Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កើត​ជម្លោះ​រឿង​ហូបបាយ ប្តី​ខាំ​ត្រចៀក​ចេញឈាម ប្រពន្ធ​ស្ទុះ​ទៅ​ខាំ​ដាច់​ស្បែ​កពង​ប្តី

spot_img

សៀមរាប​ ៖ ទាំង​ប្តី ទាំង​ប្រពន្ធ ស្រវឹងស្រា​ដូចគ្នា កើ​តជម្លោះរឿង​ហៅ​ប្ដី​មក​ហូបបាយ ប៉ុន្តែ​ប្ដី​មិន​ងើប នៅ​ដេក​លើ​គ្រែ ហើយ​ប្ដី​បាន​ស្ទុះ​ទៅ​ខាំ​ប្រពន្ធ ដាច់​ស្លឹកត្រចៀក ហូរឈាម ហើយ​ពេលនោះ ប្រពន្ធ​ខឹង ក៏​ស្ទុះ​ទៅ​ចាប់​ប្ដី​ខាំ​ដាច់​ស្បែក​ពងក្ត បណ្ដាល​ឲ្យ​រងរបួសបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​ដែល​កម្រ​មាន​នេះ​បានកើត​ឡើង នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨ និង​៤០ នាទី នៅក្នុង​ភូមិ ភ្នំ​ទ្រង់​បាត ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជម្លោះ​ហិង្សារ​ក្រុមគ្រួសារ​នេះ ប្រពន្ធ​មានឈ្មោះ ជុំ វឿ​ង អាយុ ៤០​ឆ្នាំ និង​ប្តី ឈ្មោះ លី លាប អាយុ ៣៨​ឆ្នាំ​។ នៅ​មុនពេល​កើតហេតុ ប្តី​កំពុង​ដេក​លើ​គ្រែ​ក្រោមផ្ទះ ហើយ​ប្រពន្ធ​បាន​ហៅ​ប្តី ហូបបាយ នៅតែ​ប្តី​មិន​ព្រម​ងើប​ពី​ដេក ​ទើប​ឈានដល់​ការកើត​ជម្លោះ ប្រើ​អំពើហិង្សា ប្រវាយប្រតប់​គ្នា ពេលនោះ ប្តី​បាន​ខាំ​ត្រចៀក​ប្រពន្ធ ខាងស្តាំ​ដាច់ចេញ​ឈាម ។ ក្នុងពេលនោះ ប្រពន្ធ​ខឹង​ក៏បាន​ស្ទុះ​ទៅ​ខាំ​លិង្គ​ប្តី​វិញ បណ្តាល​ឲ្យ​ប្តី​ដាច់​ស្បែក​ពង​ផ្នែក​ខាងស្តាំ ហើយ​​ត្រូវបាន​ក្រុមគ្រួសារ ដឹក​មក​ព្យាបាលនៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រឡាញ់​។ អាជ្ញាធរ​មូលដ្ឋាន​បាន​លើកឡើងថា ចំពោះ​ករណី​ហិង្សា​ក្នុង​គ្រួសារ​បង្កឱ្យមាន​របួស​ស្នាម​នេះ គឺ​ពួកគេ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ ពុំមាន​ការប្តឹង​នោះទេ ឲ្យ​នាំគ្នា​ទៅ​ពេទ្យ​ដើម្បី​ព្យាបាល​របួស​៕​ ដោយ​៖​កូ​ឡាប​

spot_img
×