Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពិធី​ពិព័រណ៍ «​ទីផ្សារ​វិស័យ​ទេសចរ​ខេត្ត​កាង​វ៉ុន ប្រចាំឆ្នាំ​២០១៩​នៅ​កម្ពុជា​»

spot_img

​ភ្នំពេញ ​៖ ​រៀបចំ​ដោយ​ខេត្ត​កាង​វ៉ុន នៃ​ប្រទេស​កូរ៉េខាងត្បូង​លើក​ដំបូង​បង្អស់​!

១. របើក​ថ្មី​នៃ​វិស័យ​ទេសចរណ៍ និង​ការ​បន្សាយ​យុទ្ធសាស្ត្រ​ទីផ្សារ​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​វិស័យ​ទេសចរ​កម្ពុជា​

២. ក្នុង​កិច្ចសហប្រតិបត្តិកា​ររ​បស់​អង្គការ​ទេសចរណ៍​កូរ៉េ (KTO) ទីក្រុង​កាង​នឹង សួន​ស្គី​កម្សាន្ត ភ្នាក់ងារ​ទេសចរណ៍​ជំនាញ​ខេត្ត​កាង​វ៉ុន និង​កោះ​ណា​មី​។​

៣. កិច្ចប្រជុំ​រវាង​អ្នកជំនួញ​ផ្ទាល់ និង​ការធ្វើ​បទ​បង្ហាញ​ស្តីអំពី​ដំណើរការ​នៃ​វិស័យ​ទេស​ច​រណ៍​ដូចជា Korean Wave, DMZ peace tour និង Hello PyeongChang tour ដើម្បី​ធ្វើឲ្យ​វិស័យ​ទេសចរណ៍​រវាង​កម្ពុ​ជា និង​កូរ៉េ​កាន់តែ​ល្អប្រសើរ​។​

​ពិធី​បើក​ព្រឹត្តិការណ៍​ទេសចរណ៍​លើក​ទី ១ ក្រោម​ប្រធានបទ Gangwon Travel Mart 2019 បាន​ធ្វើឡើង​នៅ​យប់​ថ្ងៃ​សុក្រ ១៣ រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ NAGA WORLD HOTEL រាជធានី​ភ្នំពេញ​។​

​ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក Chung Man Ho អភិបាលរង​ខេត្ត​កាង​វ៉ុន នៃ​សាធារណរដ្ឋ​កូរ៉េ លោក គីម ច័ន្ទ​សាវុធ អនុប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តរជាតិ​។

​ព្រឹត្តិការណ៍​ទេសចរណ៍​លើក​ទី ១​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ ពី​សក្តានុពល​ទេសចរណ៍ របស់​ខេត្ត​កាង​វ៉ុន ព្រមទាំង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​ទេសចរណ៍​ខេត្ត​កាង​វ៉ុន នៃ​សាធារណរដ្ឋ​កូរ៉េ ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​បន្ថែមទៀត​។​

​ខេត្ត​កាង​វ៉ុន​កំពុងតែ​ធ្វើ​ការតាំងពិព័រ​ណ៍​ស្តី​អំពី​ខេត្ត​កាង​វ៉ុន​ដែល​ជា​តំបន់​កម្សាន្ត​ប្រៀប​ដូច​ត្បូង​ពេជ្រ​ជា​លើក​ដំបូង​បង្អស់​នៅ​កម្ពុជា​ដោយ​មាន​ការអញ្ជើញ​ម្ចាស់​ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក និង​អ្នកសារព័ត៌មាន​មក​ចូលរួម​ក្នុង​ថ្ងៃ​៣១ ខែ​ឧសភា នៅ​ឯ​សណ្ឋាគារ​ណាហ្គា​វើល​ក្នុង​ទីក្រុង​ភ្នំពេញ​។

​កម្មវិធី​នេះ​នឹង​មាន​បង្ហាញ​តំបន់​ទេសចរ​ទាក់ទាញ​មួយចំនួន​នៅ​ទីក្រុង​កាង​នឹង ដែល​ជា​កន្លែង​ប្រកួត​កីឡា​អូឡាំពិក​ក្នុង​រដូវរងា សួន​ស្គី​ដ៏​ល្បីល្បាញ​ឈ្មោះ Alpensia រី​សត​យ៉ុង​ព្យ៉ុ​ង រី​សត​High 1 និង White Hotel ព្រមទាំង​កោះ​ណា​មី​ផងដែរ​។​

កម្មវិធី​ស​ន្និសិទ​កាសែត​នេះ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣១​ឧសភា នៅ​សណ្ឋាគារ​ណាហ្គា​វើល​នៅ​ភ្នំពេញ រួម​មាន​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន «Sense Journey Travel» និង «World Pop Travel» ដែលជា​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​ធំៗ​ពីរ​នៅ​កម្ពុជា លើ​ការផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ទីផ្សារ​សកម្ម​រួមមួយ​ដើម្បី​បង្កើន​ចំនួន​ក្រុមហ៊ុន​ទេសចរណ៍​ដែល​ផ្តល់​អត្ថប្រយោជន៍​កាន់តែច្រើន​ជូន​ដល់​ភ្ញៀវទេសចរ​ខ្មែរ​ដែល​មាន​បំណង​ទៅ​លេង​ខេ​ត​កាង​វ៉ុន​នៅ​ប្រទេស​កូរ៉េខាងត្បូង​។​

​រយៈពេល​នៃ​ដំណើរ​កម្សាន្ត​នេះ​រួមមាន​ទាំង​វគ្គ​ជំនួប​ផ្ទាល់​រវាង​អ្នកជំនួញ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ទីក្រុង​ភ្នំពេញ និង​បេសកជន​កូរ៉េ​ដើម្បី​ធ្វើឲ្យ​ដំណើរ​កម្សាន្តរ​បស់​ភ្ញៀវ​ទេសចរ​ខ្មែរ​កាន់​តែ​វិសេសវិសាល​បំផុត​។​

​កម្មវិធី​នេះ​នឹង​ផ្តល់ជូន​ពិធី​ពិសា​ភោជនាហារ​ដែល​មានឈ្មោះ​ថា ទេសចរណ៍​រាត្រី​ខេត្ត​កាង​វ៉ុន​៖ Korea’s Hidden Treasure of Incentive Tour Destination​។ កម្មវិធី​នេះ​នឹង​រួម​មាន​ការសម្តែង និង​ប្រគំ​តន្ត្រី​ប្រពៃណី​ស្រង់​ចេញពី​បទ​ចម្រៀង​ក្នុង​រឿង​ភាគ​កូរ៉េ​ដ៏​ល្បីល្បាញ ថែម​ទាំង​ការ​ធ្វើ​បទ​បង្ហាញ​ពី​ចំណុច​ពិសេសៗ​របស់​ខេត្ត​កាង​វ៉ុន ដូចជា​កិត្តិនាម​ជា​ខេត្ត​មួយ​ប្រារព្ធ​ការប្រកួត​កីឡា​អូឡាំពិក ដំណើរ​កម្សាន្ត DMZ កន្លែង​ថត​ភាពយន្ត​ភាគ​របស់​កូរ៉េ និង​កន្លែង​ទាក់ទាញ​ជាច្រើន​ទៀត​។​

​ខេត្ត​កាង​វ៉ុន​ល្បីល្បាញ​ដោយសារ​ភាពស្រស់ស្អាត និង​ជាប់ចិត្ត​បំផុត​ក្នុង​រដូវរងា​។ ក្រោយពី​បាន​រៀបចំ​ប្រារព្ធ​កម្មវិធី​ប្រកួត​អូឡាំពិក​កាលពី​ឆ្នាំមុន តំបន់​នេះ​ត្រូវ​ពិភពលោក​ទទួលស្គាល់​ថា​ជា​គោលដៅ​ទេសចរ​ខែ​ធ្លាក់​ព្រិល​ដ៏​ល្អឥតខ្ចោះ ទាំង​ការ​ទេសចរ​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ វប្បធម៌ រួម​ទាំង​ការប្រកួត​កីឡា​តាម​រដូវា​កាលជា​ច្រើនស្ទើរ​រាប់មិនអស់​។​

ខេត្ត​កាង​វ៉ុន និង​ស្ថាប័ន​ទេសចរ​កូរ៉េ​បាន​រៀបចំ​កញ្ចប់​ដំណើរ​ទេសចរ​ជិះ​ស្គី​កម្សាន្ត​ឈ្មោះថា «Fun Ski festival» នៅ​រី​សត​យ៉ុង​ព្យ៉ុ​ង​, «Go Go ski festival​នៅ​រី​ស​ត High 1)», «Korea International Ski camp នៅ​រី​ស​ត Aplensia»​។ ដំណើរ​កម្សាន្ត​នេះ​មាន​រយៈពេល​៣​យប់​៤​ថ្ងៃ ដោយ​មាន​យុទ្ធសាស្ត្រ​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដែល​មិន​មាន​រដូវ​ធ្លាក់​ព្រិល​។ កញ្ចប់​ដំណើរ​កម្សាន្ត​ជិះ​ស្គី​នេះ​បាន​លក់ដាច់​ជា​បន្តបន្ទាប់​អស់​រយៈពេល​ច្រើនជាង​២០​ឆ្នាំ​មកហើយ​។​

​ទីក្រុង​កាង​នឹង​ដែល​ទើប​នឹង​ចាប់ផ្តើម​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដោយសារតែ​មាន​ការថត​ភាពយន្ត​ភាគ​ឈ្មោះ «Goblin (Do Kke Bi)» រួម​នឹង​ខ្សែ​រថភ្លើង KTX ថ្មី​ពី​ទីក្រុង​សេ​អ៊ូ​ល​ដែល​បាន​ធ្វើឲ្យ​ភ្ញៀវ​អាច​រីករាយ​ជា​មួយនឹ​ង​ឆ្នេរសមុទ្រដ័​ស្រស់ស្អាត និង​វប្បធម៌​កូរ៉េ​ដែល​នឹង​ចូលរួម​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ពិធីបុណ្យ​កាហ្វេ​ក្រុង​កាង​នឹង​ដែល​នឹង​ប្រព្រឹត្តទៅ​ខែតុលា​។​

White Hotel ដែល​ទើបនឹង​សម្ភោ​ធ​ថ្មីៗ​នៅ​ព្យឹង​ចាង រីឯ​កោះ​ណា​មី​ក្នុង​ក្រុង​ឈុន​ឈឹន​ខេត្ត​កាង​វ៉ុន​ក៏​នឹង​ចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍​នេះ​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ផង​ដែរ​។​

​ដោយសារតែ​មាន​កំណើន​នៃ​ចរាចរណ៍​ជំនួញ​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​កម្ពុជា និង​កូរ៉េ មានការ​ប៉ាន់ប្រមាណ​ថា​នឹង​មាន​កំណើន​ចំនួន​ភ្ញៀវទេសចរ​កម្ពុជា​ទៅ​កំសាន្ត​នៅ​ប្រទេស​កម្ពុជា​។​

​បើ​យោង​តាម​អភិបាលរង​ខេត្ត​កាង​វ៉ុន លោក ឈុ​ង ម៉ាន់​ហូ បាន​ថ្លែងថា ​៖ «​ទីផ្សារ​វិស័យ​ទេសចរណ៍​ចល័ត​នៅ​កម្ពុជា​ឆ្នាំ​២០១៩​នឹង​ក្លាយជា​ឱកាស​ដ៏​វិសេសវិសាល​មួយ​ដើម្បី​ផ្តល់​ការទាក់ទាញ​ដល់​តំបន់​ទេសចរ​ជាច្រើន​នៅ​ខេត្ត​កាង​វ៉ុន​មកកាន់​ភ្នាក់ងារទេសចរ​កម្ពុជា យើង​យើង​បេ្ត​ជ្ញា​នឹង​ប្រឹងប្រែង​ឲ្យអស់​ពី​លទ្ធភាព​ក្នុង​រៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារ​ដើម្បី​ទាញយក​ចំណាប់អារម្មណ៍​របស់​ភ្ញៀវទេសចរ​កម្ពុជា​ឲ្យបាន​កាន់តែ​ច្រើន​ថែមទៀត​៕»​ ដោយ​៖​កូឡាប​

   

spot_img
×