Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ACU ថា មាន​គេ​ប្ដឹង​អភិបាលខេត្ត​ប៉ៃលិន​ថា លក់​ដី​ភ្នំ​សា​រ៉ា​វ៉ាន់ ទៅឲ្យ​ឧកញ៉ា តែ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បាន​បដិសេធ​

spot_img

ភ្នំពេញ​ ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពីពេល​ថ្មីៗ​នេះ បាន​ចេញផ្សាយ​នៅ​លើ​គេហទំព័រ​របស់ខ្លួន​អំពី​​អត្ថបទ​ស៊ើបអង្កេត​របស់ អ​.​ប​.​ព​.​លើ​ករណី​ចោទប្រកាន់​ពី​សកម្មភាព​លក់​ដី​ភ្នំ​សា​រ៉ា​វ៉ាន់ ខេត្ត​ប៉ៃលិន ។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ទទួល​ពាក្យ​ប្តឹង​កាលពី​ថ្ងៃ​ទី 22 ខែ​មករា​ឆ្នាំ 2019 លើ​ករណី​ចោទប្រកាន់​ថា ឯកឧត្តម​ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​បញ្ជា​ឲ្យ​ឯកឧត្តម​ហុក សុផល​អភិបាលរង​ខេត្ត ចាត់តាំង​មន្ត្រី​សុរិយោដី និង​មន្ត្រី​បរិស្ថាន ឲ្យ​ចុះចុច gps ដើម្បី​លក់​ដី​ភ្នំ​សា​រ៉ា​វ៉ាន់​ខេត្ត​ប៉ៃលិន ឲ្យទៅ​ឧកញ៉ា​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​លើកឡើង​ទៀត​ថា ក្រោយ​បាន​ទទួល​ព័ត៌មាន ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក​ផាន់ ចាន់​ធុល​អភិបាលខេត្ត​ប៉ៃលិន បញ្ជាក់ថា ការចាត់ ក្រុមការងារ​ដែល​មាន​លោក​ហុក សុផល​អភិបាលរង​ខេត្ត​ជា​ប្រធាន និង​មាន​ការ​សហការ​​ពី​មន្ត្រី​បរិស្ថាន មន្ត្រី​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ប៉ៃលិន អាជ្ញាធរ​ពាក់ព័ន្ធ​រួម​នឹង​ប្រជាពលរដ្ឋ​ជាប់​ព្រំដី គឺ​ធ្វើឡើង​តាម​សំណើរសុំឈូសឆាយ​ធ្វើ​ផ្លូវ​ក្រវ៉ាត់​ព្រំ និង​បោះបង្គោល​ភ្នំ​សា​រ៉ា​វ៉ាន់ យោងតាម​លិខិត​ចុះ​ថ្ងៃ​ទី ២៤ ខែ​ធ្នូ​ឆ្នាំ ២០១៨ របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន ធ្វើ​ការរៀបចំ​ព្រំប្រទល់​ក្រវ៉ាត់​ព័ទ្ធជុំវិញ​ភ្នំ និង​បោះបង្គោល​ព្រំ​បេតុង សម្រាប់​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​ងាយស្រួល​ល្បាត​ត្រួតពិនិត្យ ទប់ស្កាត់​បង្ក្រាប​បទល្មើស ការកាប់​រុករាន​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ យកមក​ធ្វើជា​កម្មសិទ្ធិ ពី​សំណាក់​ប្រជាពលរដ្ឋ​ខូច ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ ដូចនេះ​ការចោទប្រកាន់ថា បាន​បញ្ជា​ឲ្យ​លោក​ហុក សុផល​អភិបាលរង​ខេត្ត ចាប់​មន្ត្រី​សុរិយោដី ជំនាញ និង​មន្ត្រី​បរិស្ថាន​ជំនាញ ចុះ​ចុច gps ដើម្បី​លក់​ភ្នំ​សា​រ៉ា​វ៉ាន់​ខេត្ត​ប៉ៃលិន ព្រោះ​ជា​ភ្នំ​មួយ បាន​ចុះបញ្ជី ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ស្ថិតនៅក្រោម​ការគ្រប់គ្រង របស់​ក្រសួង​បរិស្ថាន ទៅឲ្យ​ឧកញ៉ា គឺជា​រឿង​មិន​ពិត​ដូច​ការចោទប្រកាន់​ទេ​៕​ ​ដោយ​៖​កូឡាប​

spot_img
×