Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​រំលោភ​សម្លាប់មហាជន​ក៏ដូចជាបណ្តាញ​សង្គម ស្នើ​ឲ្យ​មានទោស​ប្រហារជីវិត​

spot_img

​ភ្នំពេញ ​៖ ​ករណី​រំលោភ​សេពសន្ថវៈ ករណី​រំលោភ​ឈានដល់​ឃាតកម្ម ដែល​គេ​ហៅថា​រំលោភ​សម្លាប់ កំពុង​ត្រូវបាន​មហាជន​និង​បងប្អូន​ពលរដ្ឋ​ស្អប់​ខ្ពេី​ម​យ៉ាងខ្លាំង ខ្ញុំ​ផ្ទាល់​ក៏​មហា​សែនស្អប់​ខ្ពេី​ម ហើយ​មហាជន​ក៏ដូចជា​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បានទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​បង្កើត​ច្បាប់​ទោស​ប្រហារជីវិត​ទៅលើ​ឃាតករ​។​

​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​យប់​ថ្ងៃទី ២ ខែមិថុនា​ ឆ្នាំ ២០១៥ នេះ​លោក​វីល្លាម ជា​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​បានលើកឡើង​ថា បច្ចុប្បន្ន​ករណី​រំលោភ​សេពសន្ថវៈ ករណី​រំលោភ​ឈានដល់​ឃាតកម្ម ដែល​គេ​ហៅថា​រំលោភ​សម្លាប់ កំពុង​ត្រូវបាន​មហាជន​និង​បងប្អូន​ពលរដ្ឋ​ស្អប់​ខ្ពេី​ម​យ៉ាងខ្លាំង ខ្ញុំ​ផ្ទាល់​ក៏​មហា​សែនស្អប់​ខ្ពេ​ី​ម ដូច​បងប្អូន​ពលរដ្ឋ​ទាំងអស់​ដូចគ្នា ជាពិសេស​កំហឹង​នៃ​ការខឹង​ហាក់បីដូចជា​បង្ហាញ​ពី​អារម្មណ៍​ចូលរួម​រំលែក​នៃ​សោកនាដកម្ម​ជាមួយ​គ្រួសារ​ជនរងគ្រោះ​និង​ជនរងគ្រោះ​ដូចគ្នា ។​

​ជាក់ស្ដែង​ដោយសារ​កំហឹង​នេះ​បងប្អូន​ពលរដ្ឋ​របស់​យេ​ី​ង​តែងតែ​ទាមទា​អោយមាន​ច្បាប់​ប្រហារជីវិត ក្នុង​លក្ខ​ខ័​ណ្ឌ​នេះ​ប្រសិនជា​ខ្ញុំ​យក​បេះដូង​ឬ​អារម្មណ៍​មក​និយាយ​ច្បាស់​ណាស់​ខ្ញុំ​ប្រាកដជា​គាំទ្រ ! តែ​ប្រសិនជា​ខ្ញុំ​យក​ការពិចារណា​បូករួម​បទពិសោធន៍​ហេ​ី​យ​ឈ​រលេ​ី​មូលដ្ឋាន​ច្បាប់​មក​និយាយ គឺ​ខ្ញុំ​មិន​គាំទ្រ​ទេ​ចំពោះ​កា​រប​ង្កេ​ី​ត​ទោស​ប្រហារជីវិត ។ ព្រោះថា​កម្ពុជា​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ការប្រហារជីវិត​វា​ផ្ទុយ​នឹង​គោលការណ៍​មេត្តាធម៌​របស់​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ ហេី​យ​កា​រប​ង្កេី​ត​ទោស​ប្រហារជីវិត​គឺ​ប្រឆាំង​ទៅនឹង​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​របស់​ជាតិ​ផងដែរ អ្វី​កាន់តែ​ពិសេស​បេី​មានការ​ប​ង្កេី​ត​ច្បាប់​នោះ​មែន យេី​ង​បារម្ភ​បំផុត​គឺ​ការសម្លាប់​មនុស្ស​ច្រឡំ​ដោយ​ការកាត់ក្ដី ដែល​ជាក់ស្ដែង​កន្លងមក​បងប្អូន​សុទ្ធតែ​បានដឹង​ពី​ស្តង់ដា​នៃ​ការអនុវត្តន៍​ច្បាប់​របស់​របស់​មន្ត្រី​យេី​ង​ស្រាប់​ទៅ​ហេី​យ ជាពិសេស​គឺ ភាពយុត្តិធម៌​ក្នុង​ប្រព័ន្ធតុលាការ យេី​ង​មិនអាច​ធានាបាន​ថា​តេី​វា​និង​សុ​ក្រឹត្យ​មិន​សម្លាប់​មនុស្ស​ច្រឡំ​ដែរឬទេ​? ហេី​យ​យេី​ង​បារម្ភ​បំផុត​គឺ​ការ​ប្រេី​ច្បាប់​នេះ​ដេី​ម្បី​លាប​ពណ៌​ដៃគូ​បក្ខដិ​បក្ខណាមួយ​ដេី​ម្បី​ទំលាក់កំហុស​ឈានដល់​សម្លាប់​ជីវិត​គេ ព្រោះ​ជីវិត​បេី​ស្លាប់​ហេី​យ​ពុំ​អាច​វិល​វិញ​នោះ​ឡេី​យ ។ ត្រឹម​ករណី​មន្ត្រី​ស័ក្តិ​៣ យក IPad . ករណី​មន្ត្រី​ប៉ូលីស​ជិះឡាន​ដេញ​បាញ់​គេ និង​ករណី​រាប់រយ​ទៀត​ដែល​បងប្អូន​ធ្លាប់បាន​រិះគន់ យេី​ង​ទទួល​អារម្មណ៍​ថា​ការអនុវត្តន៍​ច្បាប់​របស់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ មាន​លក្ខណៈ​មិន​សុ​ក្រឹត្យ​មិនអាច​ទទួលយកបាន​ទៅ​ហេី​យ ចុះ​ទម្រាំ​ការអនុវត្តន៍​ច្បាប់​រហូត​ពាក់ព័ន្ធ​នឹង​វាសនា​អាយុជីវិត​មនុស្ស​តេី​អាច​ជឿជាក់​បាន​១០០​ភាគរយ​ទេ ។

​យ៉ាងណាមិញ​កម្ពុជា​យេី​ង​មានច្បាប់​ក្រមព្រហ្មទណ្ឌ មាត្រា ២៣៩ បទ​រំលោភ​សេពសន្ថវៈ​ដេី​ម្បី​ដាក់ទោស , ប្រសិនជា​ករណី​រំលោភ​សម្លាប់​ទៀត គឺ​ជន​ប្រព្រឹត្ត​នឹង​ប្រឈម​បទ ឃាតកម្ម ឬ បទ​ឃាតកម្ម​គិតទុក​ជាមុន ប្រសិន​ជន​ល្មេី​ស​ប៉ង​រំលោភ​ហេី​យ​សម្លាប់ចោល សម្រា់ប់​ដាក់ទោស​ពី​លេី ។

​ហេី​យ​ខ្ញុំបាទ​ក្នុងនាម​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ត្រៀម​នឹង​រក​មូលដ្ឋាន​ក្នុងការ​ផ្ដល់យោបល់ ជូន​រដ្ឋាភិបាល​ពិនិត្យ​បន្ថែម ចំពោះ​ការបន្ថែម​ទំងន់ ទោស​លេី​បទ រំលោភ​សេពសន្ថវៈ​នេះ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×