Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ថា ឪពុក​ដែល​ធ្វើបាប​កូន​នោះ បាន​សន្យា​ចំពោះមុខ​ច្បាប់ បើ​ថ្ងៃក្រោយ​ប្រព្រឹត្ត​ទៀត នឹងត្រូវ​ទទួលទោស​

spot_img

​ស្រុក​ពញាក្រែក​ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ សូម​ធ្វើការ​បំភ្លឺ​ជូន សាធារណៈជន​ឲ្យ​បាន​ជ្រាបថា នៅពេល​ថ្មីៗ​នេះ មាន​បណ្ដាញ​សង្គម​មួយចំនួន ចុះផ្សាយ​ថា​ឪពុក​វាយ ធ្វើបាប​កូន​ត្រូវបាន​អ្នកជិតខាង ជួយសង្គ្រោះ តែ​ក្រោយមក​ត្រូវបាន​ប៉ូលីស ធ្វើការ​ដោះលែង​ឪពុក​នោះ ឲ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​ធ្វើ​កិច្ចសន្យា​ត្រឹមត្រូវ ជាមួយ​សមត្ថកិច្ច​នគ​របាល​ថា ឈប់​ប្រព្រឹត្ត​វាយ​ធ្វើបាប​កូន និង​ក្រុមគ្រួសារ ហើយ​បើ​មាន​ករណី​លើក​ក្រោយ​ទៀត​នោះ នឹងត្រូវ​ទទួលទោស ចំពោះមុខ​ច្បាប់​។​

​មាន​អំពើ​ហិង្សា​បង្កឡើង​ដោយ​ឪពុក​បង្កើត មកលើ​កូនស្រី​របស់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០១ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតនៅ ភូមិ​ពោធិព្រឹក្ស​កើត ឃុំ​ដូច​តី ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​ការ​ចាប់ចង​កូន​ផ្អោប​ទៅនឹង​សសរផ្ទះ ហើយ​មាន​ក្រ​ម៉ា​ជាប់​នឹង​កកូន វាយ​ធ្វើបាប​កូនស្រី​របស់ខ្លួន យ៉ាង​ចាស់ដៃ​។ នោះ​ក្រោយពី​ទទួលបាន​ព័ត៌មាន លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ណែនាំ​ឱ្យ​ផែន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដែល​ដឹកនាំ ដោយ​លោកស្រី​វរសេនីយ៍ឯក ហៃ ឡា​លីន ជា​ស្នងការរង សហការ​ជាមួយ​លោក អ៊ុន លំអង ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​អង្គការ IKARE នាំ​ក្មេងស្រី​រងគ្រោះ មក​ធ្វើការ​សាកសួរ​នៅ​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​ពញាក្រែក និង​ធ្វើការ​ពិនិត្យ​ស្លាកស្នាម ដោយផ្ទាល់​ឃើញថា ពុំមាន​ស្នាមរបួស​ធ្ងន់ធ្ងរ ដូច​ការចោទប្រកាន់រ​បស់ បណ្ដាញ​សង្គម​មួយចំនួន​នោះទេ ករណី​ខាងលើនេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត ជាមួយ​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន ចាត់ការ​តាម​នីតិវិធី​រួចរាល់​ហើយ​។

​លោកបាន​បញ្ជាក់ថា​ឪពុក​រូបនោះ​ឈ្មោះ​ញឹក ពឿ​ន អាយុ ៥២​ឆ្នាំ ចំណែក​កូនស្រី​ឈ្មោះ​ច​ន សុខ​ណា អាយុ ១០ឆ្នាំ។

​ពាក់​ព័ន្ធករណីនេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ នៅលើ​ហ្វេ​ស​ប៊ុ​ក បានធ្វើការ​បំភ្លឺ​ជល​វិញ​រឿងហេតុ​ហិង្សាក្នុង​គ្រួសារ​។ ករណីនេះ​នគរបាល​ខេត្ត​ស្រុក​និង​ប៉ុស្តិ៍ បាន​ឃាត់ខ្លួន​បុរស​នេះ​ធ្វើការ​អប់រំ​ភ្លាមៗ​។​
​អង្គហេតុ ឳ​ពុក​ម្តាយ​កុមារ​នេះ​បាន​ចំណាកស្រុក ទៅ​នៅ​ភូមិភាគ​ឥ​សាន្ត ​ហើយបាន​ទុក​កូន​ទាំង​២​ឲ្យ​នៅ ជាមួយ​ម្តាយ​របស់ខ្លួន​សិន​(​ជីដូន​ក្មេង​) ។ ពេល​មាន​រឿងនេះ​ឪពុក បានមក​យក​កូន​គាត់​ពី​ទី​កំណើត​នេះ ទៅ​នៅ​ជាមួយ​វិញ ក្រោយពី​សម្រាក​បាន​១​យប់​មុន​ចេញដំណើរ ក្មេង​នេះ​បានគេច​ទៅ​ពួន​ផ្ទះ​គេ (​មូលហេតុ​មិន​ចង់ទៅ​ជាមួយ​ឪពុកម្តាយ​) ។ បន្ទាប់ពី​រកឃើញ​មក គាត់​បាន​វាយ​បន្តិចបន្តួច តែ​ក្មេង​នៅតែ​មានបំណង​រត់គេច អីចឹង​ពេល​រៀប​ខោអាវ​បណ្តើរ គាត់​ក៏​ចង​កូន​នេះ តែ​ក្មេង​នៅតែ​រើ​បម្រាស់​មិន​ឈប់ ទើប​ឪពុក​វាយ​បន្តិចបន្តួច មិនមាន​របួសស្នាម​ធ្ងន់ធ្ងរ​ឡើយ ។ ​ឃើញ​សភាព​បែបនេះ ជីដូន​បង្កើត​ក៏បាន​ទៅ​អន្តរាគមន៍ឲ្យ​ទុក​នៅ​ជាមួយ​គាត់​វិញ​សិន ចាំ​គាត់​លួងលោម​ពេល​ក្រោយ​ចាំ​ទៅ​..​។​

​នគរបាល​និង​ប្រធានភូមិ ព្រមទាំង​ជីដូន បាន​ស្រាយចំណង​កុមារ​នោះ ហើយ​យើង​បាន​នាំខ្លួន​ជន​ជា​ឳ​ពុក មក​អប់រំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល និង​អនុញ្ញាត​ឲ្យ​គាត់ ទៅ​លំនៅដ្ឋាន​គាត់​វិញ ..​រឿងហេតុ​ក៏បាន​បញ្ចប់ ជា​បណ្តោះអាសន្ន​។​ ​ខណៈ​នេះដែរ កម្លាំង​នគរបាល​ការពារ​អ​និតិ​ជន បាននិងកំពុង​ទៅពិនិត្យ​អង្គហេតុ និង​សិក្សា​អង្គច្បាប់ បន្ថែមទៀត​ផងដែរ​។​

​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១ ខែ​មិន​ថុ​នា ត្រូវ​នឹង​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ (International Children’s Day)
​មាន​អំពើ​ហឹ​ង្សា​មួយ នៅ​ភូមិ​ពោធិព្រឹក្ស​កើត ឃុំ​ដូច​តី ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ អំពើ​ហឹ​ង្សា​រវាង​ឪពុក​ហើយនឹង​កូន​​គឺ​ឪពុក​ម្នា​ក់បាន​ចាប់ចង​កូន​ផ្អោប ទៅនឹង​សរសរផ្ទះ ហើយ​មាន​ក្រ​ម៉ា​ជាប់​ទៅនឹង​កកូន វាយ​ធ្វើបាប​កូនស្រី​របស់ខ្លួន យ៉ាងដំណំ​ តែ​ដោយ​អ្នកជិតខាង​បានដឹង​ទាន់​ក៏បាន​ទៅប្តឹង​ប៉ូលិស ក្រោយពី​សាកសួ​ឪពុក​នោះ​ហើយប៉ូលិស​ក៏​ដោះលែង​ឲ្យ​ឪពុក​​នោះឲ្យមាន​សេរីភាព​ធម្មតា​វិញ ។​

​កន្លងមក​ឪពុក​ម្នាក់នេះ មិនមែន​ទើបតែ​ប្រើអំពើ​ហិង្សា​ដាក់​កូនៗ​របស់ខ្លួន​ម្តងនេះ​ទេ គឺ​ច្រើនដង​មកហើយ ប្រើ​អំពើ​ហិង្សា​ដាក់​កូន​របស់ខ្លួន រហូតដល់​មាន​របួស​ស្នាមថែមទៀត ហើយ​លើសពីនេះ ទៅទៀតគឺ​ធ្លាប់ប្រើ​អំពើ​ហិង្សា​វាយ​ប្រពន្ធ​ ៕​ ដោយ ​៖ ​កូ​ឡាប

 

spot_img
×