Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល រៀបចំ​ឯកសារ​ប្តឹងទៅ​សាលាដំបូង​រាជធានី​-​ខេត្ដ ចំពោះ​អ្នក​ដែល​ប្រកប​អាជីវកម្ម​ព្យាបាល​ជំងឺ និង​ដើរ​ចាក់​ថ្នាំ​ខុសច្បាប់ និង​ឈានដល់​បាត់បង់​ជីវិត​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ ​៖ ក្រសួងសុខាភិបាល បានប្រកាស​ឲ្យមន្ទីរ​សុខាភិបាល គ្រប់​រាជធានី ខេត្ដ ចាត់ចែង​តាមផ្លូវ​ច្បាប់ ដើម្បី​រៀបចំ​ឯកសារ គតិយុត្ត​ប្ដឹងទៅ​សាលាដំបូង​រាជធានី​-​ខេត្ដ ចំពោះ​អ្នក​ដែល​ប្រកប​អាជីវកម្ម​ព្យាបាល​ជំងឺ និង​ដើរ​ចាក់​ថ្នាំ​ខុសច្បាប់​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ជា​ប្រយោជន៍ អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ ។​

​យោងតាមសេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង សុខាភិបាល ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នា​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ ២០១៩ បាន​ឲ្យ​ដឹងថា ការប្រកាស​នេះ ខណៈដែលក្រសួង​សង្កេតឃើញថា នៅមាន​អ្នក​ប្រកប​អាជីវកម្ម​ព្យាបាល​ជំងឺ និង​ដើរ​ចាក់​ថ្នាំ​ខុសច្បាប់ បណ្ដាល​ឲ្យ​ខាតបង់​ថវិកា ប៉ះពាល់ សុខភាព និង​ឈានដល់​បាត់​បង់​ជីវិត​ប្រជាពលរដ្ឋ​ទៀតផង​ ។​

​ក្នុងករណីនេះ ដើម្បី​ឈានទៅ​លុបបំបាត់​ទាំងស្រុង​នូវ​សេវា​សុខាភិបាល​ខុសច្បាប់ ក្រសួង សុខាភិបាល បានស្នើ​អោយ​ថ្នាក់ដឹកនាំ​នៅតាម មន្ទីរ​សុខាភិបាល​គ្រប់​រាជធានី​ខេត្ដ​ចាត់ចែង​តាមផ្លូវ​ច្បាប់ ដើម្បី​រៀបចំ​ឯកសារ គតិ​យុ​ត្ដិ​ប្ដឹងទៅ​សាលាដំបូង​រាជធានី​-​ខេត្ដ ចំពោះ​អ្នក​ដែល​ប្រកប​អាជីវកម្ម​ព្យាបាល​ជំងឺ និង​ដើរ​ចាក់​ថ្នាំ​ខុសច្បាប់​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×