Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំយក​នូវ​បច្ច័យ និង​ទេយ្យទាន របស់កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​នៃ​សព​កុមារ​លង់ទឹក​ស្លាប់​ចំនួន ៣ នាក់

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​លោកស្រី ដួង វណ្ណា អនុប្រធាន​កិត្តិយស​សាខា និង​លោកស្រី ពៅ សុភាព ហេរ​ញ្ញឹក​គណៈកម្មាធិកា​រ​សាខា

​នា​ព្រឹក​ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩ បាន​ដឹកនាំ​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ស្វាយរៀង នាំយក​នូវ​បច្ច័យ និង​ទេយ្យទាន ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​នៃ​សព​កុមារ​លង់ទឹក​ស្លាប់​ចំនួន ៣ នាក់ នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង កាលពី​ល្ងាច​ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៩ ដោយសារ​នាំគ្នា​ទៅលេង​ទឹកស្រះ​រណ្តៅ​ដី ។ កុមារ​រងគ្រោះ ៖ ១- ឈ្មោះ ហូ សុគន្ធា​រី អាយុ ១១ ឆ្នាំ ភេទ​ស្រី ២- ឈ្មោះ ខាន់ យ៉ា​ធីតាវ​ល័ក្ខ អាយុ ១២ ឆ្នាំ ភេទ​ស្រី និង ៣- ឈ្មោះ ចាប ម៉ា​ទី អាយុ ៦ ឆ្នាំ ភេទ​ប្រុស ។

​ក្នុង​ឱ​កាស​នោះ​លោកស្រី ដួង វណ្ណា បាន​នាំ​បណ្តាំ​សួរសុខទុក្ខ និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំពោះ​គ្រួសារ​នៃ​សព​ដែល​បាន​បាត់បង់​កូន​ជា​ទីស្រឡាញ់ និង​សូម​ផ្តាំផ្ញើ​ដល់​បងប្អូន​ដទៃទៀត សូម​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​កូនចៅ កុំឲ្យ​ទៅលេង​ទឹកស្រះ ឬ​ត្រពាំង ក្រែង​មាន​ករណី​លង់ទឹក​ដូចជា​ពេលនេះ ។ បច្ច័យ និង​ទេយ្យទាន​ដែល​បាន​ផ្តល់ជូន​គ្រួសារ​សព​ក្នុង ១ គ្រួសារ​ទទួលបាន​៖ អង្ករ ៥០ គ​ក្រ ទឹកក្រូច ១ កេស ទឹកបរិសុទ្ធ ១ កេស តែ ៥ កញ្ចប់ ស្ករស ២ គ​ក្រ ទឹកដោះគោ ៥ កំប៉ុង ទៀន ១ គ​ក្រ ធូប ១ ដុំ​ធំ និង​ថវិកា ១០០, ០០០ រៀល និង​ថវិកា​ចំនួន​ទៀត​របស់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន លោកជំទាវ ដួង វណ្ណា លោកជំទាវ ពៅ សុភាព និង​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ស្វាយរៀង ៕ វ៉ៃកូ​

spot_img
×