Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​សង្គ្រាម​ពាណិជ​កម្ម​ជាមួយ​អា​មេ​រិច តែ​ទ្វារ​នៅ​តែ​បើកសម្រាប់​ការចរចា

spot_img

​រដ្ឋមន្ត្រី​ការពារ​ជាតិចិន នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ បាន​ថ្លែងឲ្យដឹងថា ប្រទេស​ចិន​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​សង្គ្រាម​ពាណិជ​កម្ម​ជាមួយនឹង​សហរដ្ឋ​អា​មេ​រិច ប៉ុន្តែ​ចិន​បញ្ជាក់ថា ទ្វារ​នៅតែ​បើកចំហសម្រាប់​កិច្ច​ចរចា​។​

​លោក​ឧត្តមសេនីយ៍ Wei Fenghe បាន​ថ្លែងថា “​បញ្ហា​ពាណិជ្ជកម្ម​ជា​អ្នក​ចាប់ផ្តើម​ដោយ​អា​មេ​រិច ​៖ ប្រសិន​អា​មេ​រិច​ចង់​ចរចា ពួកយើង​នៅ​តែ​បើកទ្វារ​ចំហ ។ បើ​អា​មេ​រិច​ចង់តទល់​គ្នា ពួក​យើង​ត្រៀម​ខ្លួន​រួចរាល់​ហើយ​”​។​

​សូមបញ្ជាក់​ថា ទីក្រុង​ប៉េង​កាំ​ង និង​វ៉ាស៊ីនតោន កំពុង​លេង​សង្គ្រាម​ពាណិជ​កម្ម​ដាក់គ្នា ដែល​ភាគីទាំងពីរ បានធ្វើការ​ដំឡើងព​ន្ធ​ដាក់​គ្នា​ទៅវិញទៅមក លើ​ទំនិញ​នាំចូល​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់ ៣៦០​ពាន់​លាន​ដុល្លា​រ ។​

​អា​មេ​រិច​បានប្រកាស​ដំឡើង​ពន្ធ​រហូតដល់ ២៥​ភាគរយ លើ​មុខ​ទំនិញ​នាំចូល​ពី​ចិន​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់ ២០០​ពាន់​លាន​ដុល្លារ ខណៈ​ចិន ក៏​បាន​ធ្វើការ​ប្រកាស​ពី​ការដំឡើង​ពន្ធ​លើ​ទំនិញ​អា​មេ​រិច​ផងដែរ ចាប់ពី​ខែ​មិថុនា​នេះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

spot_img
×