង​យក​ទៅ​ពេទ្យ តែ​ពិនិត្យ​ជាក់ស្តែង លោកតា​បាន ស្លាប់បាត់​ទៅ​ហើយ ទើប​ផ្អើលឆោឡោ ទាំង​ម្ចាស់ផ្ទះ ទាំង​ស្រី​ស្នេហ៍ ខណៈ​ដែល កូនចៅ​លោកតា មិនដឹង​នៅឯណា រាយការណ៍​ប្រាប់​ប៉ូលិស​ចុះ​ទៅ​ពិនិត្យមើល ។​

​តាម​ស្ត្រី​ឈ្មោះ ឆុំ សុផល បាន​និយាយថា លោកតា​ញាប់​ញ័រ ខ្លាំងពេក រហូត​ទន់​ដៃជើង ក្លាយជា​រឿង​បែបនេះ ។​

​ក្រោយពី​កើត​រឿង ថា​លោកតា​ស្លាប់​លើ​បង្គង ត្រូវបាន​ប្រជាពលរដ្ឋ មេភូមិ តាម​ស្វែងរក សាច់ញាតិ កូនចៅ​សព ហើយ​បាន​ហៅ​កូនប្រុស​លោកតា​រងគ្រោះ ទៅដល់​កន្លែងកើតហេតុ មានឈ្មោះ លន់ ម៉ា​រិន អាយុ​៣៧​ឆ្នាំ មុខរបរ បើកបរ​រថយន្ត ស្នាក់នៅ​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​៣ ឲ្យមក​ទទួល​សព​ឪពុក​។

​ឈ្មោះ ម៉ា​រិន បាន​និយាយាថា ដោយ​ខ្លួន ដឹង​ពី​អារម្មណ៍​របស់​ឪពុក ចូលចិត្ត​ដើរ​សប្បាយ បែបនេះ គាត់​ក៏​មិន​ប្តឹងផ្តល់​អ្វី​ដែរ ធ្វើ​យ៉ាងម៉េច បើ​អារម្មណ៍​គាត់​តែ​បែបនេះហើយ មានតែ​ឲ្យ​ប៉ូលិស ជួយ​ធ្វើ លិខិត​មរណភាព សម្រាប់​ដឹក​សព ទៅ​ធ្វើបុណ្យ​នៅ​វត្ត​ពោធិ៍ចិនតុង ។​

​តាម​សមត្ថកិច្ច​ជំនាញ ចុះទៅ​ពិនិត្យ​កោសល្យវិច័យ សន្និដ្ឋាថា ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង ប្រឹង​រួមរ័ក​រហូត​អស់​ខ្យល់ ហើយ​បាន​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ ចាត់ចែង​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​នាង​ជា​ដៃគូ​របស់​លោកតា​ក៏​មិន​មាន​ទោសពៃរ៍​អ្វី​ដែរ ៕ ដោយ ៖ កូឡាប


spot_img
×