Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ប្រើប្រាស់​ថ្នាំញៀន​ពីរ​នាក់​ ត្រូវ​ប៉ូលីស​ស្រុក​បាទី​ចុះបង្ក្រាប​

spot_img

​ខេត្តតាកែវ ៖ ជនសង្ស័យ​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ ២ ​នាក់​ ត្រូវបាន​ប៉ូលីស​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុកបាទី​សហការណ៍​ជាមួយ​និង​កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​កណ្តឹង​ ចុះ​បង្ក្រាប​បាន​ជាមួយនិង​វត្ថុតាង​យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។​

​ការចុះ​បង្ក្រាប​ករណី​ជនសង្ស័យ​ប្រើប្រាស់​ថ្នាំញៀន​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​៥០​នាទី នៅ​ចំណុច​ភូមិ​ត្រពាំង​លើក ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ​។ តាម​ការ​ឲ្យដឹង​ពី​កម្លាំង​ជំនាញ​នៃ​អធិការនគរបាល​ស្រុក​បាទី​បាន​ប្រាប់ថា ជនសង្ស័យ​ទាំង​២​នាក់​ ដែល​បាន​ឃាត់ខ្លួន​នោះ​មាន​៖ ទី​១​ឈ្មោះ ហ៊ុល តារា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រពាំង​លើក ឃុំ​កណ្តឹង ស្រុក​បាទី​។ ទី​២​ឈ្មោះ ចាន់ រិទ្ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កណ្តឹង​តូច ឃុំ​កណ្តឹង ស្រុក​បាទី​។ ចំណែក​វត្ថុតាង​ដកហូត​បាន​មាន ថ្នាំញៀន​០៣​កញ្ចប់​តូច និង​ទូរស័ព្ទដៃ​០២​គ្រឿង​ផង​ដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​និង​ករណី​ប្រើប្រាស់​ថ្នាំញៀន​ដោយ​ខុសច្បាប់​ខាងលើនេះ ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការនគរបាល​ស្រុក​បាទី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី​ ៕ តាកែវ​

spot_img
×