Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​គំរាម​ដាក់​ក្រុមហ៊ុន​បរទេស​ជាច្រើន​ក្នុង​បញ្ជីខ្មៅ ក្រោយ​មាន​ការ​រាំងខ្ទប់ Huawei

spot_img

​ទីក្រុង​ប៉េកាំង​កំពុង​រៀបចំ​ដាក់​ក្រុមហ៊ុន​បរទេស​ជាច្រើន​ចូលក្នុង​បញ្ជីខ្មៅ​របស់ខ្លួន ខណៈពេល​ដែល​ភាព​តានតឹង​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិច​នៅ​តែ​ក្តៅ​ខ្លាំង​។​

​រដ្ឋាភិបាល​ចិន​កំពុង​ធ្វើ​កិច្ចការ​របស់​ខ្លួន​ដើម្បី​បង្កើត​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ដែល​មិនគួរឲ្យ​ទុកចិត្តបាន ដោយ​រួមមាន​ក្រុមហ៊ុន​បរទេស បុគ្គល និង​អង្គការ​ជាដើម​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន​នៅ​ថ្ងៃ​សុក្រ​កន្លងទៅ​។​

​ក្រុមហ៊ុន​ទាំងឡាយ​ដែល​ល្មើស​នឹង​ច្បាប់​ទីផ្សារ នឹង​ត្រូវ​ដាក់​បញ្ជូល​ក្នុង​បញ្ជីខ្មៅ​។ ចិន​ក៏​មាន​គោលដៅ​ដាក់​បញ្ជូល​ក្រុមហ៊ុន​ផ្សេង​ទៀត​ដែលរាំងខ្ទប់​ការ​ផ្គត់​ផ្គង​ឧបករណ៍​ដល់ក្រុមហ៊ុន​ចិន ដោយ​គ្មាន​ហេតុ​ហេតុផល​ពាណិជ្ជកម្ម ឬក៏​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ខ្លួន​។​

​សេចក្តីប្រកាស​បញ្ជាក់ថា សេចក្តីលំអិត​នៃ​គំរោង​នោះ​នឹង​ត្រូវ​ប្រកាស​ឲ្យដឹង​នៅ​ពេល​ឆាប់ៗ​។​

​សូមបញ្ជាក់​ថា គ្រោងការ​ចិន​ក្នុង​ការដាក់​ក្រុមហ៊ុន​បរទេស​ក្នុង​បញ្ជីខ្មៅ​របស់ខ្លួន កើតឡើង​ក្រោយ​ពេលសហរដ្ឋ​អា​មេ​រិច​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុន​ហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន Huawei ដោយ​ធ្វើការ​ហាមប្រាម​មិន​ឲ្យ​ក្រុមហ៊ុន​អាមេរិចទាំង​អស់​ធ្វើ​ជំនួញ​ជាមួយនឹង Huawei ឡើយ​។​

​រដ្ឋបាល​ដូណាល់ ត្រាំ បាន​ថ្លែងថា ឧបករណ៍​របស់ Huawei អាច​នឹង​ត្រូវ​បាន​រដ្ឋាភិបាលចិន​ប្រើប្រាស់​​ដើម្បី​ធ្វើ​ចារ​កម្ម ប៉ុន្តែ​ការចោទប្រកាន់​នោះ ត្រូវបាន Huawei បដិសេធ​ចោល​ជា​ញឹក​ញយ ដោយ​បញ្ជាក់​ថា ក្រុមហ៊ុន​ខ្លួន​ជា​ក្រុមហ៊ុន​ឯករាជ្យ មិន​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ចិន​ឡើយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×