Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិត​ជាមាន​ល្បិច​ខ្ពស់​មែន​! មន្ត្រី​កងវិស្វកម្ម ៧១៨ ​ទិញ​រថយន្ត​បែន​ដឹក​ដី​ដែល​គ្មាន​ពន្ធ​ពី​ប្រទេស​វៀតណាម ហើយ​យក​ស្លាក​លេខ ខ​.​ម ក្លែងក្លាយ​ដើម្បី​បន្លំ​

spot_img

​ត្បូងឃ្មុំ​៖ នៅវេលា​ម៉ោង ​២១និង២០ ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៩ មាន​មន្ត្រី​កងវិស្វកម្ម ៧១៨ ធ្វើ​សកម្មភាព​លួច នាំចូល​រថយន្ត​ប្រភេទ​បែន​ដឹក​ដី ចំនួន​ ៣​ គ្រឿង មកពី​ប្រទេស​វៀតណាម តាម​ច្រករបៀង ចូលមក​លាក់ទុក ក្នុង​ទីតាំង​អង្គភាព កងឯកភាព​ស្ថាបនា​ថ្នល់​លេខ ៧១៨ មាន​ទីតាំង​នៅជាប់​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ទួល​សំ​រ៉ែ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​បាញ់​ពណ៌ ត្រេអ៊ី​រួចជាស្រេច ហើយ​យកស្លាក​លេខ​ក្លែងក្លាយ ខ​.​ម ដែល​មិនមាន​ក្នុង​បញ្ជី​ទ្រព្យ​រដ្ឋ ទៅ​បំពាក់​រួច​បើក​ចូល មក​ប្រទេស​កម្ពុជា​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក ព្រាប គា​រ៉ា​ត ប្រធាន​តំបន់​៦ បាន​ចាត់​បញ្ជា​មន្ត្រីក្រោមឱវាទ ដើម្បី​ឡោមព័ទ្ធ រហូតដល់​ព្រឹក ដោយមាន​ការសម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញា ខេត្ត​ត្បូងឃ្មុំ ដែល​ចុះ​អនុវត្ត​ផ្ទាល់ ដោយ​លោក ប៉ុក តារា ព្រះរាជអាជ្ញារង រួមសហការ​ជាមួយ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ និង​មន្ត្រីនគរបាល ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្ត​ត្បូងឃ្មុំ​ផងដែរ អនុវត្ត​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​នេះ ពិនិត្យឃើញ​មាន​រថយន្ត​បែន​ដឹក​ដី (​មាន​បែន​) ចំនួន​២​គ្រឿង និង​គ្មាន​បែន​ចំនួន​១​គ្រឿង សុទ្ធតែ​គ្មាន​ពន្ធ​នាំចូល​។​

​សូមបញ្ជាក់ថា រថយន្ត ដែល​នាំ​ចូលមក មាន​ចំនួន​៤​គ្រឿង ប៉ុន្តែ​មួយគ្រឿង​ទៀត ឃើញ​កម្លាំង​ឡោមព័ទ្ធ ក៏​ត្រឡប់ក្រោយ ចូល​ប្រទេស​វៀតណាម​វិញ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×