Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ ឧបសម្ព័ន្ធ​បែងចែក​ភូមិសាស្ត្រ និង​តម្លៃ​អចលនទ្រព្យ សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រាឱ្យស្រប​តាម​ការរីកចម្រើន ខាង​វិស័យ​អចលនទ្រព្យ

spot_img

​កំពង់ចាម ​៖ រាជរដ្ឋាភិបាល បាន​សម្រេច​ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ នូវ​ឧបសម្ព័ន្ធ​ស្តីពី​ការបែងចែក​ភូមិសាស្ត្រ និង​តម្លៃ​អចលនទ្រព្យ សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ដែល​បាននិងកំពុង អនុវត្ត​អស់​រយៈពេល​ជិត 10 ឆ្នាំ​កន្លងមកហើយ ដើម្បី​ឱ្យស្រប​តាម​ការរីក​ចម្រើន ខាង​វិស័យ​អចលនទ្រព្យ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​នៅ​ថ្ងៃ​ទី ១ ខែ​មិថុនា​នេះ ​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពីសិក្ខាសាលា​ស្ដីពី “​ការប្រមូល​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់ អចលនទ្រព្យ​, ពន្ធ​លើ​អចលនទ្រព្យ និង​ការត្រៀម​អនុវត្ត​ប្រកាស​ស្ដីពី​ការកំណត់​មូលដ្ឋាន គិត​ពន្ធ​ប្រថាប់ត្រា ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​” ដែល​សិក្ខាសាលា​នេះ ធ្វើឡើង​នៅ​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​ទី 31 ខែ​ឧសភា​ឆ្នាំ 2019​។​

​នៅក្នុង​អង្គសិក្ខាសាលា​នោះ​លោក​គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ដែល​ជា​គណៈអធិបតី​ផង​ដែរ​នោះ បាន​ថ្លែងថា សិក្ខាសាលា​នេះ​ពោរពេញ​ដោយ​ធាតុ​ចូល ជា​ចក្ខុវិស័យ ជា​យុទ្ធសាស្ត្រ ជា​ការណែនាំ សំដៅ​ជំរុញ​និង​បង្កើន​កិច្ចសហការ រវាង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ អង្គភាព និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ជាមួយ​សាខា​ពន្ធដារ​ខេត្ត ដើម្បី​គាំទ្រ​ដល់​ការប្រមូល​ចំណូល​​ពន្ធ ជាពិសេស​ពន្ធ​ថ្នាក់ក្រោម​ជាតិ ឲ្យអស់​សក្តានុពល ស្របតាម​គោលនយោបាយ និង​កម្មវិធី​កំណែទម្រង់​វិស័យ​ពន្ធដារ ប្រយោជន៍​មាន​មូលនិធិ​កាន់តែច្រើន សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន​ខេត្ត ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ថែម​ទៀត​។ ទន្ទឹមនឹងនោះ លោក​អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ​ឲ្យ​អង្កសិក្ខាសាលា​ទាំងមូល យកចិត្តទុកដាក់​ស្ដាប់ ព្រម​ទាំង​លើក​ជា​សំណួរ​ពាក់ព័ន្ធ ឲ្យបាន​ផុលផុស សំដៅ​ប្រមូល​នូវ​ពុទ្ធិ ចំណេះដឹង ចំណេះធ្វើ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ ដើម្បី​បាន​ជា​មូលដ្ឋាន ក្នុង​ការជួយ​បន្ត​ផ្សព្វផ្សាយ ដល់​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋានឲ្យបាន​ទូលំទូលាយ​។​

​លោក​កែន សម្បត្តិ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ថ្លែងថា រាជរដ្ឋាភិបាល បាន​សម្រេច​ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ នូវ​ឧបសម្ព័ន្ធ​ស្តីពី​ការបែងចែក​ភូមិសាស្ត្រ និង​តម្លៃ​អចលនទ្រព្យ សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ដែល​បាននិងកំពុង អនុវត្ត​អស់​រយៈពេល​ជិត ១០ ឆ្នាំ​កន្លងមកហើយ ដើម្បី​ឱ្យស្រប​តាម​ការរីក​ចម្រើន ខាង​វិស័យ​អចលនទ្រព្យ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។

តាមរយៈ​ការធ្វើ​បច្ចុប្បន្នភាព​នេះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ចេញ​សេចក្តីប្រកាស​លេខ ៣៤៣សហវប្រក​ចុះ​ថ្ងៃទី ២២ ខែ​មីនា​ឆ្នាំ ចុះ​ថ្ងៃ​ទី ២២ ខែ​មីនា​ឆ្នាំ ២០១៩ ថ្មី​ពី​ការ​កំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរ​កម្មសិទ្ធិ​ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ដែល​នឹង​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី 1 ខែកក្កដា​ឆ្នាំ 2019 តទៅ​។ ក្នុងន័យ​នេះ​ដើម្បី​ពង្រឹង​ការប្រមូល​ចំណូល​ពន្ធ លើ​វិស័យ​អ​ចន​ទ្រព្យ​នៅ​ខេត្ត​កំពង់ចាម ដែល​ជា​ចំណូល​ថវិការ​ថ្នាក់ក្រោម​ជាតិ សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ តម្លាភាព​និង​សមធម៌ ជាពិសេស​ក្នុង​ពេល​ដាក់ឲ្យ​អនុវត្ត​ប្រកាសនេះ ព្រមទាំង​ក្នុង​គោលដៅ ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​នៃ​ខេត្ត​កំពង់ចាម អង្គភាព និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ជួយ​ផ្សព្វផ្សាយ​បន្ត និង​ផ្ដល់​សេវា​ជូន​អ្នក​ជាប់ពន្ធ ក៏ដូចជា​ប្រជាពលរដ្ឋ ឲ្យបាន​កាន់តែ​ប្រសើរ​ថែម​ទៀត ទើប​រដ្ឋបាល​ខេត្ត​កំពង់ចាម និង​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​សហការ​រៀបចំ​សិក្ខាសាលា នា​ថ្ងៃ​នេះ​ឡើយ​។

​លោក​អគ្គនាយករង ក៏​បាន​បញ្ជាក់ជូន​ផងដែរ​ថា នៅ​ឆ្នាំ 2018 នៅ​ខេត្ត​កំពង់ចាម ការប្រមូល​ពន្ធ​ប្រថាប់ត្រា លើ​ការផ្ទេរ​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ សម្រេចបាន​ចំនួន​ប្រមាណ 2655 លាន​រៀល ស្មើ​ប្រមាណ 663750 ដុល្លារ លើ​ចំនួន​អចលនទ្រព្យ ៣០០០៥ មូលដ្ឋាន​ស្មើនឹង ១១៥,៤% នៃ​ផែនការ​កើនឡើង​១៥% ប្រៀបធៀប​នឹង​ឆ្នាំ 2017​។ ដោយឡែក​សម្រាប់​រយៈពេល ៥ ខែ​ដើមឆ្នាំ 2019 ការប្រមូល​ចំណូល​ពន្ធ​នេះ សម្រេចបាន​ចំនួន​ប្រមាណ ២៥១៧​លាន​រៀល ស្មើ​នឹង​ប្រមាណ ៦២៩៥០០​ដុល្លារ នៅ​ចំនួន​អចលនទ្រព្យ​២៨៦៧​មូលដ្ឋាន​ស្មើនឹង ១០៩,៤% នៃ​ផែនការ​កើនឡើង​១៧៣% ប្រៀបធៀប នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ 2018​។​

​ចំពោះ​តា​ធ្វើ​ចុះ​បន្ទាត់​ភាព​ឡើងវិញ នូវ​ឧបសម្ព័ន្ធ​ស្ដីពី​ការ​បែងចែក នៅ​ភូមិសាស្ត្រ​និង​តម្លៃ​អចលនទ្រព្យ សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ក្នុង​នោះ​ផង​ដែរ លោក​អគ្គនាយករង បាន​ពន្យល់​ដល់​អង្គ​សិក្ខាសាលា ដោយ​សង្កត់ធ្ងន់ថា បន្ទាប់​ពី​ទទួលបាន​ការណែនាំ ពី​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ពិនិត្យ​កែសម្រួល​ឧបសម្ព័ន្ធ ដោយ​យកចិត្តទុកដាក់​នឹង បាន​កោះប្រជុំ​អនុគណៈកម្មការ​វាយតម្លៃ​អចលនទ្រព្យ ដើម្បី​ពិនិត្យ​ពិភាក្សា​យ៉ាង​ល្អិតល្អន់ ជា​ច្រើនលើក​ច្រើនសារ និង​បាន​ឯកភាព​គ្នា​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​រួមមាន តំណាង​អគ្គនាយកដ្ឋាន​ពន្ធដារ តំណាង​រដ្ឋបាល​ខេត្ត និង​រដ្ឋបាល​ក្រុង តំណាង​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត និង​តំណាង​វិស័យ​ឯកជន​។ ម្យ៉ាងទៀត​ការ​កំណត់​យក​តម្លៃ​ថ្មី​នេះ គឺ​បាន​គិតគូរ​មិនឲ្យ​លើស​ពី 70% នៃ​តម្លៃ​ជាក់ស្តែង​នៅ​លើ​ទីផ្សារ​។ រីឯ​ការកែសម្រួល​ភូមិសាស្ត្រ គឺ​បាន​បន្ថែម និង​កែសម្រួល​កំណាត់​ផ្លូវ​មេ ឬ​តំបន់​អភិវឌ្ឍន៍ ឬ​បុរី ដែល​ទើប​កើត​ថ្មីៗ ឬ​ទីប្រជុំជន ដើម្បី​ងាយស្រួល​ការ​អ​​ភិ​វឌ្ឍន៍ និង​កាត់បន្ថយ​កម្រិត​លម្អៀង​តម្លៃ សំដៅ​ធានាបាន​នូវ​សមធម៌ នៃ​ការបង់ពន្ធ​៕​ ​ដោយ​៖​កូឡាប​

spot_img
×