Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណាប់ខ្មាំង​ហូ​ឡង់​ម្នាក់ ត្រូវបាន​បាញ់សម្លាប់ ក្នុងការ​ប្រយុទ្ធ​គ្នា​រវាង​ទា​ហ៊ាន​ភី​លី​ពី​ន និង​ក្រុម​សកម្មប្រយុទ្ធ​អុីស្លាម​

spot_img

​ជនជាតិ​ហូ​ឡង់​ម្នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​ជា​ចំណាប់ខ្មាំង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម Abu Sayyaf ក្នង​ប្រទេស​ភី​លី​ពី​ន ត្រូវបាន​បាញ់សម្លាប់ ខណៈពេល​ដែល​គាត់​ព្យាយាម​រត់គេចខ្លួន កំឡុង​ពេល​មាន​ការប្រយុទ្ធ​គ្នា​រវាង​ក្រុម​សកម្ម​ប្រយុទ្ធ និង​ទាហាន​ភី​លី​ពី​ន​។​

​លោក Ewold Horn អាយុ ៥៩​ឆ្នាំ ត្រូវបាន​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​បាញ់សម្លាប់ ក្នុង​កំឡុង​ពេល​មាន​ប្រតិបត្តិការ​របស់​ទា​ហ៊ាន​ភី​លី​ពីន ប្រឆាំង​នឹង​ក្រុម​នោះ នៅលើ​កោះ Jolo​។​

​បុរស​ហូ​ឡ់ង​នោះ ដែលជា​អ្នក​ថតរូប និង​ចូលចិត្ត​មើល​បក្សី បាន​ស្លាប់​ក្នុង​កំឡុង​ការប្រយុទ្ធ​គ្នា​មាន​រយៈពេល ៩០​នាទី​។​

​ក្នុង​ប្រតិបត្តិកា​របាញ់​គ្នា​នោះ​ដែរ សមាជិក​របស់​ក្រុម Abu Sayyaf ចំនួន ៦​នាក់​បាន​ស្លាប់​។ នេះ​បើ​តាម​ការបញ្ជាក​របស់​ទា​ហ៊ាន​ភី​លី​ពី​ន​។​

​ក្រសួងការបរទេស​ហូឡង់​បាន​បញ្ជាក់ពី​ការស្លាប់​ពលរដ្ឋ​របស់​ខ្លួន ហើយ​លោក​រដ្ឋមន្ត្រី​ការបរទេស​ហូ​ឡង់ លោក Stef Blok ថ្លែង​ថា​គាត់​នឹង​ស្វែងរក​ការបញ្ជាក់​លំអិត​។​

​សូមបញ្ជាក់​ថា ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម Abu Sayyaf មាន​សកម្មភាព​ខ្លាំង​ចាំ​តាំងពី​ឆ្នាំ ១៩៩០​មក​ម្លេះ​។ ក្រុម​នោះ​តូច​ទេ ប៉ុន្តែ​ជា​ក្រុម​មាន​សកម្មភាព​ហិង្សា​នៅក្នុង​ប្រទេសភី​លីពីន​ភាគខាងត្បូង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×