Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់ ត្រូវ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ ៦​ នាក់ យក​វត្ថុ​រឹង​វាយ​បែកក្បាល​ស្លាប់​

spot_img

កណ្ដាល ៖ នគរបាល​ការិយាល័យ​បច្ចេកទេស​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ខ្សាច់កណ្ដាល ធ្វើការ​ពិនិត្យ​សាកសព​យុវជន​ម្នាក់ ដែល​ត្រូវ​ជនសង្ស័យ​៦​នាក់ ពុំ​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​២​គ្រឿង ដេញតាម​និង​យក​វត្ថុ​រឹង​មក​វាយ​ក្បាល​ជនរងគ្រោះ ខណៈដែល​ជនរងគ្រោះ ជិះ​ម៉ូតូ​ត្រឡប់​មកពី​ផឹកស៊ី​ជាមួយ​មិត្ត​ភ​ក្កិ​ក្នុងភូមិ​វិញ ។ រហូតមកដល់​ព្រឹក​ថ្ងៃទី ៣ ខែមិថុនា​នេះ សមត្ថកិច្ច​នគរបាល​ខេត្តកណ្ដាល នៅ​ពុំទាន់​បាន​ចាប់ខ្លួន​ជនបង្ក​ទាំង ៦ នាក់​នោះឡើយ ខណៈពេលដែល​កម្លាំង​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​យ៉ាង​សស្រាក់សស្រាំ ដើម្បី​តាម​ចាប់ខ្លួន​ក្រុម​ជនបង្ក មក​ផ្ដន្ទាទោស​តាមច្បាប់​ឲ្យ​ខាងតែបាន ​។​

​ករណី​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១​រំលង​អ​ធ្រា​ត ឈានចូល​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៩ ត្រង់ចំណុច​លើ​ស្ពាន​ព្រែ​កតា​មាក់ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​មាក់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​មន្ត្រីនគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ស្លាប់បាត់​បង់ជីវិត​ឈ្មោះ ថេត ដា​រ៉ា ហៅ រ៉េ​ច ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​បើករថយន្ត មាន​ទីលំនៅ​ភូមិ​ក្នុង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់​
​កណ្តាល ខេត្តកណ្តាល (​របួស​ក្បាល​ចេញ​ខួរ​) និង​ម្នាក់ទៀត​ឈ្មោះ សារ៉េត ជូ​ឡេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​បឹង​ក្រ​ចាប់ជើង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​របួស​រលាត់ស្បែក​លើ​ដងខ្លួន​)​។ ចំណែក​ជនសង្ស័យ​មាន​គ្នា​៦​នាក់ ពុំ​ស្គាល់​អត្តសញ្ញាណ ។​

​ប្រភព​ដដែល​បន្តថា នៅ​មុនពេល​កើតហេតុ ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ ម៉ោង​២២ ជនរងគ្រោះ​បាននាំគ្នា​ជិះ​ម៉ូតូ​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​នៅ​ភូមិ​ក្នុង ឃុំ​ព្រែ​កតា​មាក់ ។ លុះ​ផឹកស៊ី​រួច វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត ចូល​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៩ ជនរងគ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់មកផ្ទះ​វិញ លុះ​បើក​មកដល់​ចំណុចកើតហេតុ ត្រង់ចំណុច​ស្ពាន​ព្រែក​តា​មាក់ ស្រាប់​តែមាន​ជនសង្ស័យ​មិន​ស្គាល់មុខ​៦​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ដេញតាម​ជនរងគ្រោះ រួច​យក​វត្ថុ​រឹង​មក​វាយ​ជនរងគ្រោះ​ត្រូវចំ​ក្បាល បណ្តាល​ឲ្យ​បែកចេញ​ខួរ ចំណែកឯ​ម្នាក់ទៀត​បាន​ដួល​រងរបួស​រលាត់ស្បែក​លើ​ដងខ្លួន​យ៉ាងដំណំ បន្ទាប់មក​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់។​

​ក្រោយពី​មាន​ហេតុការណ៍​កើតឡើង ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ រាជធានី​ភ្នំពេញ តែ​ដោយ​ស្ថានភាព​ធ្ងន់ អស់​ផ្លូវ​លទ្ធភាព​ក្នុងការ​សង្គ្រោះ ខាង​មន្ទីរពេទ្យ បានប្រគល់​ជនរងគ្រោះ​ឲ្យ​ក្រុមគ្រួសារ​ត្រឡប់មកផ្ទះ​វិញ រហូតមកដល់​ម៉ោង ១១:០០​នាទី ថ្ងៃ​ដដែល ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​។​
​ប្រភព​ដដែល​បន្តទៀត​ថា ក្រោយពី​កម្លាំង​ជំនាញ​ខេត្ត​ទទួលបាន​ព័ត៌មាន​ករណី​ខាងលើ ភ្លាមនោះ កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស​ខេត្ត បានធ្វើការ​ពិនិត្យ​សព​ជនរងគ្រោះ ឃើញថា​៖ ជនរងគ្រោះ​មាន​ស្នាមរបួស​ផុង​លលាដ៍​លើ​ថ្ងាស​ផ្នែក​ខាងស្តាំ​ប្រវែង​២៤​សង់ទីម៉ែត្រ​ គុណ ៥​សង់ទីម៉ែត្រ ,​ផុង​លលាដ៍ក្បាល​ចេញ​ខួរ ប៉ះទង្គិច​នឹង​វត្ថុ​រឹង​, ស្នាមរបួស​លើ​ថ្ពាល់​ខាងស្តាំ​ប្រវែង ២,៥​សង់​ទី​មែត្រ គុណ ០,៧​សង់ទីម៉ែត្រ ជម្រៅ​ដល់​ឆ្អឹង ,​ក្រៅពីនេះ​មាន​ស្នាមរបួស​កកិត​ដោយ​ការ​ដួល ​៖ ស្មា​ខាងស្តាំ ០១​កន្លែង​, ម្រាមជើង​ខាងស្តាំ ០១​កន្លែង ជង្គង់​ទាំងសងខាង ,​ម្រាម​មេជើង​ផ្នែក​ខាងស្តាំ ០១​កន្លែង​។​

ចំពោះ​ករណី​ខាងលើនេះ កម្លាំង​ជំនាញ​ខេត្ត និង​កម្លាំង​ជំនាញ​ស្រុក កំពុង​កសាង​សំណុំរឿង ដើម្បី​ធ្វើការ​ស្រាវ​ជ្រាវ រកមុខ​សញ្ញា ក្រុម​ជនសង្ស័យ​ខាងលើ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​ ដោយ ​៖​ កូ​ឡាប

spot_img
×