Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ឃាតករ​រំលោភ​សម្លាប់​ក្មេង​២​នាក់ ដែល​រត់គេចខ្លួន​មក​ពួន​សម្ងំ​នៅ​ខេត្តព្រៃវែង​

spot_img

​ព្រៃវែង​ ៖ ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​សហការ​ជាមួយ សមត្ថកិច្ច​ខេត្តព្រៃវែង ស្រាវជ្រាវ​រហូតដល់ ចាប់ខ្លួន​មនុស្ស​ពីរ​នាក់​ប្ដី​ប្រពន្ធ ដែល​ជាប់​ពាក់ព័ន្ធ​សង្ស័យថា ជា​ឃាតករ​សម្លាប់​ក្មេង​ពីរ​នាក់ នៅ​ខេត្ត​ព្រះសីហនុ​។​

​ហេតុការណ៍ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ បណ្តាលឲ្យ​ក្មេង​ពីរ​នាក់​បងប្អូន​បានសម្លាប់ ។ មន្ត្រី​នរគ​បាល​ស្រុក​ព្រៃនប់ បានឱ្យដឹងថា ឃាតកម្ម​នេះ ត្រូវគេ​ដាក់​ការសង្ស័យថា ជា​ករណី​រំលោភ​សម្លាប់ បង្កឡើង​ដោយ​ជនល្មើស​មិនទាន់​ស្គាល់​អត្តសញ្ញាណ​។ គេ​បាន​សង្ស័យថា ជនល្មើស​អាចធ្វើ​សកម្មភាព ចាប់រំលោភ​កុមារី​អាយុ ១០​ឆ្នាំ​។ បន្ទាប់មក​ធ្វើ​សកម្មភាព សម្លាប់​ទាំង​កុមារី និង​កុមារា​ជា​ប្អូន​អាយុ ២​ឆ្នាំកន្លះ ​។​

​នៅ​ថ្ងៃទី ២ ខែមិថុនា​នេះ កម្លាំង​សមត្ថកិច្ច បាន​ឡោមព័ទ្ធ​ផ្ទះ​ជនសង្ស័យ សម្រុកចូល​ឃាត់ខ្លួន​ជនសង្ស័យ នៅ​ខេត្ត​ព្រៃ​វែង​។ យើង​បាន​ឃាត់ខ្លួន​ភរិយារបស់​ជនសង្ស័យ ឯ​ជនសង្ស័យ​បាន​រត់​ឡើ​ដំបូលផ្ទះ​ក្នុង​បំណង​គេចខ្លួន​​ ប៉ុន្តែ​ទោះយ៉ាងណា​សមត្ថកិច្ច​បាន​ចាប់​ក្របួច​ជនសង្ស័យ​វាយខ្នោះ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ ​។​

​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​អង្គការ CPU បាន​ឲ្យ​ដឹងថា ​ព្រឹត្តិការណ៍​ចាប់ខ្លួន​ជនល្មើស​កំពង់តែ​ដំណើរការ​។ ក្រុម​កម្លាំង​ការងារ មិនបាន​សម្រាក​ច្រើន ហើយ​កំពុង​បន្ត​ការរក​ជនល្មើស ដែល​បាន​រំលោភ និង​សម្លាប់​ក្មេង​ពីរ​អ្នក​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៩ ខែឧសភា​។ “​យើង​មិន​ព្រម​សម្រាក ឬ​បញ្ឈប់​ប្រតិបត្តិ​ការណ៍ ទាល់តែ​យើង​ចាប់​ឯង​បាន​។ នេះ​ជា​អ្វីដែល​យើង បាន​សន្យា​ទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ ហើយ​យើង និង​រក្សារ​ពាក្យសន្យារ​បស់​ពួកយើង​” ជា​ពាក្យ​របស់លោក James McCabe នាយក​ប្រតិបត្តិ​ការណ៍ នៅ​អង្គភាព​ការពារ​កុមារ​។​

«​យើង​បាន​ឃាត់ខ្លួន ជនសង្ស័យ​ទាំងពីរ នាក់ ទាក់ទង​នឹង ករណី​រំលោភ និង​សម្លាប់​នៅ​ខេត្ត​ព្រះសីហនុ​ហើយ​។ អបអរសាទ រ​ដល់​ក្រុម​កម្លាំង​ការងារ​។ ព័ត៌មាន​បន្ថែម​ពេល​ក្រោយ​»​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ថា នៅពេលនេះ​កម្លាំង​នគរបាល បាន​ចាប់ខ្លួន​ជនដៃដល់ ដែល​សម្លាប់​ក្មេង ២​នាក់ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ហើយ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា «​ជនដៃដល់​ត្រូវបាន ចាប់​ហើយ​នៅ​ស្រុក​មេសាង ខេត្តព្រៃវែង​និង​កំពុង បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ហើយ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​»​។​

​កុមារា​រងគ្រោះ​មានឈ្មោះ ផា សុខលី អាយុ​២​ឆ្នាំ និង​កុមារី​ជា​បង​មានឈ្មោះ ផា ស្រី​ល័​ក្ខ អាយុ​៧​ឆ្នាំ​ ។​

​ចំពោះ​អំពើ​ឃាតកម្ម​នេះ អង្គការ Child Protection Unit (CPU) របស់​អូស្ដ្រាលី ដែលមាន​ជំនាញ​កោសល្យ​វិ​ច័យ ពិសេស​ករណី​ដែលកើតឡើង​ចំពោះ​កុមារ​នៅ​កម្ពុជា បានបង្ហាញ​អារម្មណ៍​រន្ធត់​ជា​ពន់ពេកចំពោះ​ភាពព្រៃផ្សៃ​ នៃការប្រព្រឹត្ត​របស់​ជន​បង្ក រហូតដល់​ថ្នាក់​រក​ពាក្យ​និយាយ​មិនបាន ​។​

តាមរយៈ Facebook ផ្លូវការ​នៅ​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​នេះ អង្គការ CPU បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​ភាពព្រៃផ្សៃ នៃ​ព្រឹត្តិការណ៍​នេះ ធ្វើ​ឲ្យ​សូម្បីតែ​អ្នកជំនាញ ដែលមានបទពិសោធន៍​ច្រើន​ឆ្នាំ មាន​ភាពរន្ធត់ និង​រក​ពាក្យ​និយាយ​មិនបាន​។ គ្រប់​ធនធាន​ដែល យើង​មាន​កំពុងធ្វើការ ប្រើប្រាស់​ដើម្បី​រកអត្ត​សញ្ញាណ​របស់​ជនល្មើស​។ យើង​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់​»​។​

​អង្គការ​នេះ បន្ថែមថា អ្នកជំនាញ​មិនអាច​យល់​ពី​កម្រិត នៃ​អំពើហិង្សា​ដែល​បាន ប្រហារ​មកលើ​ក្មេង​ទាំងពីរ​រូបនេះ​ទេ ហើយ CPU សង្កត់ធ្ងន់​ទៀតថា អ្នកជំនាញមិន​សម្រាក​ឡើយ ទាល់តែ​យើង​បានធ្វើការ​ចាប់ខ្លួន និង​ធ្វើការ​ផ្តន្ទាទោស​ជនល្មើស​។​

​តាម​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ថ្លែង​ឲ្យ​ដឹងថា ក្រោយពី​កម្លាំង​នគរបាល​បាន​ចាប់ខ្លួន​ជនដៃដល់ ដែល​បានសម្លាប់​ក្មេង​២​នាក់​បងប្អូន នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ហើយ ជនសង្ស័យ​ក៏បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិ​អំពើ​រំលោភ និង​សម្លាប់​ក្មេងស្រី​២​នាក់​បងប្អូន​មែន​។​

​នៅវេលា​ម៉ោង​១៦និង៣០​នាទី​ ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​បាន​ចាប់បញ្ជូន​ជនដៃដល់ និង​ប្រពន្ធ (២​នាក់​ប្តី​ប្រពន្ធ​) មកកាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ហើយ ពាក់ព័ន្ធ​នឹង​ករណី​ចាប់រំលោភ​និង​សម្លាប់​ក្មេង​២​នាក់​បងប្អូន នៅ​ខេត្ត​ព្រះសីហនុ​។ ក្រោយពី​បញ្ជូន​មកដល់​ក្រសួងមហាផ្ទៃ កម្លាំង​នគរបាល នឹង​បន្ត​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​ចាត់ការ​តាមផ្លូវ​ច្បាប់ លើ​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×