Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ៖ សុខដុម​នីយកម្ម​នៃ​ជនជាតិ និង សាសនា គឺមាន​សារសំខាន់​ណាស់​សម្រាប់​សង្គម​កម្ពុជា​បច្ចុប្បន្ន​

spot_img

ភ្នំពេញ ​៖ នៅ​ល្ងាច​ថ្ងៃអាទិត្យ ១៥​រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញពិសារ​អាហារ​ស្រាយ​បួស «​ខែ​រ៉ា​ម៉ា​ឌន​» ជាមួយ​បងប្អូន​ខ្មែរ​-​ឥស្លាម នៅ​វិហារ​បឹងកក់ ស្ថិតនៅ​សង្កាត់​បឹងកក់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ការជួបជុំ​ពិសារ​អាហា​ស្រាយ​បួស ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅពេលនេះ ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៤​មក​ម្លេះ​។ វត្តមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​ដ៏​សំខាន់​របស់​ខ្មែរ​-​ឥស្លាម នេះ បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច​តេ​ជោ​ចំពោះ​បងប្អូន​ខ្មែរ​-​ឥស្លាម ទោះបីជា​សម្តេច​តេ​ជោ​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ក៏ដោយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​សេចក្តី​សប្បាយរីករាយ​ក្រៃលែង ដែល​បាន​អញ្ជើញ​មកជួបជុំ​ជាមួយ​បងប្អូន​ខ្មែរ​-​ឥស្លាម​កម្ពុជា​នាពេលនេះ​។ ទន្ទឹមនឹងនោះ បងប្អូន​ខ្មែរ​-​ឥស្លាម មាន​ទឹកមុខ​សប្បាយរីករាយ​ជាខ្លាំង​នៅពេល​ឃើញ​វត្តមាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​មកដល់​វិហារ​បឹងកក់​។ កម្ពុជា​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង បំផុត​ចំពោះ​សុខដុម​នី​កម្ម​សាសនា ដើម្បី​ធានាថា​កម្ពុជា​មិនមាន​ជំលោះ​ជាតិ​សាសន៍ និង​សាសនា​ណាមួយ​កើតឡើង​ឡើយ​។ សុខដុម​នីយកម្ម​នៃ​ជនជាតិ និង សាសនា គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​សង្គម​កម្ពុជា​បច្ចុប្បន្ន ដើម្បី​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​ភាពសុខសាន្ត​។

​ជូនពរ​បងប្អូន​ខ្មែរ​-​ឥស្លាម​ទូទាំងប្រទេស​នៅក្នុង​ឱកាស​បុណ្យ​ស្រាយ​បួស​នេះ សូម​ជួបតែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា​។ សូម​ព្រះ​អាឡោះ​ប្រទាន​ពរ ផ្តល់​ភាពសុខសាន្ត និង កា​រីកចម្រើន​ដល់​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​៕​ ដោយ​៖​កូ​ឡាប​

spot_img
×