Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី និង​មហាជន ៖ បើ​មិន​កម្ចាត់​សម្រាម សម្រាម​នឹង​បំផ្លាញ​យើង​

spot_img

បន្ទាយមានជ័យ ៖ មហាជន​អ្នកចូលរួម​និង​មន្ត្រី​បានទទួល​ស្គាល​និង​អះអាង​បើ​មិន​កម្ចាត់​សម្រាម​មុន​ទេ សម្រាម​នឹង​បំផ្លាញ​យើង​ហើយ​។ នេះ​បើតាម​ការអំពាវនាវ​កាលពី​ថ្ងៃទី​២៧​ធ្នូ​ឆ្នាំ​២០១៧ ក្នុង​យុទ្ធនាការ​អនាម័យ​បរិស្ថាន​នា​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។​

​ក្នុង​ពិធី​នា​បរិវេណ​វត្ត​បា​លិ​លេ​យ្យ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​និយាយថា​៖ “​យុទ្ធនាការ​នេះ​ដើម្បី​ដាស់សតិ​អារម្មណ៍​មន្ត្រី ប្រជាពលរដ្ឋ យុវជន យុវនារី​ឲ្យ​បានដឹង​ឲ្យ​កាន់​ច្បាស់​ថា​សំរាម​”​។

​សូមបញ្ជាក់ថា សម្រាម​គឺ​សំដៅលើ​វត្ថុ​រឹង រាវ ដូចជា​វត្ថុ​សល់​ពី​មនុស្ស​ហូប​ពី​ហូប​មានដូចជា បន្លែបង្ការ សល់​ពី​ម្ហូប ពិសេស​ចាប់អារម្មណ៍​បំ​ផុ​ក​នោះ​គឺ​សំបក​ស្នោរ និង​ចង្កឹះ ដែល​គេ​ផលិត​សុទ្ធតែ​ដាក់​ជាតិគីមី​យកទៅដាក់​នំចំណី​ឲ្យ​យើង​ហូប​នៅពេលដែល​យក​វា​ទៅ​ហូប​អាច​ក្លាយទៅជា​ជម្ងឺ​ដ៏​កា​សាហាវ​នៅក្នុង​ខ្លួន​យើង​។​

​សូម​រំលឹកថា ការផ្សព្វផ្សាយ​អំពី​បរិស្ថាន​ដល់​ប្រជា​ពលរ​ដ្ឋះ បាន​កត់សម្គាល់ថា សម្រាម​ជា​អាវុធ ជា​មេរោគ​និង​ជាស​ត្រូវ​ដ៏​គ្រោះថ្នាក់ ហើយ​អាច​បង្ក​អោយ​មនុស្ស​គ្រោះថ្នាក់ អាច​សម្លាប់​មនុស្ស​។ ដូច្នេះ​មនុស្ស​ត្រូវតែ​រួមគ្នា​មុន ក្នុងការ​គ្រប់គ្រង បោសសម្អាត​កម្ទេច​សម្រាម​នៅ​ជុំវិញ​ផ្ទះ​និង​នៅ​ជុំវិញ​ផ្លូវ​ឬ​ទីសាធារណៈ​។​

​ដោយឡែក​នៅ​ក្រុង​ប៉ោយប៉ែត​សូម​បងប្អូន​មានការ​យល់ដឹង​ច្រើន ចេះ​សំអាត​នៅ​ទីធ្លា​ផ្ទះ ចេះ​វិច​ខ្ចប់​សំណល់​រឹង​រាវ ចែក​ពីគ្នា​ដាច់​ហើយ​យកទៅដាក់​ក្នុង​ធុងសំរាម​មាន​របៀបរាបរយ​ទើប​សម្រាម​មិន​សម្លាប់​យើង​វ​បាន​។ ហេតុនេះ សូម​គ្រប់គ្នា​នៅ​ក្រុង​នេះ ជួយ​ក្រុង​ប៉ោយប៉ែត​ដើម្បី​ចូលរួម​ក្នុង​ចលនា​ប្រលងប្រណាំង​ទីក្រុង​ស្អាត​ផងដែរ​។​

​លោក​សាន ស៊ានហូ និយាយទៀតថា​៖ បរិស្ថាន គឺជា​បញ្ហា​ប្រឈម​ដ៏​ចំបង​មួយ ដែល​ពិភពលោក​កំពុងមាន​ការព្រួយបារម្ភ និង​យកចិត្តទុកដាក់​យ៉ាងខ្លាំង បញ្ហា​ទាំងនោះ​រួមមាន កំណើនប្រជាជន កំណើន​តម្រូវការ ការកាប់បំផ្លាញ​ព្រៃឈើ ការបំពុល​ទឹក ការបំពុល​ខ្យល់ ការបំពុល​ដី ការបាត់បង់​ជីវចម្រុះ និង​ភាពក្រីក្រ​ជាដើម​។

​លោក ក៏បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ ប្រជាពលរដ្ឋ​និង​អ្ម​ក​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​ក្នុង​កិច្ចការពារបរិស្ថាន​តា​ម​សមត្ថភាព លទ្ធភាព និង​ភារកិច្ច​ជំនាញ​របស់ខ្លួន​។

​គួរ​បញ្ជាក់ថា មួយរយ​:​ពេលដែល​លោក​អភិបាលក្រុង​ថ្មី​ឡើងកាន់តំណែង​ពីថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ កន្លងមកនេះ មាន​អាជីវករ សប្បុរសជន​បានផ្តល់​អំណោយ​ធុង​និង​ធុងសម្រាម​រាប់រយ​ដល់​រដ្ឋបាល​ក្រុង​ដើម្បី​ទុកដាក់​សម្រាម​។ ក្រុង​ប៉ោយប៉ែត​មាន​ភូមិសាស្ត្រ ប្រជាសាស្ត្រ និង​រដ្ឋបាល​មាន​លក្ខណ​:​ស្មុ​គ្រ​ស្មាញ​ជាងគេ​លើ​ការ​ចោល​សម្រាម​និង​បំពុលបរិស្ថាន អនាម័យ​ដោយសារ​ក្រុង​នោះ​មាន​ផ្ទៃដី​តូច តែ​មនុស្ស​មាន​ច្រើន​ដល់​ជាង​៧​ម៉ឺន​នាក់​។ មានការ​បំពុលបរិស្ថាន​ពី​ក្រុម​កាស៊ីណូ ពី​ផ្សារ​រោង​ក្លឿ​របស់​ប្រទេស​ថៃ ពី​ពលរដ្ឋ​និង​អ្នកពាក់ព័ន្ធ​នៅ​សំណង់​និង​ប្លុក​មិន​រៀបរយ​(​អាណាធិបតេយ្យ​)​។​

​រីឯ ក្រុមហ៊ុន​សម្អាត​សម្រាម​ប៉ោយប៉ែត​ឃ្លី​ន​នើ​(PoiPet Cleaner)​ដែល​ទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម​នៅ​ទីនោះ ក៏​អសមត្ថភាព​និង​មិនសូវ​ទទួលខុសត្រូវ​លើ​ការទទួលខុសត្រូវ​វិនិយោគ​របស់ខ្លួន​ទៀត​៕ ដោយ ៖ បន្ទាយ​

 

spot_img
×