Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ភី​លី​ពី​ន​ថា ពី​មុន​គាត់​ធ្លាប់​ជា​ខ្ទើយ តែ​គាត់​កែប្រែ​ខ្លួន​គាត់​ជា​មនុស្ស​ប្រុស​វិញ​

spot_img

​ប្រធានាធិបតី​ភី​លី​ពី​ន លោក រ៉ូ​ទ្រី​ហ្គូ ដូ​ធឺ​តេ បាន​ថ្លែងឲ្យដឹងថា គាត់​ធ្លាប់ជា​មនុស្ស​ប្រុស​ស្រឡាញ់​ប្រុស​ពីមុន តែ​គាត់​អាច​ផ្លាស់ប្តូរ​ខ្លួនឯង មក​ជា​មនុស្ស​ប្រុស​ពេញ​លក្ខណៈ​វិញ​។​

​លោក​បាន​ថ្លែង​បែបនេះ ក្នុង​កំឡុង​ពេល​ជួប​ជាមួយនឹង​សហគមន៍​ភី​លី​ពី​ន ក្នុង​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​។​

​លោក​បាន​ថ្លែងថា គាត់​អាច​មាន​អារម្មណ៍​ថា ខ្លួន​គាត់​ផ្ទាល់​ជា​ខ្ទើយ​បន្តិច​ដែរ ខណៈពេល​លោក​រៀបការ​ជាមួយនឹង​អតីត​ប្រពន្ធ​លោក​ឈ្មោះ Elizabeth Zimmerman កាលពី​ឆ្នាំ ២០០០​។​

​លោក​បញ្ជាក់ថា លោក​បាន​ចាប់ផ្តើម​កែប្រែ​ខ្លួនឯង ក្រោយ​ពេល​លោក​បាន​ជួប​ប្រពន្ធ​បច្ចុប្បន្ន​របស់​លោក​ឈ្មោះ Honeylet Avanceña​។​

​លោក​ថា “​ខ្ញុំ​បាន​ក្លាយជា​បុរស​ពិត​ម្តងទៀ់ត ដោយសារ​ស្ត្រី​ស្អាតៗ​បាន​ព្យាបាល​ខ្ញុំ​។ ខ្ញុំ​ស្អប់​ប្រុសៗ​សង្ហារ​ចាប់ពីពេលនោះ​មក ហើយ​ឥឡូវ ខ្ញុំ​ចូល​ចិត្ត​តែ​ស្រី​ណា​ស្អាតៗ​”​។​

​សូមបញ្ជាក់​ថា លោកដូ​ធឺ​តេ ក៏​ធ្លាប់បាន​ចោទប្រកាន់​ដៃគូ​នយោបាយ​របស់​លោក​ឈ្មោះ Antonio Trillanes IV ថា​ជា​ខ្ទើយ​ផងដែរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×