Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល បញ្ជាក់ថា​ ក្មេងស្រី​ម្នាក់​ជិត​ដល់​ថ្ងៃ​រៀបការ បាន​ស្លាប់ បាន​ដោយ​ចងក​ប្រាកដ​មែន ព្រោះ​មានទំនាស់​ជា​មួយគូ​ដណ្តឹង ឈានដល់​ប្រើ​អំពើហិង្សា​

spot_img

​សៀមរាប ​៖ ​ស្ត្រី​វ័យក្មេង​ម្នាក់ ដែល​នៅសល់​ ៩ ​ថ្ងៃ​ទៀត​ចូល​រោងការ ត្រូវបាន​ស្លាប់បាត់​បង់ជីវិត កាលពី​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៩ វេលា​ម៉ោង​ប្រមាណ​ជា ៧ និង ០០ នាទីយប់ ដោយ​សមត្ថកិច្ច​នគរ​បាល​កោសល្យ​វិ​ច្ច័យ បាន​សន្និដ្ឋានថា ជា​ករណី​ចងក​ធ្វើអត្តឃាត ប៉ុន្តែ​ក្រោយពី​បាន​ដឹក​សាកសព​ទៅដល់​គេហដ្ឋាន​ឪពុកម្ដាយ​របស់​សព​នៅ​ក្នុង​ខេត្តបាត់ដំបង ស្រាប់តែ​លេចចេញ​នូវ​ស្លាកស្នាម​មិន​ប្រក្រតី ជាច្រើន​កន្លែង នៅលើ​ក្បាល​និង​ខ្លួនប្រាណ​ជនរងគ្រោះ ធ្វើឱ្យ​ក្រុមគ្រួសារ​យល់ឃើញថា ជា​ករណី​មិន​ប្រក្រតី​ទៅវិញ ​។

​ហេតុការណ៍​នេះ ​កើតឡើង​នៅផ្ទះ​គូដណ្តឹង​ខាង​ប្រុស ស្ថិតនៅភូមិព្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ចំណែក​ជនរងគ្រោះ​ឈ្មោះ សុខ វិច្ឆិការ ភេទ ស្រី អាយុ ២៨ ឆ្នាំ មាន​ផ្ទៃពោះ ៤ ខែ ទៀតផង​។​

​តាម​ការ​ឲ្យ​ដឹងពី​ប្អូនស្រី​បង្កើត​របស់​ជនរងគ្រោះ ឈ្មោះសុខ ​ស្រី​ណុ​ច បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គឺ​បងស្រី​របស់ខ្លួន ឈ្មោះ សុខ វិច្ឆិកា បាន​ប្រាប់​ខ្លួន​ថា គូដណ្តឹង​គាត់​បានវាយ​ធ្វើបាប​យ៉ាងដំណំ វាយ​ក្បាល​ផង គំ​ត្រចៀក​ផង ពី​សំណាក់​អនាគត​ស្វាមី ដែល​ត្រៀម​ចូល​រោងការ​ជាមួយគ្នា​នៅ​ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ហើយ​ខណៈនោះ​បងស្រី​ខ្លួន​ត្អូញ​ថា មាន​អាការ​ឈឺក្បាល​វិលមុខ​យ៉ាងខ្លាំង​។​

​គ្រួសារ​ជនរងគ្រោះ​បានបញ្ជាក់​ប្រាប់ថា នៅ​ព្រឹក​ថ្ងៃទី ៣០ ខែមិថុនា​នេះ ពួកគាត់​នឹងធ្វើ​ដំណើរ​ទៅកាន់​ស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប ដើម្បី​ស្នើសុំ​បើក​ការស៊ើបអង្កេត​និង​កោសល្យ​វិ​ច្ច័​យ ឡើងវិញ​ករណីនេះ ព្រោះ​ពួកខ្លួន​យល់ថា ករណី​នៃ​ការស្លាប់​ជនរងគ្រោះ​នេះ គឺមាន​ភាពមិនប្រក្រតី​ជាច្រើន ដោយ​សង្ស័យថា ជា​អំពើ​ឃាតកម្ម​ឬក៏​ការធ្វើ​ទារុណកម្ម​ឈានដល់​ការបាត់​បង់ជីវិត ​។​

​គ្រួសារ​ជនរងគ្រោះ បាន​អំពាវនាវ​សុំ​យ៉ាងទទូចដល់​សមត្ថកិច្ច​នគរ​បាល​ខេត្តសៀមរាប មេត្តាជួយ​រក​យុត្តិធម៌​ដើម្បី​បញ្ជាក់​ការពិតជូន​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ដោយ​អយុត្តិធម៌​នេះ​ផង​។​

​គួរបញ្ជាក់​ផងដែរ​ថា ឥឡូវនេះ​សាកសព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​សពដឹកយក​ទៅធ្វើ​បុណ្យសព នៅឯ​គេហដ្ឋាន​របស់​ជនរងគ្រោះ ស្ថិតនៅ​ក្នុងភូមិថ្មី ឃុំបន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

​ជុំវិញ​ករណី​ខាងលើនេះ នៅ​ថ្ងៃទី​៣១ ខែ​ឧសភា នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​បញ្ជាក់ថា លទ្ធផល​ស៊ើបអង្កេតបញ្ជាក់ករណី​ធ្វើអត្តឃាត​(​ចងក​) របស់ឈ្មោះ សុខ វិច្ឆិកា ភេទ​ស្រី អាយុ​២៨​ឆ្នាំ កាលពី​វេលា​ម៉ោង​១៨និប​២០​នាទី​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច ភូមិ​ភ្នៅ សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប ។​

​កាលពី​វេលា​ម៉ោង​១៨​និប​២០​នាទី​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច ភូមិ​ភ្នៅ សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប មាន​ករណី​ធ្វើអត្តឃាត​(​ចងក​)​សព​មានឈ្មោះ សុខ វិច្ឆិកា ភេទ​ស្រី អាយុ​២៨​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។​

​បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍ និង ក្រោម​ការដឹកនាំ​បញ្ជារ​ដោយ​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​សំបួរ សហការ​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​ពិនិត្យ​វិភាគ​កន្លែងកើតហេតុ និង​ផ្នែក​នគរបាល​យុ​ត្តិ​ធ​ម៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដឹកនាំ​ប្រ​ត្តិ​ប​ត្ត​ការណ៍​ដោយ​លោក វរសេនីយ៍ទោ នួន សក្តិ៍​ចំរើន​រិ​ទ្ធ អធិការរង​ទទួល​ផ្នែក​នគរបាល​យុ​ត្តិ​ធ​ម៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ក្រោម​ការសម្របសម្រួល ដោយ លោក​ថេ​ង សំណាង ព្រះរាជអាជ្ញារ​រង អម​សាលាដំបូង​ខេត្តសៀមរាប ជា​លទ្ធផល បានអោយដឹង​ដំណើ​រឿង ដូចតទៅ ​៖

​ឈ្មោះ​សុខ វិច្ឆិកា នឹង​ឈ្មោះ ប៉ាង សុផាន់​ណា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​អានិកជន​ខ្មែរ រស់នៅ​ប្រទេស កាណាដា ស្រឡាញ់​រាប់អាន​គ្នា តាំងតែ​ពី​ខែមេសា​ឆ្នាំ​២០១៨ មក​រហូតដល់ ថ្ងៃទី​២៤​ ខែមករា ​ឆ្នាំ​២០១៩ ឈ្មោះ​សុខ វិច្ឆិកា នឹង​ឈ្មោះ ប៉ាង សុផាន់​ណា បាន​ព្រមព្រៀង ភ្ញា​ប់​ពាក្យ ដោយមាន​ចាស់ទុំ ទាំងសងខាង​ចូលរួម​ដឹងលឺ ។

ក្រោយមក​នៅ​ថ្ងៃទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ ឈ្មោះ​ប៉ាង សុ​ផា​ណា បាន​ត្រឡប់​ទៅ ប្រទេស​កាណាដាវិញ រហូតដល់ ថ្ងៃទី​២៨​ ខែឧសភា ​ឆ្នាំ​២០១៩ ឈ្មោះ​ប៉ាង សុ​ផា​ណា ក៏ត្រូវ​ត្រឡប់ មក​ប្រទេស​កម្ពុជា​វិញ ដើម្បីរៀបចំ​ឯកសារ​ក្នុង​ការរៀប​អាពាហ៍ពិពាហ៍​របស់ខ្លួន​ជាមួយនឹង​ឈ្មោះ​សុខ វិច្ឆិកា ពេលមកដល់ឈ្មោះ​ប៉ាង សុផាន់​ណា នឹង​ឈ្មោះ​សុខ វិច្ឆិកា បានរស់នៅ​ជាមួយគ្នា​ជាធម្មតា នៅក្នុង​ផ្ទះមួយ​ខ្នង​ស្ថិត​ស្ថិតក្នុង​ភូមិ​ភ្នៅ សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប ដោយមាន​ឈ្មោះ សុខ ស្រី​នុ​ច រស់នៅ​ជាមួយ​ដែរ លុះដល់​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៩​វេលា​ម៉ោង​៩និង០០​នាទី​ព្រឹក ក៏​មានការ​ប្រកែក​គ្នា រឿង គ្រឿងសំអាង​ចំនួន​១០​ឈុត ដែល​ឈ្មោះ​ប៉ាង សុផាន់​ណា​នាំ​មកពី​ប្រទេសប្រទេស​កាណាដា យកមក​អោយ​គូដណ្តឹង​របស់ខ្លួន ចែកគ្នា​ប្រើ​ជាមួយ​ឈ្មោះ សុខ ស្រី​នុ​ច ដែល​ត្រូវជា​ប្អូន​របស់ ឈ្មោះ​សុខ វិច្ឆិកា តែ​ដោយ​ពេលនោះ ឈ្មោះ​សុខ វិច្ឆិកា បាន​រើស​យកតែរបស់​ល្អៗ ទើប​ឈ្មោះ​ប៉ាង សុផាន់​ណា ស្តីអោយ​ថា ” អូន​កុំ​ធ្វើ​អញ្ចឹង​អី​ទុក​ឲ្យ​ស្រី​ណុ​ច​គាត់​បាន​ប្រើ​របស់​ល្អៗ​ផង​ ពីព្រោះ​រូបគាត់​ពុំ​សូវ​មាន​របស់របរ​ប្រើប្រាស់​ល្អ​នោះទេ​! ” ស្រាប់តែ​ពេលនោះ​ឈ្មោះ​សុខ វិច្ឆិកា ក៏មាន​ចិត្ត​ខឹង គិតថា​ឈ្មោះ ប៉ាង សុផាន់​ណា ស្រឡាញ់​ឈ្មោះ សុខ ស្រី​នុ​ច ដែលជា​ប្អូន​របស់ខ្លួន​ដែរ ។ ​ក្រោយ​នៅវេលា​ម៉ោង​៩និង៣០​នាទី​ថ្ងៃ​ដដែល ឈ្មោះ​សុខ វិច្ឆិកា នឹង​ឈ្មោះ ប៉ាង សុផាន់​ណា ក៏បាន​នាំគ្នា​ជិះ​រថយន្តមួយគ្រឿង ម៉ាក​ប្រ៊ូ​ស ព​ណ៍ស ស្លាក​លេខ ភ្នំពេញ 2AM-7516 ចេញទៅ ទៅ​រើស​ម៉ូត​សំលៀកបំពាក់​ដើម្បី​ថត ជា​រូបថត​ដាក់តាំង​មុខ​រោងការ​របស់ខ្លួន និង​បន្តទៅ​ទិញ​អាវ​និង​ស្រោមជើង តែ​ឈ្មោះ​សុខ វិច្ឆិកា នៅតែ​បន្ត​ខឹង​ឈ្មោះ ប៉ាង សុផាន់​ណា ដោយនិយាយ​សម្តី​ខ្លាំងៗ ដាក់ឈ្មោះ ប៉ាង សុផាន់​ណា​។ ក្រោយមក​ឈ្មោះ ប៉ាង សុផាន់​ណា បបួល​ឈ្មោះ​សុខ វិច្ឆិកា នឹង​ព្រមព្រៀងគ្នា ទៅលេង​ផ្ទះ​ឱ​ពុក​ម្តាយ របស់​ឈ្មោះ សុខ វិច្ឆិកា ដែល​នៅឯ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដើម្បី​រៀបចំ​ឯកសារ​ក្នុង​ការរៀប​អាពាហ៍ពិពាហ៍​ផង ដោយឈ្មោះ ប៉ាង សុផាន់​ណា ​ជា​អ្នក​បើកឡាន ។ ​ពេលធ្វើ​ដំណើរ ទៅដល់​ខាងលិច ស្រុក​ពួក ប្រហែល​៣០​គីឡូម៉ែត្រ ឈ្មោះ​សុខ វិច្ឆិកា ក៏បាន​បើកវីដេ​អូ​ហ្វេ​ស​ប៊ុ​កឡាយ (Video Facebook live)​ ដែល​ខ្លួន​បាន​ឡាយ​(live)​កាល​ពី​ថ្ងៃទី​២៨​ខែឧសភា ខ​ណៈកំពុង​ជិះឡានជាមួយគ្នា ក៏​ឃើញ​មាន​មនុស្ស​ប្រុស​ម្នាក់ ខ​មិន​ចូលសួរនាំពាក់​ព​ន្ធ័ រឿងដើមទ្រូង​(​សុដន់​)​របស់​ឈ្មោះ​សុខ វិច្ឆិកា ពេលនោះ ឈ្មោះ ប៉ាង សុផាន់ណា ក៏មាន​ចិត្ត​ប្រ​ច័ណ្ឌខឹង​គូរ​ដណ្តឹង​របស់ខ្លួន រហូតដល់​មានការ​ប្រកែក​គ្នា និង​ប្រតាយ​តប់​គ្នា ទៅវិញទៅមក ។ ​បន្ទាប់មក​ឈ្មោះ​សុខ វិច្ឆិកា បាន​ចាប់ទាញ​ចង្កូតរថយន្ត​បណ្តាលអោយ​រ៉េ​ចង្កូត ពេលនោះ​ឈ្មោះ ប៉ាង សុផាន់​ណា ក៏បាន​ឈប់​រថយន្ត ហើយ​ខោក​ក្បាល ឈ្មោះ​សុខ វិច្ឆិកា ដោយ​ប្រើ​ដៃ​ខាងស្តាំ ចំក្បាល​បួន​ដៃ ក្រោយមក ឈ្មោះ​សុខ វិច្ឆិកា ក៏បាន​ចុះ​ពីលើ​រថយន្ត​ចូលទៅក្នុង​តូប​ទំនិញ​មួយ នៅក្បែរ​កន្លែង​ឈប់​ឡាន ហើយ​ឈ្មោះ ប៉ាង សុផាន់​ណា ក៏បាន​ចុះទៅ​និយាយសម្របសម្រួល​គ្នា តែ​មិន​ត្រូវរ៉ូវ ឈ្មោះ ប៉ាង សុផាន់​ណា ក៏បាន​បើករថយន្ត​ត្រឡប់មក​ចូលមក​ក្រុង​សៀមរាប​វិញ ពេលមកដល់​ចំណុច​បង្គោលគីឡូម៉ែត្រ​ដែ​ល​មាន​សរសេរ​ដាក់ថា “២០​គីឡូម៉ែត្រ ក្រុង​សៀមរាប​” ឈ្មោះ ប៉ាង សុផាន់​ណា​ក៏បាន​ត្រឡប់​ទៅយក ឈ្មោះ​សុខ វិច្ឆិកា តែ​ទៅដល់​តូប​លក់​អីវ៉ាន់ ហើយ​សាកសួរ​ម្ចាស់​តូប ទើប​ដឹងថា ឈ្មោះ​សុខ វិច្ឆិកា បាន​ហៅ​ឡាន​តាក់​ស៊ីជិះ​ចូលទៅក្នុង​ក្រុង​សៀមរាប វិញ​បាត់​ហើយ ។ ​នៅវេលា​ម៉ោង​១៧និង១០​នាទី​ថ្ងៃខែ​ដដែល ចំណុច ផ្ទះ​របស់​ឈ្មោះ ប៉ាង សុផាន់​ណា ស្ថិតក្នុង​ភូមិ​ភ្នៅ សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប ឈ្មោះ សុខ ស្រី​នុ​ច បានឃើញឈ្មោះ​សុខ វិច្ឆិកា មកដល់​ហើយ​ដើរ​ឡើងទៅ​លើផ្ទះ ជាន់​ទី​០២ ប្រហែល​កន្លះ​ម៉ោង​ក្រោយមក​ឈ្មោះ ប៉ាង សុផាន់​ណា ក៏​មកដល់​ផ្ទះ​ដែរ ហើយ​អង្គុយ​ក្នុងផ្ទះ​ជាន់​​ខាងក្រោម ប្រហែល​កន្លះ​ម៉ោង​ក្រោយ ឈ្មោះ ប៉ាង សុផាន់​ណា ក៏បាន​ដើរទៅលើផ្ទះ​ជាន់​ទី​០២ ដើម្បី​ងូតទឹក តែ​បើកទ្វារ​មិនបាន ហើយក៏​ព្យាយាម​បើក​រហូត​បើកទ្វារ​បាន ក៏បាន​ឃើញឈ្មោះ​សុខ វិច្ឆិកា បាន​ចងក​ជាប់ នឹង​ចម្រឹង​បង្អួច ហើយ​ស្រែក​អោយគេ​មកជួយ ។ ពេលនោះ​ឈ្មោះ សុខ ស្រី​នុ​ច ក៏បាន​រត់ឡើង​ទៅ​មើល ក៏​ឃើញឈ្មោះ ប៉ាង សុផាន់​ណា កំពុង​អោបឈ្មោះ​សុខ វិច្ឆិកា លើក​ឡើងលើ ហើយ​ប្រាប់​ឈ្មោះ សុខ ស្រី​នុ​ច អោយជួយយក​ខ្សែ​រក​របស់​ឈ្មោះ​សុខ វិច្ឆិកា ហើយដាក់ឈ្មោះ​សុខ វិច្ឆិកា ទម្រេតមក​ការ៉ូ ដើម្បី​សង្គ្រោះ តែ​ឈ្មោះ​សុខ វិច្ឆិកា បាន​ស្លាប់​បាត់ទៅហើយ ។​

​ក្រោយមក ឈ្មោះ សុខ ស្រី​នុ​ច ក៏បាន​ចេញមកក្រៅ​ផ្ទះ ហើយ​ប្រាប់​អ្នកជិតខាង ឲ្យ​មកជួយ​មើល​និង​រាយការណ៍ទៅ​នគរបាល ដើម្បី​ឲ្យ​បានដឹង​និង​ពិនិត្យ​លើ​សាកសព​របស់​ឈ្មោះ​សុខ វិច្ឆិកា តែម្តង ។ បន្ទាប់ពី​ធ្វើការ​ពិនិត្យ​សាកសព​រួចរាល់ នៅ​ថ្ងៃទី​៣០​ ខែឧសភា ​ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ក្រុង​សៀមរាប បានធ្វើការ​ឃាត់ខ្លួន ឈ្មោះ ប៉ាង សុផាន់​ណា ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​សាកសួរ ។​

​យោងតាម​លទ្ធផលការងារ​ស្រាវជ្រាវ​បញ្ជាក់ របស់​ក្រុមការងារ​ចម្រុះ ដែល​ដឹកនាំ​បញ្ជារ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នឹង​យោងតាម​ការបំភ្លឺពី​អ្នក​ពាក់​ព​ន្ធ័នគរបាល​យើងខ្ញុំ បានធ្វើការ​សន្និដ្ឋានថា ឈ្មោះ​សុខ វិច្ឆិកា ពិតជា​បានធ្វើ​អត្តឃាត ដោយ​ខ្លួនឯងពិតប្រាកដ​មែន ។​

​បច្ចុប្បន្នឈ្មោះ ប៉ាង សុផាន់​ណា ដោយមាន​ការឯកភាពពីលោក​ថេ​ង សំណាង ព្រះរាជអាជ្ញារ​រងអម​សាលាដំបូង​ខេត្តសៀមរាប ត្រូវបាន​អនុញ្ញាតអោយ​នៅក្រៅ​ឃុំ​វិញ​ហើយ ចំណែកឯសមាជិក​ក្រុមគ្រួសារ​នៃ​សព របស់ ឈ្មោះ​សុខ វិច្ឆិកា ក៏បាន​ឯកភាព​និង​សុំ​មិន​ដាក់​ពាក្យបណ្តឹង​ព្រមទាំង​ធ្វើការ​ធានា​ឈ្មោះ ប៉ាង សុផាន់​ណា​ដើម្បី​ត្រឡប់​ទៅ​បន្ត​ពិធី​បុណ្យសព​វិញ​ផងដែរ​។​

​អាស្រ័យហេតុនេះ​សូម​សា​ធា​រណះ​ជន​មេត្តា​ជ្រាប​ជា​ពត៍​មាន ។​

​ស្ត្រី​វ័យ​ជំទង់​ម្នាក់ ត្រូវបាន​ស្លាប់បាត់​បង់ជីវិត​កាលពី​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៩ វេលា​ម៉ោង​ប្រមាណ​ជា ៧ និង ០០ នាទី យប់ ដោយ​សមត្ថកិច្ច​នគរ​បាល​កោសល្យ​វិ​ច្ច័​យ បាន​សន្និដ្ឋានថា ជា​ករណី​ចងក​ធ្វើអត្តឃាត ប៉ុន្តែ​ក្រោយពី​បាន​ដឹក​សាកសព​ទៅដល់​គេហដ្ឋាន​ឪពុកម្ដាយ​របស់​សព​នៅ​ក្នុង​ខេត្តបាត់ដំបង ស្រាប់តែ​លេចចេញ​នូវ​ស្លាកស្នាម​មិន​ប្រក្រតី ជាច្រើន​កន្លែង នៅលើ​ក្បាល​និង​ខ្លួនប្រាណ​ជនរងគ្រោះ ធ្វើឱ្យ​ក្រុមគ្រួសារ​យល់ឃើញថា ជា​ករណី​មិន​ប្រក្រតី​ទៅវិញ​។

​ហេតុការណ៍​នេះ​កើតឡើង​នៅផ្ទះ​គូ​ដណ្តឹង​ខាង​ប្រុស ស្ថិតនៅភូមិព្នៅ សង្កាត់ សំបួរ ក្រុងសៀមរាប ខេត្​សៀមរាប ចំណែក​ជនរងគ្រោះ​ឈ្មោះ សុខ វិច្ឆិការ ភេទស្រី អាយុ ២៨ ឆ្នាំ មាន​ផ្ទៃពោះ ៤ ខែទៀតផង​។​

​តាម​ការ​ឲ្យ​ដឹង ពី​ប្អូនស្រី​បង្កើត​របស់​ជនរងគ្រោះ ឈ្មោះ សុខ​ស្រី​ណុ​ច បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គឺ​បងស្រី​របស់ខ្លួន ឈ្មោះ សុខ វិច្ឆិកា បាន​ប្រាប់​ខ្លួន​ថា គូរ​ដណ្តឹង​គាត់​បាន វាយ​ធ្វើបាប​យ៉ាងដំណំ វាយ​ក្បាល​ផង គំ​ត្រចៀក​ផង ពី​សំណាក់​អនាគត​ស្វាមី ដែល​ត្រៀម​ចូល​រោងការ​ជាមួយគ្នា​នៅ​ថ្ងៃទី 6 ខែ មិថុនា ឆ្នាំ 2019 ខាងមុខនេះ ហើយ​ខណៈនោះ​បងស្រី​ខ្លួន​ត្អូញ​ថា មាន​អាការ​ឈឺក្បាល​វិលមុខ​យ៉ាងខ្លាំង​។​

​គ្រួសារ​ជនរងគ្រោះ​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​យើង​ទៀតថា នៅ​ព្រឹក​ថ្ងៃទី 30 ខែមិថុនា​នេះ ពួកគាត់​នឹងធ្វើ​ដំណើរ​ទៅកាន់​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប ដើម្បី​ស្នើសុំ​បើក​ការស៊ើបអង្កេត​និង​កោសល្យ​វិ​ច្ច័​យ ឡើងវិញ​ករណីនេះ ព្រោះ​ពួកខ្លួន​យល់ថា ករណី​នៃ​ការស្លាប់​ជនរងគ្រោះ​នេះ គឺមាន​ភាពមិនប្រក្រតី​ជាច្រើន ដោយ​សង្ស័យថា ជា​អំពើ​ឃាតកម្ម​ឬក៏​ការធ្វើ​ទារុណកម្ម​ឈានដល់​ការបាត់​បង់ជីវិត​។​

​គ្រួសារ​ជនរងគ្រោះ បាន​អំពាវនាវ​សុំ​យ៉ាងទទូច ដល់​សមត្ថកិច្ច​នគរ​បាល​ខេត្តសៀមរាប មេត្តា ជួយ​រក​យុត្តិធម៌​ដើម្បី​បញ្ជាក់​ការពិត ជូន​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ដោយ​អយុត្តិធម៌​នេះ​ផង​។​

​គួរបញ្ជាក់​ផងដែរ​ថា ឥឡូវនេះ​សាកសព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​សព ដឹកយក​ទៅធ្វើ​បុណ្យសព នៅឯ​គេហដ្ឋាន​របស់​ជនរងគ្រោះ ស្ថិតនៅ​ក្នុងភូមិថ្មី ឃុំបន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​ ​ជុំវិញ​ករណី​ខាងលើនេះ​អ្នកសារព័ត៌មាន​យើង​មិនទាន់​អាច​សុំ​ការបកស្រាយ​អំពី​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានឡើយ​ទេ​៕​ ​ដោយ​៖​កូ​ឡាប​

  

spot_img
×