Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច នៅ​តំបន់​ទន្លេសាប​ចំណាយ​ថវិកា​អស់ ៤៧,៣៤ លាន​ដុល្លារ​

spot_img

​ភ្នំពេញ​៖ គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៧ គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច នៅ​តំបន់​ទន្លេសាប (TSSD) បាន​ចំណាយ ពេល​អនុវត្ត​អស់ ៩៨% នៃ​ពេលវេលា​សរុប ហើយ​សម្រេចបាន​វឌ្ឍន​ភាពជា​រូ​ម​ប្រមាណ​ជា​៩៩%​។ ម្យ៉ាងទៀត គម្រោង​បាន​ចំណាយ​ថវិកា​អស់ ៤៧,៣៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក ពោលគឺ​៩៣,១% នៃ​ថវិកា​គ្រោង​សរុប​។

​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ការ​បូកសរុប​លទ្ធផល​បញ្ចប់​គម្រោងកា​ត់​បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច នៅ​តំបន់​ទន្លេសាប (TSSD) នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ ដែល​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​គណៈអធិបតី​។​

​យោងតាម​ការរាយការណ៍​របស់លោក​បណ្ឌិត សំ ឆោម​សង្ហា អគ្គលេខា​រង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជានា​យក​ប្រតិបត្តិការ​គម្រោង (TSSD) បាន​ឲ្យ​ដឹងថា គម្រោង​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម និង​កែលម្អ​លទ្ធភាព​ទីផ្សារ​លក់​ផលិតផល​របស់​កសិក​រ​តាម​ឃុំ​សង្កាត់​គោលដៅ ចំនួន​១៩៦ ក្នុង ២៨​ស្រុក ក្នុង​ខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម និង​ត្បូងឃ្មុំ ក្រោម​ជំនួយ​ហិរញ្ញប្បទាន​កម្ចី​ពី​ដៃគូ​អភិវឌ្ឍន៍​ដែលមាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍ​កសិកម្ម (IFAD) ដោយមាន​ថវិកា​សរុប ៥០,៨៥ លាន​ដុល្លា​សហរដ្ឋអាមេរិក បានចាប់ផ្តើម​អនុវត្ត​ពី​ខែមីនា ឆ្នាំ​២០១០ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ ២០១៧ នេះ​ផងដែរ​។ គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៧ គម្រោង​បាន​ចំណាយ ពេល​អនុវត្ត​អស់ ៩៨% នៃ​ពេលវេលា​សរុប ហើយ​សម្រេចបាន​វឌ្ឍន​ភាពជា​រូ​ម​ប្រមាណ​ជា​៩៩%​។ ម្យ៉ាងទៀត គម្រោង​បាន​ចំណាយ​ថវិកា​អស់ ៤៧,៣៤ លាន​ដុល្លា​សហរដ្ឋអាមេរិក ពោលគឺ​៩៣,១% នៃ​ថវិកា​គ្រោង​សរុប​។ ទន្ទឹមនឹងនេះ គម្រោង​បាន​អនុវត្ត​សកម្មភាព​ជាមួយ​គ្រសារ​កសិករ​ខ្នាតតូច សរុប​ប្រមាណ​ជាង ៦​ម៉ឺន​គ្រួសារ ក្នុងនោះ​មានគ្រួសារ​ក្រីក្រ​ជិត ៣​ម៉ឺន​គ្រួសារ ដោយ​ផ្តល់ទុន​បង្វិល​ដល់ កសិករ​ក្រីក្រ​ខ្នាតតូច​ជាង ១,២០០​ក្រុម ដែល​ក្រុម​នីមួយៗ​មាន​សមាជិក ២០-២៥​នាក់​។​

​កសាង​ឬ​ស្តារ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ជនបទ​គាំទ្រ​ផលិតភាព​កសិកម្ម ៦៨៥ អនុ​គម្រោង​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ចំនួន ៦១៤២ វគ្គ ព្រមទាំង​ផ្សព្វផ្សាយ បច្ចេកទេស​ពី​កសិករ​ទៅ​កសិករ​ចំនួន ៣២៦៧ ដង​។ កសាង​ពង្រឹងសមត្ថភាព​បច្ចេកទេស​ស្ថានីយ កសិកម្ម​ចំនួន ២ និង​ក្រុម​កសិករ​ផលិត​ពូជស្រូវ​ចំនួន ៣៥ ក្រុម​ដែលមាន​សមាជិក ៨៦៨​នាក់ និង​ស្រី ៣៩២​នាក់​ឲ្យ​ផលិត​ចែកចាយ​ពូជស្រូវ​មានគុណ​ភាព​សរុប​ប្រមាណ ៤០៧០ តោន​។ បង្កើន​សមត្ថភាព​មន្ត្រី និង​កសិករ​ផ្នែក​បច្ចេកទេស​កសិកម្ម គ្រប់គ្រង​គម្រោង និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​តាមរយះ​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​ឯកសារ​បច្ចេកទេស​ដល់​មន្ត្រី​កសិកម្ម អ្នក​ផ្សព្វផ្សាយ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​។​

​ឆ្លៀត​ក្នុងឱកាស​នេះ​លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​វឌ្ឍនភាព​របស់​គម្រោង ព្រមទាំង​មន្ត្រី​ក្រុមការងារ​អនុវត្ត​គម្រោង​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​សម្រេចបាន​នូវ​សមិទ្ធិផល​ជា​ផ្លែផ្កា​គួរ​ជាទី​មោទនៈ ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ដៃគូ​អភិវឌ្ឍន៍ និង​ម្ចាស់​ហិរញ្ញប្បទាន​ទាំងអស់​ដែល​បាន​ចូលរួមចំណែក​គាំទ្រ​ដល់​ការវិនិយោគ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។ ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បានផ្តល់​អនុសាសន៍​មួយចំនួន ដល់​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រី​បច្ចេកទេស​ក្រសួង ជាពិសេស មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ពិនិត្យ​លទ្ធភាព​ក្នុងការ​ជំរុញ​ឲ្យ​ប្រជាជន​រស់នៅ​តាម​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ធ្វើការ​វិនិយោគ​លើ​វារីវប្បកម្ម ដើម្បី​កាត់បន្ថយ​ការបំផ្លិចបំផ្លាញ​ធនធានធម្មជាតិ ការប៉ះពាល់​ដល់​បរិស្ថាន និង​ការបង្កើន​កម្រិតជីវភាព​ផងដែរ​។ លើសពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​មន្ត្រី​បច្ចេកទេស​ផ្សព្វផ្សាយ​កសិកម្ម​បង្កើន និង​ជម្រុញ​ការផ្សព្វផ្សាយ​អោយ​ប្រជាកសិករ​ធ្វើ​ពិពិធ​កម្ម​កសិកម្ម​ដោយ​កែប្រែ​ពី​ដាំ​ដុះ​ស្រូវ​ទៅជា​ការដាំ​ដំ ណាំ​ដែលមាន​សក្តានុពល ធន់​នឹង​ការប្រែប្រួល អាកាសធាតុ និង​មាន​សក្តានុពល​ទីផ្សារ​។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់​ធនាគារអភិវឌ្ឍន៍អាស៊ី​បោះទុន​វិនិយោគ​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ប្រព័ន្ធធារាសាស្ដ្រ​ដែលមាន​ភាព​ប្រទាក់ក្រឡា​ទៅ​ស្ថានភាព​នៃ​ការដាំដុះ​តាម​តំបន់ ហើយ​ការសាងសង់​ឃ្លាំង​ស្តុក​និង​ស​ម្ងួ​ត គួរ​ពិនិត្យ​ពិចារណា​ក្នុងការ​សាងសង់​ឃ្លាំង​ខ្នាតតូច និង​មធ្យម​នៅតាម​តំបន់​ដែលមាន​ការដាំដុះ​ស្រូវ​ច្រើន​ហើយ​ប​ញ្ជូ​ល​នូវ​បច្ចេកវិទ្យា​ទំនើប មាន​ស្តង់ដារ និង​ជៀសវាង​ការប្រើប្រាស់ គ្រឿងចក្រ​ដែល​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ការ​បន្សាយ​ជាតិពុល​។​

​ជាងនេះទៅទៀត គម្រោង​ជំហាន​បន្ទាប់​ត្រូវ ជម្រុញ​ការធ្វើ​កសិកម្ម​ជម្រុះ និង​មាន​យន្តការ​ច្បាស់លាស់ ក្នុងការ​បង្កើត​ក្រុម​ធ្វើ​ឲ្យ​ប្រសើរ ឡើង​នៃ​ទីផ្សារ​កសិផល​ដោយ​រៀបចំ​ចងក្រង​កសិកម្ម​តាម​កិច្ចសន្យា​រវាង​សហគមន៍​កសិកម្ម​ជាមួយ​វិស័យ​ឯកជន​ឲ្យ​បាន​កាន់តែ​ច្រើនឡើង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×