Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្តស្ទឹងត្រែង បង្ក្រាបក្រុម​ក្មេង​ទំនើង ដែល​តែងតែ​លបលួច​អុកឡុក​

spot_img

​ស្ទឹងត្រែង​ ៖ ​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បានធ្វើការ​បង្ក្រាប ក្រុម​ក្មេង​ទំនើង ដែល​តែងតែ​លបលួច​អុកឡុក​ខេត្ត​ ​នៅ​យប់​ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៩ នៅវេលា​ម៉ោង​ប្រមាណ​ជាង ០០និង២០នាទី​រំលង​អា​ធ្រា​ត្រ នៅ​ចំណុច​លើ​ដង​វិថី​សួនច្បារ​ក្នុង​ក្រុង​ស្ទឹងត្រែង ស្ថិតនៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹងត្រែង ក្រុង​/​ខេត្តស្ទឹងត្រែង​។

អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​និង​បានការ​សហការ​យ៉ាង​ល្អ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ផ្តល់ព័ត៌មាន​ស្តីពី​សកម្មភាព​ក្មេង​ទំនេី​ង​មួយក្រុម​ដែល​លបលួច​ធ្វេី​កម្ម​ភាព​អុកឡុក បង្កចលាចល​នៅពេល​យប់​អធ្រាត្រ​នៅ​ក្រុង​ស្ទឹងត្រែង កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល បានធ្វើការ​បង្ក្រាប ក្រុម​ក្មេង​ទំនើង ដែល​តែងតែ​លបលួច​អុកឡុក ដោយ​ប្រេី​ប្រាស់​អាវុធ​(​ដាវ​-​កាំបិត​)​បង្កចលាចល​ក្នុង​ក្រុង​ស្ទឹងត្រែង​កាលពី​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​ភូមិ​កណ្តាល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ។ ក្នុង​ប្រតិបត្តិការ​នោះ​យេី​ង​បាន​ធ្វេី​ការឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន ០៧​នាក់ ៖

១/ ឈ្មោះ រ៉េត សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ

២/​ឈ្មោះ រ៉ែ​ម លាង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ

៣/ ឈ្មោះ រ៉ែ​ម សាក់ ភេទ​ប្រុស អាយុ ១៤ ឆ្នាំ

៤/​ឈ្មោះ យ៉ាន សៀង​ហំ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ

៥/​ឈ្មោះ ផៅ រុន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ

៦/​ឈ្មោះ ឈិន តុលា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ

៧/​ឈ្មោះ ឈា កំព្រា ភេទ​ប្រុស អាយុ ១៥​ឆ្នាំ

​មុខរបរ កម្មករ​ជាងសំណង់ មុខសញ្ញា​ខាងលើនេះ មួយចំនួន​មកពី​ក្រៅ​ខេត្ត និង​មួយចំនួនទៀត​មកពី​តាម​បណ្តា​ស្រុក ។

​ក្នុងនោះ​សមត្ថកិច្ច​យើង​ធ្វើ​ការដកហូត ច​ង្ពា​ម​កៅស៊ូ ( គ្រាប់​ថ្ម , ស្នាប់ដៃ មួយ , ដាវ​មួយ ) នៅ​ចំណុច​សួនច្បារ​មុខ​សណ្ឋាគារ​អង្គរមាស ភូមិ​ត្រពាំង​ព្រីង សង្កាត់ ក្រុង ខេត្ត ស្ទឹងត្រែង ។

បក្ខពួក​ក្រុម​នេះ កាលពី​ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៩ វេលា​ម៉ោង​ប្រហែល​១១ យប់ បានធ្វើ​សកម្មភាព វាយប្រហារ​គ្នា​យ៉ាង​អ​នា​ធិ​តេ​យ្យ តាម​បណ្តោយ​ផ្លួ​វ​លេខ ៥៧ ភូមិ​កណ្តាល សង្កាត់ ក្រុង ខេត្ត ស្ទឹងត្រែង ដែល​បណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដង​ផ្លួ​វ ភ័យ ខ្លាច ។ ចំពោះ​ក្រុម​ក្មេង​ទំនេី​ង​ទាំងអស់នេះ បច្ចុប្បន្ន​កម្លាំង​ជំនាញ​យេី​ង ខ្ញុំ​កំពុង​កសាង​សុំ​ណុំ​រឿង​តាម​នីតិវិធី​ដេី​ម្បី​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​ ។
ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បានលើកឡើង​ថា ជាថ្មី​ម្តងទៀត ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រជាពលរដ្ឋ​និង​ម្ចាស់ account Facebook Sous Pisey ដែល​បាន​ចូលរួម​ផ្តល់ ពត៍​មានបាន​ច្បាស់លាស់​ធ្វេី​អោយ​យើងខ្ញុំ ឈានដល់​ការ​បង្ក្រាបបាន ទាំងស្រុង​នៅ​ក្រុម​ក្មេង​ទំនេី​ង​ទាំងអស់នោះ សកម្មភាព​នេះ​ជាការ​ចូលរួម ចំណែក​យ៉ាង​ល្អ​ក្នុងការ​អនុវត្តន៍ គោលនយោបាយ​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​យេី​ង​។ យេី​ង​ខ្ញុំ​សូម​លេី​ក​ទឹកចិត្ត​ដល់​បងប្អូន ប្រជាពលរដ្ឋ​យេី​ង​ទាំងអស់​ពិសេស បងប្អូន​ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង សូម​ចូលរួម​ផ្តល់​ពត៌មាន​នៅ​រាល់ សកម្មភាព​អសកម្ម​ផ្សេងៗ ដេី​ម្បី​កម្លាំង​យេី​ង​ខ្ញុំ​ធ្វេី​ការទប់ស្កាត់ និង​បង្ក្រាបបាន​ទាន់ពេលវេលា រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុ​វត្ថិភាព​ជូន​ប្រជាពលរដ្ឋ​យេី​ង ៕​ ​ដោយ​៖​កូ​ឡាប​

 

spot_img
×