Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានស្នើដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម បន្ដ​ជួយ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ នូវ​ការការពារ​កុមារ​ពី​អំពើហិង្សា និង​ពលកម្ម​កុមារ​គ្រប់​រូបភាព​

spot_img

​ភ្នំពេញ ៖ ទិវា​កុមារ​ឆ្នាំ​២០១៩​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អំពាវពាវ​ឲ្យ គ្រប់​ស្ថានីយ​វិទ្យុ​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន​ព្រមទាំង ប្រព័ន្ឋ​ផ្សព្វផ្សាយ​សង្គម​នានា បន្ដ​ជួយ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ នូវ​ការការពារ​កុមារ​ពី​អំពើហិង្សា និង​ពលកម្ម​កុមារ​គ្រប់​រូបភាព ជា​ពិសេស​ពង្រឹង​គុណភាព ផលិត​កម្មវិធី​សម្រាប់​កុមារ ប្រកប​ដោយ​ខ្លឹមសារ​អប់រំ ដើម្បី​បង្ការ​ទប់ស្កាត់​កុំឲ្យ កុមារ​ក្លាយជា​ជនរងគ្រោះ​។​

​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល បាន​លើកឡើង​ថា ក្នុង​រយៈពេល ៥​ឆ្នាំ​កន្លងមកនេះ កុមារ​ចំនួន​ជិត ៣​ម៉ឺន​នាក់ ត្រូវបាន​ដកហូត​ពី​ទម្រង់​ធ្ងន់ធ្ងរ​បំផុត នៃ​ពលកម្ម​កុមារ​និង​ចំនួន​ជិត ១៨ ម៉ឺន​នាក់​ទៀត​ត្រូវបាន ទប់ស្កាត់​ពី​ការប្រើប្រាស់​ពលកម្ម​កុមារ និង​បាន​ផ្ដល់ឱកាស​ឲ្យ​ពួកគេ​ទទួលបាន ការអប់រំ​បំណិន​ជីវិត និង​បណ្ដុះបណ្ដាល​ជំនាញ​។​

​តាមរយៈ​សារលិខិត ក្នុង​ឱកាស​ខួប​លើក​ទី​៧០ ទិវា​កុមារ​អន្ដរជាតិ ១​មិថុនា និង​ខួប​លើក​ទី​១៨ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម លើ​កុមារ ១២​មិថុនា និង​ទិវា​កុមារ កម្ពុជា ឆ្នាំ​២០១៩ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ទន្ទឹម​នឹង​នេះ​រាជរដ្ឋាភិបាល បាន​ចុះ​ធ្វើ​អធិការ​កិច្ចការងារ និង​ពង្រឹង​ទំនាក់ទំនង​វិជ្ជាជីវៈ ដើម្បី​លុបបំបាត់​ពលកម្ម​កុមារ និង​បង្កើន​ផលិតភាព​ការងារ នៅតាម​គ្រឹះស្ថាន​សហគ្រាស នៃ​វិស័យសេដ្ឋកិច្ច​រៀបរយ​តាមរយៈ កំណែ​ទម្រ​ង​ប្រព័ន្ឋ​អធិការ​កិច្ចការងារ និង​គោលការណ៍​ណែនាំ ស្ដីពី​អធិការ​កិច្ចការងារ​ផងដែរ​។​

​សម្ដេច​តឹ​ជោ បាន​មាន​ប្រសា​ន៍​បន្ថែមថា កិច្ចការពារ​កុមារ​គឺជា​ការងារ ពហុ​វិស័យ​ដែល​តម្រូវ​ឲ្យ​អ្នកពា​ក់​ព័​ន្ឋ ទាំងអស់​យកចិត្តទុកដាក់ ចូលរួម​ចំណែក​អនុវត្ដ​ដោយ​ការ ទទួលខុសត្រូវ​ខ្ពស់​តាម ជំនាញ​រៀងៗ​ខ្លួន លើ​ការងារ​លើកកម្ពស់​សិទ្ឋិ​កុមារ និង​លើកកម្ពស់​សុខុមាល​ភាព​សង្គម សម្រាប់​កុមារ​ជាពិសេស ត្រួវ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​ការ បង្ការ​ទប់ស្កាត់​កុមារ​ពី​អំពើ​ហិង្សា​គ្រប់ រូបភាព​ដោយ​ត្រូវ​ពង្រឹង កិច្ចសហប្រតិបត្តិការ​ការ អនុវត្ត​ច្បាប់​ក្រប​ខណ្ឌ​គិត្ត​យុ​ត្តិ និង​គោល នយោបាយ​រួម​ទាំង​យន្ដការ អោយបាន​សមស្រប។​

​ជាមួយគ្នា​នេះ​សម្ដេច​តេជោ បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ​ត្រូវ​បន្ដ​ដឹកនាំ ចាត់ចែង​អនុវត្ដ​អនុសញ្ញា​ស្ដីពី សិទ្ឋិ​កុមារ​ផ្សព្វផ្សាយ និង​អនុវត្ដ​លិខិត​បទដ្ឋាន​គតិយុត្ត ពាក់ព័​ន្ឋ​ដោយ​មាន​ប្រសិទ្ឋភាព និង​ត្រូវ​កសាង​លិខិត​គតិ​យុត្ដ​បន្ថែមទៀត ដើម្បីឲ្យ​ប្រព័ន្ឋ​កិច្ចការពារ កុមារ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ឋ ពង្រឹង​ការ​អនុវត្ដ​ផែនការ សកម្មភាព​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ រួមចំណែក​កាត់បន្ថយ និង​ឈាន​ទៅ​លុបបំបាត់​ង​អំពើហិង្សា គ្រប់​រូបភាព​លើ​កុមារ​ដើម្បី​សម្រេចបាន តាម​គោលដៅ​អភិវឌ្ឍ៍​ប្រកបដោយ​ចរី​ភាព និង​ផែនការ​សកម្មភាព​អាស៊ាន ស្ដី​ពី​អំពើ​ហិង្សា​លើ​កុមារ​ផងដែរ​៕​ ដោយ​៖​កូឡាប​

    

  

spot_img
×