Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ពិនិត្យមើល​ការគ្រប់គ្រង​ធម្មជាតិ របស់​សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង

spot_img

កោះកុង​៖ សហគមន៍​អេកូ​ទេសចរណ៍​(CBET) ជា​អ្នក​ជួយ​ថែរក្សា​ព្រៃឈើ ។ តំបន់​ស្ទឹង​អា​រ៉ែ​ង ស្ថិតក្នុង​ឧទ្យាន​ជាតិ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង​។ នេះ​គឺជា​ចំណុច​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​សម្រាប់​ការអភិរក្ស ដែល​បានការ​គាំទ្រ​ពី​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​នៃ​ក្រសួងបរិស្ថាន ហើយក៏​មានការ​ចូលរួម​ពី​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ ម្សិលមិញ បាន​ទៅ​ទស្សនកិច្ច​នៅ​តំបន់​ជាយ​អា​រ៉ែ​ង​(CBET) ដែល​បាននិងកំពុង​អភិវឌ្ឍន៍​តាំង​ខែមករា ឆ្នាំ​2016 មកម្ល៉េះ​ជាមួយនឹង​ប្រជាពលរដ្ឋ​ទាំង​៨​ភូមិ​ដែល​រស់​នៅតាម​ជ្រលង​ភ្នំ​។ ការបើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នឹង​ប្រព្រឹត្តិ​ទៅ​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​2018 នាពេលខាងមុខ​។​

​ក្រោយពី​បាន​ស្តាប់​សេចក្តីរាយការណ៍​របស់​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង​ស្តីពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា​ដើម្បីឱ្យ​សហគមន៍​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ​ដោយ​និរន្តរភាព សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង បង្កើន​ជីវភាព​តាមរយៈ​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​។ លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ប្រជាពលរដ្ឋ ពង្រឹង​ការចិញ្ចឹម​សត្វ​បន្ថែម ដើម្បី​ជួយ​ជីវភាព​គ្រួសារ​ផងដែរ​។ តាមរយៈ​ការលើកឡើង​ពី​សហគមន៍ ស្នើសុំ​បណ្តាញ​អគ្គិសនី ឯកឧត្តម រដ្ឋមន្ត្រី​បានផ្តល់​បន្ទះ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ចំនួន​១០​បន្ទះ ដល់​សហគមន៍ និង​១០​បន្ទះ​ទៀត​ជូនទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ទុក​ប្រើប្រាស​សាកល្បង​ដើម្បី​ជួយ​ក្នុង​កិច្ចការពារបរិស្ថាន​ប​ន្ថែ​ម​ទៀត​។​

​លោក​ខៀវ បូ​រិ​ន អគ្គនាយក​សហគមន៍​មូលដ្ឋាន ក្រសួងបរិស្ថាន​បានឱ្យ​ថា សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង ចាប់ផ្តើម​ដំណើការ​កាលពី​ចុងឆ្នាំ​២០១៦​។ ក្នុង​រយៈពេល​១​ឆ្នាំ​មកនេះ មាន​ភ្ញៀវទេសចរ​បានមក​ទស្ស​នា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ ចំនួន​ជាង​៤០០​នាក់ ក្នុង​ជនបរទេស​មាន​ចំនួន​ជាង​១០% និង​បានផ្តល់​ចំណូល​សម្រាប់​សហគមន៍ ចំនួន​ជាង​៤០០០​ដុល្លារ​។​

សូមបញ្ជាក់ថា នៅក្នុង​វេទិកា​ជាតិ​ស្តីពី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ នា​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧ កន្លងទៅ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​ផ្តល់​ផ្លូវ​មួយ​ខ្សែ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤៨​ឆ្ពោះ​មក​តំបន់​ស្ទឹង​អា​រ៉ែ​ង ហើយ​បច្ចុប្បន្ន​បាន​ជួយ​សម្រួលការ​ធ្វើដំណើ​ឆ្ពោះ​មក​ដំបន់​នេះ​បាន​ងាយស្រួល ដែលជា​កត្តា​សំខាន់​ជំរុញឱ្យមាន​ការទាក់ទាញ​បន្ថែមទៀត​ពី​អ្នកទេសចរ ដែល​ស្រឡាញ់​ធនធានធម្មជាតិ​ជាច្រើន​កន្លែង នៅក្នុង​តំបន់​នេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×