Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ខេត្តសៀមរាប ឃុំខ្លួន​បុរស​ម្នាក់ ដែល​ចែកចាយ​ផលិតផល​នំចំណី​កូនក្មេង រំលោភ​កម្មសិទ្ធិបញ្ញា​

spot_img

​សៀមរាប ​៖ ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្ល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​.)​បាន​ចុះ​ឆែកឆេរ បង្ក្រាប ដកហូត​វត្ថុតាង និង​បិទ​ទីតាំង​ផលិត ចែកចាយ និង​ស្តុក​ទុក នូវ​ផលិតផល នំចំណី រំលោភ​កម្មសិទ្ធិបញ្ញា​មួយកន្លែង នៅ​ខេត្តសៀមរាប ។ នៅ​ថ្ងៃទី ២ ខែមិថុនា​ឆ្នាំ ២០១៩ នេះ ជនសង្ស័យ​ត្រូវបាន​លោក ជួន សុរា​សី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត ចេញ​ដីការ​បង្គាប់​ឲ្យ​ឃុំខ្លួន បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តសៀមរាប​។​

​កាលពី​ថ្ងៃទី​៣០ ខែឧសភា​ឆ្នាំ​២០១៩ ថ្មីៗ​នេះ នៅ​ខេត្តសៀមរាប គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​.)​ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ តាន់ គុណ​តារា ប្រធាន​ក្រុមការងារ​ប្រតិបត្តិការ អន​ឡាញ (Online )​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ទីចាត់ការ​សាលាខេត្ត មន្ទីរ​ឧស្សាហកម្ម​ខេត្ត មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត កាំកុងត្រូល​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​ក្រោម​ការដឹកនាំ​សម្របសម្រួល​ដោយ​លោក ថេ​ង សំណាង ព្រះ​អាជ្ញា​រង​ខេត្ត បាន​ចុះ​ឆែកឆេរ បង្ក្រាប ដកហូត​វត្ថុតាង និង​បិទ​ទីតាំង​ផលិត ចែកចាយ និង​ស្តុក​ទុក នូវ​ផលិតផល នំចំណី រំលោភ​កម្មសិទ្ធិបញ្ញា​មួយកន្លែង ស្ថិតនៅក្នុង​ផ្សារ​បុរី សៀង ណាំ ១ ក្នុងភូមិខា្នរ សង្កាត់​ជ្រាវ ក្រុង​សៀមរាប តាមបណ្តឹង​របស់ក្រុមហ៊ុន​ដេី​ម​ដែលជា​ម្ចាស់​កម្មសិទ្ធិបញ្ញា​ផ្តាច់មុខ នៅ​រាជធានី​ភ្នំពេញ ។

​ជា​លទ្ធផល​គណៈកម្មាធិកា​រ​ចម្រុះ​បាន ​រកឃើញ​វត្ថុតាង​រួមមាន ៖
​ទី​១.​នំ ​Stick Biscuit កញ្ចប់​ពណ៌​ក្រហម លឿង ចំនួន ៤​ពាន់​៤៨០​កញ្ចប់ ,​ទី​២.​សំបក​វេច​ខ្ចប់ ម៉ាក Good Taste (​លឿង ខៀវ​) ចំនួន​០៨​គីឡូក្រាម ,​ទី​៣​សំបក​វេច​ខ្ចប់ ម៉ាក Good Taste (​លឿង បៃតង​) ចំនួន​១៨​គីឡូក្រាម ,​ទី​៤.​នំ​សរសៃ​មឹក (​មិនទាន់​វេច​ខ្ចប់​) ១១​គីឡូក្រាម ,​ទី​៥. មី​សេះ​ក្រហម ៤៨​កេស ស្មើ​២​ពាន់​៤០០​កញ្ចប់​គ្មាន​កាលបរិច្ឆេទ ,​ទី​៦.​នំ​ពាក់កណ្តាល​ការផលិត ស្មើ ៥៧៨​គីឡូក្រាម ,​ទី​៧ សំបក​វេច​ខ្ចប់ ម៉ាក​Showka ពណ៌​លឿង ១៤​គីឡូក្រាម និង ទី​៨ នំកង​បំពង់​មឹក​រួច ដែល​មិនទាន់​វេច​ខ្ចប់ ចំនួន ២៣​ការុង​ធំ ។
​បន្ទាប់ពី​ប្រតិបត្តិការ​ចប់ គណៈកម្មាធិការ​ចម្រុះ​បាន បានសម្រេច​បិទ​ទីតាំង ដកហូត​វត្ថុតាង​ទាំងនោះ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផុ​ក ឆៃ ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ (​ជា​ម្ចាស់​ទីតាំង​)​ដេ​ី​ម្បី​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បាន​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្តសៀមរាប​។

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ជនសង្ស័យ​ត្រូវបាន​លោក ជួន សុរា​សី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត ចេញ​ដីការ​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តសៀមរាប​ដើម្បី​បន្ត​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×