Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ផឹក​ស៊ីក្នុង​ហាង​ខារ៉ាអូខេ B-Gold កើត​ជម្លោះ​យក​កាំភ្លើង​ខ្លី​បាញ់​ផ្អើល​ហាង​

spot_img

​កណ្តាល ​៖ នគរបាល​ក្រុង​តាខ្មៅ បានឲ្យដឹងថា មាន​ករណី​បុរស​ម្នាក់ បាន​ប្រើប្រាស់​អាវុធ​ខ្លី​ខុសច្បាប់ ផ្ទុះអាវុធ បាញ់​៤​គ្រាប់ បណ្ដាល​ឲ្យ​ខូចខាត​របស់របរ និង​សម្ភារៈ​មួយចំនួន បន្ទាប់ពី​ពួកគេជាច្រើន​នាក់​បាន​ចូល​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ នៅ​ហាង ​B Gold ហើយ​កើត​មាន​ការឈ្លោះគ្នា​។​

​ហេតុការណ៍​នេះ​កើត​ឡើង​ថ្ងៃ​ទី​០២ ខែ​មិថុនា​ ឆ្នាំ២០១៩ វេលា​ម៉ោង​២០និង៣០​នាទី នៅ​ចំណុច​ហាង​ខារ៉ាអូខេ B-Gold ភូមិ​ព្រែក​រាំង សង្កាត់​កំពង់សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​នគរបាល​ក្រុង​តាខ្មៅ​បានឲ្យដឹងថា ជនសង្ស័យ​០១​នាក់ ​៖ ឈ្មោះ សាន សុច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរយោធា ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល បាន​រត់គេចខ្លួន​បាត់​ពីកន្លែងកើតហេតុ​។ វត្ថុតាង​ចាប់យក ​៖ ស្រោម​កាំភ្លើង​ពណ៌​ខ្មៅ​ចំនួន​០១ សោ​ម៉ូតូ​១​ចង្កោម ​(​កូន​សោ​ម៉ូតូ​១​កូន​សោ​រថយន្ត​១ តេ​ឡេរ​ថយ​ន្ត​១)​។ គ្រាប់​កាំភ្លើងខ្លី ម៉ា​កឡុក​ចំនួន​០៤ បាញ់​ផ្ទុះ អស់​៣​គ្រាប់ (​លេខ​A-USA 9MM-LUGER) ។​

​នៅវេលា​និង​ទី​កន្លែង​កើតហេតុ​ដូច​ខាងលើ​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​ C 125 ​ពណ៌​ខ្មៅ ស៊េរី​ ២០១៩ ចូល​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ នៅ​ហាង ​B Gold បន្ទប់​លេខ​ 888, ជាមួយ​មិត្ត​ភ​ក្ត្រ ប្រុស​០២​នាក់​ទៀត មិន​ស្គាល់​ឈ្មោះ​។ បន្ទាប់មក​ក៏​បាន​ឈ្លោះប្រកែក​គ្នា ហើយ​ឃើញ​ជនសង្ស័យ​ដើរចេញ មក​ក្រៅ​ហាង​ចាក់​កែបម៉ូតូ យក​កាំភ្លើង​ខ្លី​ម៉ា​កឡុក​ពណ៌​ខ្មៅ យក​​ដើរចូល​ទៅ​បាញ់​ក្នុង​ហាង​ចំនួន​០៤​គ្រាប់ ហើយ​ផ្ទុះ​០៣​គ្រាប់ ហើយ​ស្រែក​ថា អញ​ឈ្មោះ អា​សុច អាណា​ខ្លាំង​ចេញ​មក​អញបាញ់​ឲ្យ​ងាប់​។ រួច​ហើយ​ជិះ​ម៉ូតូ​តាមផ្លូវ​១១៥​ទៅ​ទិស​ខាងលិច រួច​បាញ់​ឡើង​លើ​០១​គ្រាប់​ទៀត ហើយគេចខ្លួន​បាត់​ទៅ​។​

​ករណី​នេះ​សមត្ថកិច្ច កំពុង​ស្រាវជ្រាវ ដើម្បី​កសាង​សំណុំរឿងបន្ត​ចាត់ការតាម​នីតិវិធី ៕​ ដោយ​៖​កូឡាប​

 

spot_img
×