Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ឆ្លងដែន​ទៅ​ថៃ ជាន់ គ្រាប់មីន ផ្ទុះ​ដាច់​ជើង​មួយ​ចំហៀង​ម្នាក់ នៅ​ស្រុក​ជាំ​ក្សាន្ត​

spot_img

​ព្រះវិហារ​ ៖ ​បា​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះវិហារ បានឲ្យដឹងថា កាលពី​វេលា​ម៉ោង ៣​និង​០០​នាទី​ទៀបភ្លឺ​ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ​២០១៩ មាន​ករណី បងប្អូន​ប្រជាពលរដ្ឋ​មួយក្រុម ដែល​មាន​គ្នា​ចំនួន​១០​នាក់ បាន​ឆ្លង​ដែន​ចូល​ព្រំដែន​ថៃ ដើម្បី​ទៅ​លីឈើ​​បាន​ជាន់មីន បណ្តាល​ឲ្យដាច់​ជើង​ស្តាំ​ម្នាក់ នៅ​ចំណុច​ព្រលាន​បេះដូង ខាងកើត​ច្រក​អាន​សេះ ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ។​

​មន្ត្រី​មូលដ្ឋាន​បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ស្រី ភិន ភេទ ប្រុស​អាយុ ៥២ ឆ្នាំ រស់នៅ​ភូមិ វាល​ពោធិ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត​ខេត្ត​ព្រះវិហារ បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបាន​បញ្ជូន​មក សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ១៦ មករា​៕​ ដោយ​៖​កូឡាប​

spot_img
×