Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលស្រុក​ភ្នំព្រឹក ត្រូវ​បណ្ដាញ​សង្គមចោទថា កាយ​ភ្នំ​រំលាយ​ព្រៃ​លក់​

spot_img

​បាត់ដំបង ​៖ កន្លងមក​ថ្មីៗ​នេះ មាន​គណនី​បណ្តាញ​សង្គម Facebook ឈ្មោះ ស្អែកជួបគ្នា បាន​បង្ហោះ​សារ និង​រូបភាព​វាយប្រហារ មកលើ​ការដឹកនាំ​របស់លោក សុង សុភ័ក្ត្រ អភិបាល នៃ​គណៈ​អភិបាលស្រុក​ភ្នំព្រឹក​។ គណនី facebook បាន រៀបរាប់ថា អភិបាលស្រុក​ថ្មី អភិវឌ្ឍ​ក្រោម​ការកាយ​ភ្នំ​រំលាយ​ព្រៃ នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។

​គណនី​បណ្តាញ​សង្គម Facebook ឈ្មោះ ស្អែក ជួបគ្នា បាន​បន្ថែមថា ​មានការ​តែ​កាយ​ដីភ្នំ​លក់​យ៉ាង​អាណាធិបតេយ្យ​ក្រោយពី​វត្តមាន​លោក​អភិបាលស្រុក​ថ្មី​អតីត​អធិការនគរបាល​ស្រុក​ភ្នំព្រឹក​បាន​បើកដៃ​ឱ្យ​ឈ្មួញ​កាយ​ភ្នំ​លក់​យ៉ាង​គគ្រឹកគគ្រេង​ហើយ​រណ្ដៅ​ដី​ក្នុង​លើ​ធ្លាប់​បង្ក​ឲ្យ​ក្មេង​លង់ទឹក​ស្លាប់​ផងដែរ​ប្រជាពលរដ្ឋ​ដាក់​ជា​សំណួរ​ថា​តើ​លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ថ្មី​លោក​សុង សុភ័ក្ត្រ​លោក​ធ្វើ​មិនដឹងមិនឮ​ឬ​មិនឃើញ​។

​ទោះយ៉ាងណា​រដ្ឋបាល​ស្រុក​ភ្នំព្រឹក​បានចេញ​ជា​ដី​បដិសេធ​ចំពោះ​ការចោទប្រកាន់​ខាងលើនេះ​ថា​ជា​ព័ត៌មាន​មិន​ពិត​បំ​ភ្លើ​ស​មួលបង្កាច់​ក្នុងន័យ​បង្ខូច​កេរ្តិ៍ឈ្មោះ​អភិបាលស្រុក​ទើបតែ​ឡើង​ថ្មី​។

​ពាក់ព័ន្ធ​នឹង​ករណីនេះ នៅ​ថ្ងៃទី ៣១ ខែឧសភា រដ្ឋបាល​ស្រុក​ភ្នំព្រឹក សូម​ធ្វើការ​បកស្រាយ​បំភ្លឺ​ជូន​សាធារណជន​ដូចខាងក្រោម​ ៖

កន្លងមក​ថ្មីៗ​នេះ មាន​គណនី​បណ្តាញ​សង្គម Facebook ឈ្មោះ ស្អែកជួបគ្នា បាន​បង្ហោះ​សារ​និង​រូបភាព​វាយប្រហារ មកលើ​ការដឹកនាំ​របស់លោក សុង សុភ័ក្ត្រ អភិបាល នៃ​គណៈ​អភិបាលស្រុក​ភ្នំព្រឹក ដូច​ខ្លឹមសារ​បង្ហោះ ក្នុង​រូប​ខាងក្រោម​នេះ ដូចនេះរដ្ឋបាល​ស្រុក​ភ្នំព្រឹក សូម​ធ្វើការ​បដិសេធ​ទាំងស្រុង ចំពោះ​ព័ត៌មាន​ខាងក្រោម​នេះ​។ ដោយ​កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅនេះ​ការិយាល័យ​អន្តរ​វិស័យ​សាលាស្រុក និង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តបាត់ដំបង បាន​ចុះទៅពិនិត្យ ឃើញថា​ពុំមាន​លទ្ធផល ដូច​ការចោទប្រកាន់​មក លើ​រូបលោក​អភិបាលស្រុក​ដូច គណនេយ្យ ​Facebook ឈ្មោះ ស្អែក ជួបគ្នា នោះទេ និង​ក្រុមការងារ​បានធ្វើ​កិច្ចសន្យា ជាមួយ​ក្រុមហ៊ុន​ទឹកស្អាត​ស្រុក​ភ្នំព្រឹក ឲ្យ​ធ្វើ​របង​ព័ទ្ធជុំវិញ​ស្រះ​ទឹក​នោះ ដែល​ស្ថិតនៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក រួចរាល់​ហើយ​ដែរ និង​មកដល់​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក លោក នូវ ឫទ្ធី អភិបាលស្រុក​ស្តីទី តំណាង​លោក សុង សុភ័ក្ត្រ អភិបាលស្រុក​ភ្នំព្រឹក បាន​ដឹកនាំ​មន្ត្រី​ជំនាញ ការិយាល័យ​ពាក់ព័ន្ធ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​ពេជ្រ​ចិន្តា ដើម្បី​ចុះទៅពិនិត្យ ទីតាំង​ស្រះ​ជាក់ស្តែង ឃើញថា​ស្រះ​ទឹក​នេះ ជា​ស្រះ​ចាស់ សល់​ពី​ជំនាន់​កាយ​ដី​ធ្វើ​ផ្លូវជាតិ​លេខ​៥៩ និង​ស្រះ​នេះ ពុំមាន​ករណី​ក្មេង​លង់ទឹក​ស្លាប់​នោះទេ​។ អាស្រ័យ​ដូចនេះ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×