Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចេះតែ​ហ៊ាន​! អតីត​ជំនួយការ​លោក ត្រាំ ត្រូវ​អ្នកចំរៀង​ម្នាក់​ប្តឹង ដោយសារ​ទះ​កំប៉េះគូថ​នាង​

spot_img

អ្នកចំរៀង​អា​មេ​រិច​ម្នាក់​ឈ្មោះ Joy Villa បាន​ប្តឹង​ប្រឆាំងនឹង​លោក Corey Lewandowski អតីត​អ្នកគ្រប់គ្រង​យុទ្ធនាការ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពីបទ​រំលោភបំពាន​ផ្លូវភេទ​លើ​នាង ក្នុង​កំឡុងពិធីជប់លៀង​នៅ​សណ្ឋាគារ​លោក ត្រាំ​ក្នុង​ទី​ក្រុ​វ៉ាស៊ីនតោន​។​

​នៅក្នុង​ពិធីជប់លៀង​កាលពី​ថ្ងៃទី ២៨ ខែ​វិ​ច្ឆ​ការ តារាង​ចំរៀង​រូប​នោះបាន​និយាយថា លោក Lewandowski បាន​ទះ​កំប៉េះគូថ​របស់គាត់​ពីរ​ដៃ ខណៈពេល​ឈរ​ថតរូប​។

នាង​បាន​ថ្លែងប្រាប់​សារ​ព៌​ត​មាន CNN ថា “​លោក Lewandowski បាន​ផឹកស្រា ហើយ​ទំនង​ជាមាន​ស្មារតី​មិនល្អ​”​។​

​នាង​និយាយថា “​គាត់​បាន​ចាប់​ខ្ញុំ​យ៉ាងខ្លាំង​។ ខ្ញុំ​គិតថា​គាត់​ធ្វើ​លេង​ទេ ហើយ​ក្រោយពេល​ថតរូប​រូ​ច គាត់​បាន​វាយ​កំប៉េះគូថ​របស់ខ្ញុំ​យ៉ាងខ្លាំង​”​។​

​អ្នកចំរៀង​ដដែល​បន្តទៀតថា នាង​បាន​ប្រាប់​គាត់ (​លោក Lewandowski) ថា​នាង​អាច​រាយ​ការ​ណ៏​ពី​គាត់​ថា​បាន​រំលោភបំពាន​ផ្លូវភេទ ប៉ុន្តែ​លោក​បាន​តប​វិញ​ថា “​ខ្ញុំ​ធ្វើការ​ក្នុង​វិស័យ​ឯកជន​” ហើយ​បន្ទាប់មក​គាត់​ក៏បាន​ទះ​គូថ​នាង​ម្តងទៀត​។​

​នាង​បន្តទៀតថា អាកប្បកិរិយា​របស់លោក​ដូចជា​កំរោល​ចោល​។​

​ពាក្យបណ្តឹង​របស់​នាង​ត្រូវបាន​ដាក់​នៅ​ថ្ងៃបុណ្យ​ណូអែល​។

​នាង​និយាយថា “​បញ្ហា​រំលោភ​ផ្លូវភេទ​នេះ​មិនមែនជា​បញ្ហា​ប្រកាន់​បក្សពួក​នោះទេ​។ បក្ស​ប្រជាធិបតេយ្យ ឬ​បក្ស​សាធារណៈរដ្ឋ​ក៏ដោយ ពួកយើង​ត្រូវតែ​ចូលរួម​ដើម្បី​ប្រឆាំងនឹង​បញ្ហា​នេះ​”៕ សុភ័ក្ត្រ​

spot_img
×