Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ផ្សឹក​សង្ឃ​មួយអង្គ នៅ​វត្ត​កូនដំរី សង្ស័យ​រំលោភ​ក្មេងស្រី​នៅ​បន្ទាយមានជ័យ​

spot_img

​បន្ទាយមានជ័យ​ ៖ ព្រះសង្ឃ​មួយអង្គ សង្ស័យ​ចាប់រំលោភ​ក្មេងស្រី​អាយុ​ត្រឹមតែ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៥ ត្រូវបាន​គណៈកម្មការ​វត្ត​ចាប់​ផ្សឹក ដោយហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​បន្តបាន​អោយ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ តាំង អឿន អាយុ​៦១​ឆ្នាំ គង់នៅ​វត្ត​កូនដំរី ដោយ​ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាមៗ សមត្ថកិច្ច​បាន​ចុះទៅ​ឃាត់​ព្រះសង្ឃ​ខាងលើ ហើយ​ចាប់​សឹក​រួច​បញ្ជូន​ខ្លួន ទៅ​អធិការដ្ឋាន​នគរបាល ក្រុង​ប៉ោយប៉ែត ដើម្បី​ធ្វើការ​សាកសួរ ចាត់ការ​តាម​និតិ​វិធី ៕​ ដោយ​៖​កូ​ឡាប​

spot_img
×