Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជិះ​ម៉ូតូ​ PCX គេច​ហ្វូងគោ​ដើរ​លើផ្លូវ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​របាំង​ថ្ម​ស្លាប់​

spot_img

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន ហើយ​ហើយ​បានគេច​គោមួយ​ហ្វូង ដែល​ដើរ​ឆ្លងផ្លូវ ដួល​បោក​ក្បាល​ទៅនឹង​របាំង​ថ្ម​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល ថ្ងៃទី​០២ ខែ មិថុនា ឆ្នាំ​២០១៩ នៅតាម​បណ្តោយ​ផ្លូវ លេខ​៥៩៨ ក្នុងភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ​។ គ្រោះថ្នាក់​នេះ ត្រូវបាន​មហាជន និយាយ​រិះគន់​ដល់​អាជ្ញាធរ​មូលដ្ឋាន ដែល​មិន​យកចិត្តទុកដាក់ លើ​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ ដែល​បណ្តោយ​គោមួយ​ហ្វូង ដើរ​ផ្តេសផ្តាស់​ពេញ​ផ្លូវ​ក្នុង​ក្រុងភ្នំពេញ ។​

​នគរបាល​ចរាចរណ៍ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ នរិន្ទ មណី មាន​ទីលំនៅ​ផ្ទះ​៣៥​សេ ផ្លូវ​បេតុង ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ជិ​ជិះ​ម៉ូតូ​ហុងដា PCX ពណ៌​ខ្មៅ លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១HD-៨២១២ ។ តាម​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ បុរស​រូបនោះ​បាន​ជិះ​ម៉ូតូ មួយគ្រឿង​ខាងលើ ក្នុង​ល្បឿន​លឿន​ធ្វើដំណើរ​តាមផ្លូវ​លេខ ៥៩៨ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ នៅពេល​ធ្វើដំណើរ​មកដល់​ចំណុច កើតហេតុ ក៏បាន​គេច​គោមួយ​ហ្វូង ដើរ​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​ដួល បោក​ក្បាល​ទៅនឹង​របាំង​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ​ស្លាប់​នៅ​កន្លែង​។ ចំណែក​ម៉ូតូ​អូស​ជាច្រើន​ម៉ែត្រ​ហើយ ខ្ទាត​ចេញពី​ម្ចាស់​ប្រមាណ​ជិត​៣០​ម៉ែត្រ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×