Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាកបាទក្រហម​ខេត្ត​ព្រះសីហនុ បាន​នាំយក​អំណោយ របស់ សម្តេច ប៊ុន រ៉ានី ហ៊ុន​សែន យក​ទៅ​ផ្តល់ជូន​គ្រួសារ​សព​កុមារី​កុមារា រងគ្រោះ​ពីរ​នាក់ ដែល​ត្រូវ​ឃាតក​វាយ​សម្លាប់​នៅ​ស្រុក​ព្រៃនប់​!

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ម៉ា​ង ស៊ី​ណេត បាន​ដឹកនាំ​ក្រុមការងារ​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ នាំយក​ជំនួយ របស់​សម្តេច​គិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ប្រគល់ជូន​ដល់ដៃ​ឪពុកម្តាយ នៃ​គ្រួសារ​សព​កុមារី និង​កុមារា រងគ្រោះ ដែល​ត្រូវ​ឃាតក​វាយ​សម្លាប់​យ៉ាង​ព្រៃផ្សៃ នៅ​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​ការនាំយក​ជំនួយ​ទៅ​ផ្តល់ជូន​គ្រួសារ​សព​ខាងលើ​នេះ ធ្វើ​នៅ​ថ្ងៃទី​៣១ ខែ​ឧសភា​ម្សិលមិញ ដឹកនាំ​ដោយ​លោក ម៉ា​ង ស៊ី​ណេត អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន​។​

​នា​ឱកាស​នោះ ទាំង​លោក ម៉ាង​ស៊ី​ណេត និង​ក្រុមការងារ ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ជាមួយ​គ្រួសារ​សព​កុមារី ផា ស្រី​ល័ក្ខ អាយុ ១០​ឆ្នាំ និង​កុមារា ផា សុខលី អាយុ ២​ឆ្នាំ​កន្លះ គឺ​ត្រូវ​ជា​កូន​គ្រួសារ​កម្មករសំណង់​ទីទ័លក្រ បាន​បាត់បង់​ជីវិត ដោយ​ត្រូវ​ឃាតករ​វាយ និង​រំលោភ​សម្លាប់ នៅ​ចំណុច​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​។​

​លោក ម៉ា​ង ស៊ី​ណាត មានប្រសាសន៍ថា ជំនួស​មុខ​ឲ្យ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត ជាពិសេស​សម្តេច​គិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា មាន​ការសោកស្ដាយ​អាឡោះអាល័យ​ជាទី​បំផុត ចំពោះ​ការបាត់បង់​កូនចៅ ជាទី​ស្រលាញ់​នៅក្នុង​គ្រួសារ និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​នៃ​សព​អ្នក​ទាំង​ពីរ បាន​ទៅ​កាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​បន្ថែម​លើ​នេះ លោក ម៉ា​ង ស៊ី​ណេត ក្នុងនាម​សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ លោក​ក៏​បាន​អំពាវនាវ​ដល់​ឲ្យ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ត្រូវ​រួម​សហការ​គ្នា បន្ត​សកម្មភាព​ចុះ​ស្រាវជ្រាវ​វែក​រក​មុខ​ឃាតករ ដើម្បី​នាំ​ខ្លួន​យក​មក​ផ្តន្ទោទោស​ទៅតាម​ច្បាប់​ឲ្យបាន​ឆាប់​បំផុត​។​

​សម្ភារៈ ដែល​សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ បាន​នាំយក​ទៅ ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​កុមារា​កុមារី​រងគ្រោះ​ទាំងពីរ​រួមមាន ៖ អង្ករ ១០០​គីឡូ​ក្រា មី ៥​កេស ត្រីខ ៥០​កំប៉ុង ទឹកក្រូច ៥​កេស និង​ថវិកា​មួយចំនួនទៀត​៕ ដែន សីមា​

spot_img
×