Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ ប្រឹ​ភ​ធី​ហ្គូ​រូ ឆ្នាំ​២០១៩ ស្វែងរក​បេក្ខភាព​ឈរឈ្មោះ​ប្រកួត​ពានរង្វាន់​

spot_img

ភ្នំពេញ​: អ្នកទិញ​អចលនទ្រព្យ នៅក្នុង​ប្រទេស កម្ពុជា​កំពុង​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ដាក់ឈ្មោះ​ក្រុមហ៊ុន​អចលនទ្រព្យ​ថ្មី​ដែល ពួកគេ​ពេញចិត្ត សម្រាប់​ចូលរួម​ជា​បេក្ខភាព​ក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា PropertyGuru ប្រចាំឆ្នាំ​លើក​ទី​៤ ដែល​នឹងត្រូវ​ប្រកាស​នៅក្នុង​កម្មវិធី ពិសារ​អាហារ​ពេល​ល្ងាច ដែល​នឹងត្រូវ​រៀបចំឡើង យ៉ាង​ពិសេស នៅ​ថ្ងៃ​សុក្រ​ទី​៣ ខែឧសភា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​នៃ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភូ​គី​ត្រា ភ្នំពេញ​។​

​កម្មវិធី​នេះ​នាំមក​ជូន​ដោយ ក្រុមហ៊ុន Kohler សម្រាប់​ការប្រកួតប្រជែង​ដ៏​មាន​កិត្យានុភាព ដែលមាន​គោលបំណង​អបអរសាទរ ការអភិវឌ្ឍ​អចលនទ្រព្យ​, ការ​រចនា និង​ការច្នៃប្រឌិត នៅក្នុង​វិស័យ​អចលនទ្រព្យ ដែល​បាន​រីកចំរើន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​៤ ឆ្នាំ​ចុង​ក្រោយនេះ ជាមួយនឹង​ការចាប់អារម្មណ៍ ពី​អ្នកវិនិយោគ​ក្នុងស្រុក​និង​ក្រៅប្រទេស ដោយសារតែ​ស្ថេរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ចជាតិ​ប្រសើរឡើង​នៅ​ប្រទេស​កម្ពុជា​។​

​ការប្រកួតប្រជែង​នៅក្នុង​ពានរង្វាន់​ជាច្រើន​ផ្នែក បាន​បើកទទួល​ស្វាគមន៍​សម្រាប់​គម្រោង​លំនៅដ្ឋាន នៅក្នុង​រាជធានី​ភ្នំពេញ​, ខេត្តសៀមរាប និង​ទីក្រុង​ព្រះសីហនុ ខណៈ ដែល​ពានរង្វាន់​ផ្នែក​ពាណិជ្ជកម្ម​ត្រូវបាន បើក សម្រាប់​ផ្នែក​ការិយាល័យ​, អាជីវកម្ម​លក់រាយ​, សណ្ឋាគារ​, ការប្រើ​លាយ​ចំរុះ​, សេវា​ផ្ទះជួល និង​ផ្នែក​អភិវឌ្ឍន៍​ឧស្សាហកម្ម​។​

​លើសពីនេះ​ទៀត គណៈកម្មការ​វិនិច្ឆ័យ​ឯករាជ្យ ក៏​កំពុង​ស្វែងរក​បេក្ខភាព​ឈរឈ្មោះ សម្រាប់​ពានរង្វាន់ ការ​អភិ​វ​ឌ្ឈ​ន៍​ផ្នែក​កម្សាន្ត​ល្អ​បំផុត​, ការអភិវឌ្ឍ​វិស័យ​អប់រំ​ល្អ​បំផុត​, ការអភិវឌ្ឍន៍​ផ្នែក​វេជ្ជសាស្ត្រ​ល្អ​បំផុត និង​ពានរង្វាន់​ការអភិវឌ្ឍន៍​កន្លែង​លេងល្បែង​ល្អ​បំផុត​។ ពានរង្វាន់​ប្រភេទ​ថ្មី ត្រូវបាន​បន្ថែម​ចូល ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការរីកលូតលាស់ នៅក្នុង​ផ្នែក​ពិសេស​នៃ​វិស័យ​អចលនទ្រព្យ ។​
​ពានរង្វាន់​ពិសេស​ប្រចាំ​ឆ្នាំនេះ រួមមាន ពានរង្វាន់​កិត្តិយស នៃ​ទំនួល​ខុសត្រូវ​ចំពោះ​សង្គម​របស់​ក្រុមហ៊ុន​(CSR),​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព​, រចនា​និង​សំណង់​, ការ សាងសង់​សហគមន៍​, ការថែទាំ​ចំពោះ​អតិថិ ជន និង​ការអនុវត្ត​សំណង់​ជា​វិជ្ជមាន​។ ពាន រង្វាន់​ពិសេស នៃ​ការផ្ដល់ជូន​កន្លែង​ប្រើ ប្រាស់​នៅ​ទីធ្លា​សាធារណៈ គឺ​បើកទូលាយ​ដល់​កន្លែង ឬ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ដឹកនាំ​ដោយ​វិស័យ​សាធារណៈ​។​

​កាលបរិច្ឆេទ​សំខាន់ៗ​សម្រាប់​ឆ្នាំ ២០១៩ មាន​ដូចខាងក្រោម​នេះ​: ថ្ងៃទី​៥ ខែវិច្ឆិកា​ឆ្នាំ ២០១៨ – ការជ្រើសរើស​ឲ្យ​ឈរឈ្មោះ និង​ការចុះឈ្មោះ ចាប់ផ្ដើម​។​ថ្ងៃទី​១ ខែមីនា​ឆ្នាំ ២០១៩ – ការជ្រើសរើស​ឲ្យ​ឈរឈ្មោះ បិទ​បញ្ចប់​។​ថៃ្ង​ទី​៨ ខែមីនា ២០១៩ – ការចុះឈ្មោះ បិទ​បញ្ចប់​។​ចាប់ពី​ថ្ងៃទី ២៥ ខែមីនា ដល់​ថ្ងៃទី​៥ ខែមេសា​ឆ្នាំ ២០១៩ – ការចុះ​ត្រួតពិនិត្យ​ដល់ទី​តាំង​ផ្ទាល់​។ ថ្ងៃទី​៨ ខែមេសា​ឆ្នាំ​២០១៩-​ការវិនិច្ឆ័យ​ចុងក្រោយ​។ ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩ – ពិធីជប់លៀង​អាហារ​ពេល​ល្ងាច និង​ការផ្ដល់​ពានរង្វាន់​។​

​ភ្គួ​រ​ជ​ម្រេ​ា​ប​ថា​ភ្ញៀវកិត្តិយស​ប្រមាណ ៤០០ នាក់​បាន​ចូល​ទស្សនា​ដោយផ្ទាល់​នៅក្នុង​រាត្រី​នៃ​ពិធី​ទទួល​ពានរង្វាន់​អចលនទ្រព្យ កាលពី​ឆ្នាំ ២០១៨ ដែល​ក្នុងនោះ​រួមមាន​គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ លោក បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ដែល​បាន​គាំទ្រ​ដល់​កម្មវិធី​ពានរង្វាន់​អចល ន ទ្រព្យ​កម្ពុជា ចាប់តាំងពី​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅ​កម្ពុជា​កាលពី​ឆ្នាំ ២០១៦​។​

​សម្រាប់​ឆ្នាំនេះ គណៈកម្មការ​វិនិច្ឆ័យ​ឯករាជ្យ ត្រូវបាន​ដឹកនាំ​ដោយ​លោក ស៊ន សៀ​ប ដែលជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ Key Real Estate​។ ដំណើរការ​ត្រួតពិនិត្យ​នៃ​ការផ្តល់​ពានរង្វាន់ និង​ដំណើរការ​វិនិច្ឆ័យ ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ក្រុមហ៊ុន BDO កម្ពុជា ដែលជា​ផ្នែក​មួយ​នៃ​បណ្តាញ​សវនកម្ម និង​គណនេយ្យ​ធំ​បំផុត​លើ​ពិភពលោក​។​

​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា PropertyGuru ឆ្នាំ​២០១៩ ត្រូវ​បានទទួល​ការគាំទ្រ​ដោយ​ក្រុមហ៊ុន Kohler អ្នក​ឧបត្ថម្ភ​ប្រភេទ​ផ្លា​ទីន​, ក្រុមហ៊ុន​ជណ្តើរយន្ត Hitachi អ្នក​ឧបត្ថម្ភ​ប្រភេទ​មាស​, ក្រុមហ៊ុន​អាកាសចរណ៍ Emirates ជា​ដៃគូ​អាកាសចរណ៍​ផ្លូវការ​, PropertyGuru Property Report ជា​ទស្សនា​វ​ដ្តី​ផ្លូវការ​, ដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ រួមមាន BizKhmer, ទស្សនា​វ​ដ្តី​សំណង់ & អចលនទ្រព្យ​, ម៉ា​ស្ទ័​រ​មេ​ឌា​, Southeast Asia GLOBE និង​ក្រុមហ៊ុន BDO អ្នកគ្រប់គ្រង​ផ្លូវការ​៕ ដោយ​:​កូ​ឡាប​

spot_img
×