Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ម​ពៀរ​ពិតជា​មាន​មែន កាប់សម្លាប់​ប្អូន​ថ្លៃ​រួចហើយ រត់គេចខ្លួនទៅ​ជាន់​ខ្សែលួស​ឆក់​កណ្ដុរ ស្លាប់​

spot_img

​ខេត្តកណ្តាល​ ​៖ កម្ម​ពៀរ ពិតជា​មិន​ចាំ​ដល់​ជាតិ​ក្រោយ​ឡើយ​ ​បុរស​ម្នាក់​ជា​ឃាតករ ដែល​យក​កណ្តៀវ​អា​រក​សម្លាប់​បងថ្លៃខ្លួន​ឯង ហើយ​គេច​រត់​ចូល​ព្រៃ ទៅ​ជាន់​ខ្សែលួស​គេ​រាយ​ឆក់​កណ្តុរ ស្លាប់​ដែរ​​។ ករណី ឃាតកម្ម ដ៏​សាហាវព្រៃផ្សៃ​នេះ កេី​ត​ឡើងនៅថ្ងៃ​សៅរ៍ ១៤​រោច ខែ​ពិសាខ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១ ខែ មិថុនា ឆ្នាំ ២០១៩ វេលា​ម៉ោង​២១និង៣០​នាទី នៅ​ចំណុច ផ្ទះ​ឈ្មោះ ផាន សា​រ៉េ​ម ស្ថិតក្នុង​ភូមិ​ពោធិ​បាន ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្តាល ។​

 នគរបាល​ស្រុក​កោះធំ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឡឹង លី ភេទ​ប្រុស អាយុ​២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅៗ ភូមិ ពោធិ​បាន ឃុំ ពោធិ​បាន ស្រុក កោះធំ ខេត្តកណ្តាល (​ជា​បងថ្លៃ​) ស្លាប់​នៅ​កន្លែងកើតហេតុ ។ ជនសង្ស័យ​ឈ្មោះ ផាន ផាន់​នី (​ហៅ​ម៉ៃ​) ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅៗ ភូមិ ពោធិ​បាន ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្តាល (​ជា​ប្អូនថ្លៃ​) ចូល​​ព្រៃ ជាន់​ខ្សែលួស រាយ​ឆក់​កណ្ដុរស្លាប់ ។ វត្ថុតាង​ចាប់យក​៖ កណ្ដៀវ ០១ និង​ដាវ ០១ ។​

​នគរបាល បាន​រៀបរាប់​ពីស​ភាព​រឿងហេតុ​នេះ​ថា តាម​ការបំភ្លឺ​របស់​ឈ្មោះ ផាន់ សា​រ៉េ​ម ត្រូវជា​ម្តាយក្មេក​ជន​រងគ្រោះ និង​ត្រូវ​ម្តាយ​ប​ង្កេី​ត ជនសង្ស័យ បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ និង​ជនសង្ស័យ​ត្រូវជា​បងថ្លៃ ប្អូនថ្លៃ​នឹង​គ្នា​ហេី​យ ពុំដែល​មានទំនាស់​ទាស់​គ្នា​ទេ នៅ​រួមរស់​ក្រោម​ដំបូលផ្ទះ​តែមួយ ។​លុះ​នៅ​ថ្ងៃទី​១​ខែមិថុនា ឆ្នាំ ២០១៩ វេលា​ម៉ោង​ប្រហែល ១៩និង០០​នាទី គាត់​បាន​សំរាក​នៅក្នុង​ផ្ទះ លេី​ឡៅតឿ ឯ​កូន​គាត់​ឈ្មោះ ផាន ផាន់​នី ហៅ ម៉ៃ នៅ​សម្រាក​ជាមួយ ប្រពន្ធ ខាងក្រោម​ផ្ទះ លុះ​បន្តិចក្រោយមក កូនប្រសា​របស់គាត់​ឈ្មោះ ឡឹង លី ក៏​ជិះ​ម៉ូតូ ដឹក​ប្រពន្ធ របស់​វា​ឈ្មោះ​ផាន់ សា​រ៉ា​យ ជា​កូនស្រី​ប​ង្កេី​ត របស់គាត់​មកដល់ ពេលនោះ​គាត់​ជា​ម្តាយ ក៏ បេី​ក​ទូរស័ព្ទ​មេី​ល​រឿងល្ខោន បន្តិច ក្រោយមក ឮ​សំឡេង​កូន​​ស្រី​គាត់​ឈ្មោះ ផាន់ សា​រ៉ា​យ ស្រែក​ទ្រ​ហ៊ោ​យំ​ថា​ ៖ ប្តី​វា​ដាច់​ក​ហេី​យ បន្ទាប់​គ្នា​នោះ គាត់​ក៏​ចុះ​ពី​លេី​ឡៅតឿ មក​ខាងក្រោម ឃេី​ញ​ឈ្មោះ ឡឹង លី ដេកស្លាប់​ក្នុង​ថ្លុកឈាម ឯ​កូន​ប​ង្កេី​ត​គាត់​ឈ្មោះ ផាន ផាន់​នី ហៅ​ម៉ៃ បាន​រត់​គេចខ្លួនបាត់ ។

តាម​ការបំភ្លឺ របស់ ឈ្មោះ ព្រិល រិ​ន ឈ្មោះ ហុក វី និង​ឈ្មោះ ជី ពិសិដ្ឋ បាន​ឲ្យ​ដឹងថា​៖ អ្នក​ទាំង ៣​នាក់ កំពុង​អង្គុយ​ហូប​ស្រា​បៀរ នៅក្រោម​ផ្ទះ ខាងត្បូង​ជាប់​ផ្ទះ​កេី​ត​ហេតុ បាន​ឃេី​ញ​ឈ្មោះ ផាន ផាន់​នី ហៅ​ម៉ៃ ដេី​រ​កាត់មុខ​គាត់ ដោយនៅ​នឹង​ដៃ​មាន​កាន់​កណ្តៀវ ១​ផង ដេី​រ​ឆ្ពោះទៅ​ទិស​ខាង​កេី​ត​បាត់ទៅ ក្រោយមក​ទេី​ប​
​ឃេី​ញ​ផ្អេី​ល​ឆោឡោ ឮ​សំឡេង ស្រែក​ទ្រហោយំ ថា​៖ ឡឹង លី (​ជនរងគ្រោះ​)​ត្រូវបាន​គេ​សម្លាប់​។ រួច​អ្នក​ទាំង ៣​នាក់ បាន​ទៅ​មេី​ល​ឃេី​ញ ឈ្មោះ ឡឹង លី ស្លាប់ ក្នុង​ថ្លុកឈាម​នៅក្នុង​ផ្ទះ​ឈ្មោះ ផាន សា​រ៉េ​ម ប្រាកដ​មែន ។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន នគរបាល​ស្រុក បាន​ចុះ​មកដល់​កន្លែង​កេី​ត​ហេតុ ដោយ​សហការ ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ​ពេទ្យ ផ្នែក​ជំនាញ និង​ក្រុមគ្រួសារ​ជនរងគ្រោះ ដេី​ម្បី​ធ្វេី​ការពិនិត្យ​សា​សព ។​

​ការពិនិត្យ​ឃេី​ញមាន​ស្នាមរបួស ចំនួន​២​កន្លែង​៖ ១-​នៅ​ផ្នែក​ក ខាងមុខ មាន​ស្នាម​មុត​ប្រវែង​១៦​សង់ទីម៉ែត្រ ដាច់​សរសៃ និង​បំពង់ក ។ ២-​នៅ​ផ្នែក​ក្បាល​ខាងក្រោយ មាន​ស្នាម​មុត​កាត់​ទទឹង ប្រវែង​៩​សង់ទីម៉ែត្រ ជម្រៅ​ដល់​លលាដ៍ ។​ ក្រៅពីនេះ​ពុំមាន​ស្លាកស្នាម​អ្វី​ទៀត​ឡេី​យ ។

​នគរបាល​ដែល​ចុះ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​លើ​ករណីនេះ​បាន សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់ ក្នុង​អំពើ​ឃាតកម្ម ។ មូលហេតុ ដោយមាន​ភាព ច្រណែន​គ្នា ក្រោយពី ពិនិត្យ​ចប់សព្វគ្រប់ សមត្ថកិច្ច​បានប្រគល់​សាកសព​ជនរងគ្រោះ ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វេី​បុណ្យ​តាម​ប្រពៃណី ។​

​នគរបាល​មូលដ្ឋាន​ស្រុក​កោះធំ បាន​បន្ថែមទៀតថា លុះ​មកដល់​ព្រឹក​ឡើង​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៩ ក៏មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា បានឃើញ​ជនសង្ស័យ ឈ្មោះ ផាន ផាន់​នី (​ហៅ​ម៉ៃ​) ដើរ​ជាន់​ខ្សែលួស រាយ​ឆក់​កណ្ដុរ ស្លាប់​​នៅ​ចំណុច ដីចម្ការ​ពោត​របស់​ប្រជាពលរដ្ឋ ស្ថិតនៅ​ខាងកើត​ភូមិ ចម្ងាយ ២០០០​ម៉ែត្រ ក្នុងភូមិ​ពោធិ៍​បាន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល ដោយមាន​ដាវ​ចំនួន ១​ដើម និង​កណ្ដៀវ ១​ដើម នៅជាប់​ខ្លួន​ផងដែរ​។​

ក្រោយមក​សមត្ថកិច្ច បាន​ចុះ​ដល់​កន្លែងកើតហេតុ ពិនិត្យឃើញថា សព​ជនសង្ស័យ ពិតជា​ស្លាប់ ដោយសារ​ជាន់​ខ្សែលួស​រាយ​ឆក់​កណ្ដុរ ដូចដែល​ប្រជាពលរដ្ឋបាន​រាយការណ៍​ប្រា​ដ​មែន​៕​ ​ដោយ​៖​កូ​ឡាប​

 

 

spot_img
×