Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តួនាទី​អ្នកសារព័ត៌មាន គួរ​គប្បី​ប្រកាន់ខ្លួន​ដើរតួនាទី​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ការ​ពិត​របស់​សង្គម និង​រឿងរ៉ាវ​ផ្សេងៗ

spot_img

​សៀមរាប ​៖ នា​រសៀល​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៩​នេះ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​រៀបចំ​សិក្ខាសាលា​មួយ ស្ដីពី​តួនាទី​អ្នកសារព័ត៌មាន នៅ​សណ្ឋាគារ​ខេមរា​អង្គរ ក្នុង​ក្រុង​សៀមរាប ក្រោម​អធិបតីភាព​លោក ​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង លោក ​ទៀ សីហា អភិបាលខេត្ត​សៀមរាប ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ព័ត៌មាន , ប្រធាន​មន្ទីរ​ព័ត៌មាន​រាជធានី​ខេត្ត​ទាំង​២៥ , ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត , អភិបាល​ស្រុក ក្រុង​ក្នុង​ទូទាំង​ខេត្ត , នាយក និងអ្នកយក​ព័ត៌មាន នៃ​អង្គភាព​កាសែត ទស្សនាវដ្ដី គេហទំព័រ ស្ថានីយ​វិទ្យុ​ឯកជន​ផ្សាយ​ផ្ទាល់ និង ស្ថានីយ​ទូរទស្សន៍​ខ្សែកាប​ក្នុង​ខេត្ត សរុប​ចំនួន ១៧២ នាក់ ។​

​លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បានឲ្យដឹងថា មុន​នឹង​រៀបចំ​សិក្ខាសាលា​នៅ​ថ្ងៃនេះ មន្ទីរ​តែងតែ​បាន​ធ្វើកា​រ​ជួបប្រជុំ​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​ជាច្រើន​លើក​រួចមកហើយ ដែល​ក្នុង​កិច្ចប្រជុំ​នីមួយៗ មាន​គោលបំណង​បង្កើន​ភាព​ស្និទ្ធ​ស្នាល រវាង​មន្ទីរ​ព័ត៌មាន​ខេត្ត ជាមួយ​អ្នកសារព័ត៌មាន ដែល​ជា​ដៃគូ​ដ៏​សំខាន់​ក្នុងការ​នាំសារ​ឲ្យ​សង្គមជាតិ និង​សម្របសម្រួល​ជា​លក្ខណៈ​គ្រួសារ​ព័ត៌មាន ជាពិសេស គឺ​ប្រមូល​មតិយោបល់​ចូលរួម​គ្រប់​បញ្ហា ទាំង​ចំណុច​វិជ្ជមាន ចំណុច​អវិជ្ជមាន បញ្ហា​ប្រឈម​នានា និង​ភាព​អសកម្ម ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ ទាំង​អ្នកសារព័ត៌មាន​ខ្លួនឯង ក្នុងការ​ចែករំលែក​នូវ​បទពិសោធន៍ ជុំវិញ​ការធ្វើ​ប្រត្តិបត្តិកា​រណ៍កន្លង​មក និង​ទៅ​ថ្ងៃ​អនាគត ជាមួយគ្នា​នោះ​បាន​រួមគ្នា​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ណា​ដែល​អាច​ដោះស្រាយបាន យើង​ដោះស្រាយ ធ្វើឲ្យ​អ្នកសារព័ត៌មាន​ទទួល​បាន​ការជឿជាក់​មួ​យ​ចំនួន​ធំ ហើយ​បំពេញការងារ​បាន​ល្អប្រសើ​រ​ជាង​ពេលមុន ។

​លោក លីវ សុខុន មានប្រសាសន៍​ទៀត​ថា បច្ចុប្បន្ននេះ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ ក្នុងនោះ​មាន ៖ វិទ្យុ​ FM​ ចំនួន​១​ស្ថានីយ ឈ្មោះ វិទ្យុ ​FM​ ជាតិ​នគរ​ភ្នំ ១០៣ MHz , ទូរទស្សន៍​ចំនួន​១​ស្ថានីយ ឈ្មោះ​ទូរទស្សន៍​ជាតិ​ខេត្តសៀមរាប ផ្សាយ​តាម​ប្រព័ន្ធ Online និង ផ្សាយ​តាម​ទូរទស្សន៍​ខ្សែកាប​អង្គរ ១ Channel , មាន Facebook Page ចំនួន​៣ គឺ Page មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប , Page ទូរទស្សន៍​ជាតិ​ខេត្តសៀមរាប និង Page វិទ្យុ​FM​ជាតិ​នគរ​ភ្នំ និង មាន​គេហទំព័រ​ចំនួន​២ គឺ គេហទំព័រ​របស់​មន្ទី​រ​ព័ត៌មាន​ក្នុង​ខេត្ត ខេត្តសៀមរាប ផ្តោត​លើ​កម្មវិធី​ផ្សាយ​របស់​វិទ្យុ និង គេហទំព័រ​របស់​ទូរ​ទស្សន៍​ជាតិ​ខេត្តសៀមរាប ហើយ​ក្រៅពីនេះ មាន​ស្ថានីយ​វិទ្យុ​FM​ឯកជន​ចំនួន​៣៩​ស្ថានីយ ក្នុងនោះ​ស្ថានីយ​ផ្សាយ​ផ្ទាល់​មាន​ចំនួន​២០​ស្ថានីយ និង​ស្ថានីយ​ផ្សាយ​បន្ត​មាន​ចំនួន​១៩​ស្ថានីយ , មាន​ស្ថានីយទូរទស្សន៍​មាន​ចំនួន​២៥​ស្ថានីយ ក្នុងនោះ​ស្ថានីយទូរទស្សន៍​ផ្សាយ​បន្ត​ពី​រាជធានី​ភ្នំពេញ ចំនួន​១៦​ស្ថានីយ និង​ទូរទស្សន៍​ខ្សែកាប​មាន​ចំនួន​០៩​ស្ថានីយ ព្រមទាំង​មាន​អង្គភាព​សារព័ត៌មាន​ចំនួន​៥៨​អង្គភាព និង អ្នកសារព័ត៌មាន​ចំនួន​៨០​នាក់ ក្នុងនោះ​ស្រី​ចំនួន​៣​នាក់ ។​

​មានប្រសាសន៍​បើក​សិក្ខាសាលា​ក្នុងឱកាស​នោះ​លោក​ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​សម្ដែង​នូវ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា ដែល​អញ្ជើញ​ចូលរួម​សិក្ខាសាលា​នាពេលនេះ និង គាំទ្រ​ចំពោះ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ដែល​បាន​រៀបចំ​សិក្ខាសាលា ស្ដីពី «​តួនាទី​អ្នកសារព័ត៌មាន​» ដ៏​មាន​សារៈសំខាន់​នា​ថ្ងៃនេះ ក្នុង​គោលបំណង​បញ្ជ្រាប​អំពី​វិជ្ជាជីវៈ​នៃ​សារព័ត៌មាន ហើយ​ក៏​ចង់បង្ហាញ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច អំពី​តួនាទី និង​ភារកិច្ច​របស់​អ្នកសារព័ត៌មាន និង​ដើម្បី​ឱ្យ​អ្នកសារព័ត៌មាន បាន​យល់​ច្បាស់​អំពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន សម្រាប់​ជា​ប្រទីប​បំភ្លឺ​ដល់​បងប្អូន​អ្នកសារព័ត៌មាន ក្នុង​ការបំពេញ​ការងា​រ​ទៅ​បាន​ល្អប្រសើរ ។​
​លោក​ទៀ សីហា មានប្រសាសន៍​ទៀត​ថា ខេត្ត​សៀមរាប​សម្បូរ​ទៅ​ដោយ​កេរ្តិ៍ដំណែល​វប្បធម៌ សំខាន់ៗ ជាច្រើន​ដែល​បុព្វបុរស​បន្សល់​ទុក​មក ជាពិសេស​ប្រាសាទ​អង្គរវត្ត ដែល​មាន​កិត្យានុភាព​ល្បី​រន្ទឺ​ទៅ​គ្រប់ទិសទី​លើ​សកលលោក ហើយ​យើង​ពិតជា​មាន​មោទនភាព​ជាតិ​ណាស់​ចំពោះ​បេតិកភណ្ឌ​ជាតិ ដែល​មិន​ចេះ​សាប​សូន្យ ខណៈ​បច្ចុប្បន្ននេះ យើង​បាន​នឹង​កំពុង ប្រឹងប្រែង​រៀបចំ​តំបន់​នានា​ក្នុង​ខេត្ត ឱ្យក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​យ៉ាង​ប្រណិត សម្រាប់​បម្រើ​ភ្ញៀវ​ទេសច​រ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូល​មក​ទស្សនា​ប្រាង្គ​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​ផ្សេងៗ​ទៀត ព្រមទាំង​រមណីយដ្ឋាន​ធម្មជាតិ​នានា ហើយ​បរិមាណ​ភ្ញៀវទេសចរ ក៏​មាន​ការកើនឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​គួរឱ្យកត់សម្គាល់ ជា​ពិសេស​អាជ្ញាធរ​ខេត្ត បាន​នឹង​កំពុង​យកចិត្តទុកដាក់​កែកម្អ​សោភ័ណភា​ពក្រុង​ឱ្យ​កាន់តែ​ល្អប្រសើរ តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់​អគ្គិសនី ប្រព័ន្ធ​ទឹក​ស្អាត ភ្លើង​បំភ្លឺ​សាធារណៈ ប្រកបដោយ​កិច្ច​ការពារ​បរិស្ថាន ស្រប​តាម​គោលការណ៍ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍ ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ ដូចជា​ការរៀបចំ​យុទ្ធនាការ​ចូលរួម​ចលនា​ប្រឡង​ប្រណាំង ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ទៀ សីហា បាន​សំណូមពរ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ គួរ​គប្បី​ប្រកាន់ខ្លួន​ដើរតួនាទី​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ការ​ពិត​របស់​សង្គម និង​រឿងរ៉ាវ​ផ្សេងៗ , បន្ត​ធ្វើ​ជា​ស្ពាន​ពី​រដ្ឋ​ទៅ​ប្រជាជន ពី​ប្រជាជន​ទៅ​រដ្ឋ នូវ​កម្មវិធី​នយោបាយ និង​ឱ្យ​រដ្ឋ បានដឹង​ពី​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​មក​រដ្ឋ​វិញ លើកលែងតែ​បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​សន្តិសុខ​ជាតិ , ជួយ​រិះគន់​ស្ថាបនា​លើ​គោលនយោបាយ និង​ការអនុវត្ត​ទាំង​ស្ថាប័ន​រដ្ឋ , ត្រូវ​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ មិន​និយាយ​បំផ្លើស ញុះញង់ , ចង់​អោយ​សារព័ត៌មាន​ចូល​រួមវិភាគទាន​ក្នុង​ការវិភាគ​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ និង​ស្នើ​ឱ្យ​គ្រប់​សកល​វិទ្យាល័យ​នានា​របស់​កម្ពុជា ធ្វើ​ជា​ធនាគារ​ខួរក្បាល​លើ​បញ្ហា​នេះ និង ត្រូវ​ខិតខំ​បង្កើន​សម្ថ​ភាព​ភាព​វិជ្ជាជីវៈ​របស់​ខ្លួន ជា​ពិសេស​ត្រូវ​ចូលរួម​ប្រយុទ្ធប្រឆាំង​ជាមួយ​នឹង​ព័ត៌មាន​ក្លែងក្លាយ តាមរយៈ​វិធី​បញ្ចេញ​នូវ​ព័ត៌មាន​ពិត ព្រមទាំង​ត្រូវ​ធ្វើ​ទំនើបកម្ម​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​សមត្ថភាព និង​ធនធានមនុស្ស ៕​ ដោយ​៖​កូឡាប​

 

spot_img
×