Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន បបួល​ទណ្ឌិត សមរង្ស៊ី ស្បថ​ដាក់​មួយ​ពូជ ដែល​ចោទថា សម្តេចជា​អ្នក​សម្លាប់​លោក​នាយ​ឧត្តមសេនីយ៍ ហុក ឡង់ឌី​

spot_img

​ភ្នំពេញ ​៖ បន្ទាប់​ពី​មាន​ការចោទប្រកាន់ របស់​ទណ្ឌិត​សមរង្ស៊ី ដែល​កំពុង​រត់គេចខ្លួន នៅ​ក្រៅប្រទេស ករណី​ចោទប្រកាន់​សម្ដេច​តេជោ ថា​ជា​អ្នក​សម្លាប់ លោកនាយ​ឧត្តមសេនីយ៍ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ​នោះ ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន បាន​ច្រានចោល នូវ​ការលើកឡើង​របស់​ទណ្ឌិត សមរង្ស៊ី ថា សម្តេច ជា​អ្នក​សម្លាប់​លោក ហុក ឡង់ឌី ដែល​ជា​ដន្លងនឹង​សម្តេច​។​

​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ប្រមាណ ៣,១៦១ នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩ ។ ​សម្តេច​តេជោ ហ៊ុន សែន លើកឡើងថា ទណ្ឌិត សម រង្ស៊ី បាន​លើកឡើង​ថា សម្តេច​ជា​អ្នក​សម្លាប់​លោក ហុក ឡង់ឌី ហើយ​នៅពេលនេះ កូនប្រុស​របស់​លោក ហុក ឡង់ឌី ដែលជា​កូនប្រសារ​របស់​សម្តេច កំពុង​សហការ​ជាមួយ​សម្តេច​សខេង ដើម្បី​សងសឹក​នឹង​សម្តេច​វិញ​។​ ​ក៏ប៉ុន្តែ​ការលើកឡើង​របស់​ទណ្ឌិត​សមរង្ស៊ី​ដូច្នេះ ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ច្រានចោល ចំពោះ​ការលើកឡើង ដែល​គ្មាន​ការ​ពិត​នេះ​។ សម្តេច​ប្រកាស​បបួល ទណ្ឌិត​សមរង្ស៊ី ស្បថ​ដាក់​ជីវិត​មួយ​ពូជ ហើយ​បើ​ទណ្ឌិត សមរង្ស៊ី មិន​ហ៊ាន​ស្បថ​ទេ ក៏​ត្រូវ​បញ្ចេញ​ភស្តុតាង តាម​ហ្វេ​សប៊ុក នូវ​ការលើកឡើង របស់ខ្លួន​នោះ​មក​។​

​កើត​នៅ​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​១៩៥៧ នៅ​ខេត្ត​ស្វាយរៀង លោកនាយ​ឧត្ដមសេនីយ៍ ហុក ឡងឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ មាន​ភរិយា​ឈ្មោះ ម៉ែន ភក្ដី មានកូន​ចំនួន ៥​នាក់ ( ប្រុស​បី ស្រី​ពីរ​)​។ កូនស្រី​ម្នាក់ និង​កូនប្រុស​ម្នាក់ របស់លោក ហុក ឡង់ឌី គឺជា​កូនប្រសារ​របស់​សម្តេច​តេជោ ហ៊ុន សែន​។ នោះ​គឺ​លោក ឌី វិជ្ជា ជា​ស្វាមី​របស់​លោកស្រី ហ៊ុន ម៉ា​ណា និង​លោកស្រី ឌី សុខីទី​ឃា​យុកោ ជា​ភរិយា​របស់​លោក ហ៊ុន ម៉ានិត​។​

​អតីត​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្ដមសេនីយ៍ ហុក ឡងឌី បាន​ទទួលមរណភាព នៅ​យប់ ថ្ងៃអាទិត្យ ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០០៨ ក្នុង​ជន្មាយុ​៥១​ឆ្នាំ ដោយសារ​ឧប្បត្តិហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅឯ​ខេត្ត​ស្វាយរៀង​។ សព​លោក ហុក ឡងឌី ត្រូវ​ដង្ហែ​ចេញពី​គេហដ្ឋាន​នា​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១៥ វិច្ឆិកា ឆ្នាំ​២០០៨ ហើយ​ត្រូវ​បញ្ចុះ​នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃ​ដដែល នៅ​ភូមិ​បាវិត ឃុំ​បាវិត ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​។​

​បើតាម facebook របស់​ទណ្ឌិត​សមរង្ស៊ី ដែល​សរសេរ កាលពី​ថ្ងៃ​ទី​២ មិថុនា ២០១៩ បាន​លើកឡើង​ថា ” ហ៊ុន សែន ជា​អ្នក​សម្លាប់ ហុក ឡង់ឌី តាមរយៈ​ការដាក់​គ្រាប់បែកឲ្យ​ផ្ទុះ ក្នុង​ឧទ្ធម្ភាគចក្រ (Helicopter) នៅពេល​ដែល​កំពុងតែ​ហោះហើរ លើ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០០៨​។ ហ៊ុន សែន បាន​សម្រេចចិត្ត​សម្លាប់ ហុក ឡង់ឌី ដោយសារតែ ហុក ឡង់ឌី ដឹង​រឿង​អាក្រក់​របស់ ហ៊ុន សែន ច្រើនពេក​។ ជាពិសេស ហុក ឡង់ឌី ត្រៀម​លាតត្រដាង អំពី​បញ្ជា ដែល​គាត់​បាន​ទទួល​ពី ហ៊ុន សែន ឲ្យ​សម្លាប់ ជា វិជ្ជា ក្នុង​ឆ្នាំ ២០០៤​។ នៅ​ឆ្នាំ ២០០៨ ហុក ឡង់ឌី ត្រូវ​តែ​បញ្ជាក់​ពី​បញ្ជា​ខាង​លើ​របស់ ហ៊ុន សែន តាម​ការសាកសួរ​របស់​សហព័ន្ធ​សហជី​ព​អន្តរជាតិ ដែល​តម្រូវ​ឲ្យ​រក​យុត្តិធម៌​ឲ្យ ជា វិជ្ជា ដែល​ជា​ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រហូតដល់​ពេល​គាត់​ស្លាប់​។ លោក ឌី វិជ្ជា សព្វថ្ងៃ​ជា​អគ្គស្នងការ​រង​នគរបាលជាតិ ជា​កូនប្រុស​ច្បង របស់លោក ហុក ឡង់ឌី ដែល​លោក ហ៊ុន សែន បានសម្លាប់ នៅ​ឆ្នាំ ២០០៨ តាមរយៈ​ការដាក់​គ្រាប់បែកឲ្យ​ផ្ទុះ ក្នុង​ឧទ្ធម្ភាគចក្រ​។ ឥឡូវនេះ លោក ឌី វិជ្ជា ដឹង​ច្បាស់​ពី​ឃាតកម្ម លើ​បិតា​របស់​លោក​។ លោក ឌី វិជ្ជា កំពុងតែ​គិតគូរ​អំពី​ផែនការ​សងសឹក បិតា​របស់​លោក​។ ផែនការ​នេះ មាន​ការគាំទ្រ​ពី​លោក ស ខេង ពីព្រោះ លោក ស ខេង ដឹងខ្លួន​ថា​លោក ហ៊ុន សែន កំពុង​តែ​រៀបចំ​ផែនការ​ដកដំណែង​របស់គាត់ ឬក៏​កម្ចាត់​គាត់​តែ​ម្តង ដើម្បី​ឲ្យ​កូនប្រុស​បង្កើត​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​ណែ​ត​, ហ៊ុន ម៉ានិត និង ហ៊ុន ម៉ា​នី មក​បន្តវេន​ពី​លោក ហ៊ុន សែន ដោយ​មិន​មាន​នរណា​អាច​រារាំង​បាន ចំពោះ​នយោបាយ​គ្រួសារនិយម របស់លោក ហ៊ុន សែន នេះ​”៕​ ដោយ​ ៖​ កូឡាប​

 

spot_img
×