Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចុះតំលៃពិសេស​ ២០% នៅហាង​ Coffee Today សាខាផ្លូវ ១០០៣ ទល់មុខផ្សារម៉ាក្រូ (ជិតផ្សារ អ៊ីអន​២) ដើម្បីរីករាយអបអរឆ្នាំថ្មី ឆ្នាំសកល២០១៨​

spot_img

ភ្នំពេញ​៖ ដើម្បី​អបអរសាទរ​ថ្ងៃ​ចូលឆ្នាំ​សកល​ឆ្នាំ​២០១៨​នេះ ហាង Coffee Today សាខា ផ្លូវ​១០០៣ ទល់មុខ​ផ្សារ​ម៉ាក្រូ និង ជិត​ផ្សារ​អ៊ី​អន​២ មានការ​ផ្តល់ជូន​ពិសេស​នូវ ការបញ្ចុះ​តំលៃ​២០%​សំរាប់​គ្រប់​ភេសជ្ជ៑ៈ​ទាំងអស់ ចាប់ពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨​។​

សូមបញ្ជាក់ថា Coffee Today គឺជា​ម៉ាក​សញ្ញា​កាហ្វេ​ដ៏​ល្បីល្បាញ​មកពី​ប្រទេស​ថៃ ហើយក៏​កំពុងតែ​ពង្រីក​សាខា​របស់ខ្លួន​ជាច្រើន​កន្លែង ទាំង​ក្នុង​ក្រុងភ្នំពេញ និង តាម​បណ្តា​ខេត្ត​នានា​។ ជាមួយគ្នា​នោះដែរ ហាង Coffee Today សាខា​ផ្លូវ​១០០៣ ទល់មុខ​ផ្សារ​ម៉ាក្រូ ជា​សាខា​ថ្មី​ដែល​ទើបតែ​បើក​ដំណើរការ​កាលពី​ខែវិច្ឆិកា​កន្លងទៅនេះ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​ហាង​កាហ្វេ Coffee Today សាខា​ផ្លូវ​១០០៣ កាន់តែ​មាន​ភាព​ទាក់ទាញ​បំផុត​នោះ​គឺ ការរៀបចំ​តុបតែង​ដែលមាន​លក្ខណៈ​ខុសប្លែក​ពី​ហាង​ដ៏​ទៃ ដោយ​មិន​ត្រឹមតែ​ផ្តល់ជូន​នូវ​រសជាតិ​កាហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់ កន្លែង​អង្គុយ​ជជែក​កម្សាន្ត ឬ ពិភាក្សា​ការងារ​ដ៏​មាន​ផាសុកភាព​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តល់ជូន​នូវ​បរិយាកាស​បែប​សម័យ​អាណានិគមនិយម​បារាំង និង សម័យ​សង្គមរាស្ត្រនិយម​ទៀតផង​។ រាល់​ការអញ្ជើញ​មកដល់​របស់​អតិថិជន​ទាំងអស់​មិន​ត្រឹមតែ​ដើម្បី​ពិសា​កាហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់​ប៉ុណ្ណោះ​ទេ ហើយក៏​អាច​សិក្សា​ស្វែងយល់​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ តាមរយៈ​ការ​ទស្សនា​រូបភាព​ពី​អតីតកាល និង អាន​នូវ​សៀវភៅ​ប្រវត្តិសាស្ត្រ​ជាច្រើន​ទៀត​ដែលមាន​នៅទីនេះ​។​

​ដូច្នេះ ក្នុងឱកាស​ដ៏​ពិសេស​នេះ សូម​អញ្ជើញ​ភ្ញៀវ​ជាតិ និង អន្តរជាតិ​ទាំងអស់​មក​ភ្លក្ស​រសជាតិ​កាហ្វេ និង ភេសជ្ជៈ​នានា ព្រមទាំង​រីករាយ​សំរាក អាន​សៀវភៅ ទស្សនា​រូបភាព​ប្រវត្តិសាស្ត្រ និង ការរៀបចំ​តុបតែង​បែប​សម័យ​អាណានិគមនិយម​បារាំង និង សម័យ​សង្គមរាស្ត្រនិយម​នៅទីនេះ ជាមួយ​ការទទួល​ស្វាគមន៍ និង បម្រើ​លោកអ្នក​ដោយ​ក្តី​សោមនស្ស និង កក់ក្តៅ​បំផុត ពី​បុគ្គលិក​ហាង Coffee Today សាខា​ផ្លូវ​១០០៣​ទាំងអស់​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×