Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​តែ​ការបោះឆ្នោត​ទៀងទាត់ ទើប​អាច​ធានា សន្តិភាព​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ លោក​គង់ គាំ ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​សរសេរ​នៅ លើ​ហ្វេ​សប៊ុក ផ្លូវការ​របស់​លោក ដោយ​រៀបរាប់​ពី​ឆាកនយោបាយ របស់​ប្រទេស​កម្ពុជា ដែល​កំពុង​ឆ្លងកាត់​ជាក់ស្តែង របស់​ដំណើរ​ប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយ​មាន​តែ​តាមរយៈ​ការបោះឆ្នោត ពី​ប្រជាពលរដ្ឋ​កម្ពុជា ទាំងអស់គ្នា​តែ​មួយគត់ និង​ជា​ទៀងទាត់​តែប៉ុណ្ណោះ ដែល​អាច​ធានា​សន្តិភាព​។​

​លោក​គង់ គាំ បាន​លើកឡើង​ថា ទាំង​នៅ​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន ទាំង​នៅ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឃន៍ ពិសេស​នៅ​ប្រទេស​កម្ពុជា (​ចន្លោះ​ពី​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​២០១៨) ប្រព័ន្ធ​ព័ត៌មាន​ឯករាជ្យ​(​អាច​មាន​តែ​ឈ្មោះ​ទេ​ដែល​ច្បាស់​)​។ តាម​ខ្ញុំ​យល់ គឺ​គ្រាន់តែ​មាន​ប្រព័ន្ធ​ព័ត៌មាន ប្រកាន់​វិជ្ជាជីវៈ​ខ្លាំង និង​ខ្សោយ​តែប៉ុណ្ណោះ ។​

លោក បាន​បន្តថា តាម​ការឆ្លងកាត់​ជាក់ស្តែង​របស់​ដំណើរ​ប្រជាធិបតេយ្យ សេរី ពហុបក្ស នៅ​កម្ពុជា ខ្ញុំ​សម្គាល់ថា​ប្រព័ន្ធ​ព័ត៌មាន​លំអៀង​ស្តាំ មាន​ចរិត​បំពុល​សន្សំរឿង និង​ដុត​ឲ្យ​ខ្លោច​រោច​ឲ្យ​ឆៅ​។ ឯ​ប្រព័ន្ធ​ព័ត៌មាន​លំអៀង​អំណាច​គ្រប់គ្រង ប្រទេស​ជា​ធម្មតា មាន​ចរិត​ទាត់​ចោល​ដោយ​មិន​ពិចារណា ឬ​ខិតខំ​ការពារ​ភាពត្រឹមត្រូវ និង​កិត្តិយស​របស់​រដ្ឋាភិបាល​ជានិច្ច ។​

ក្នុង​ការបោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​កាលពីមុន គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា តែ​ជាង​ពាក់កណ្តាល​នគរ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​មិន​យល់​ថា​សំឡេង​គាំទ្រ​គណបក្ស​ប្រជាជន ជិត​មួយ​នគរ​កន្លងមក​ជា​ការ​ក្លែងក្លាយ​ទេ ។​

នីតិកាល​ទី​៦ (​ឆ្នាំ​២០១៨-​ឆ្នាំ​២០២៣) គណបក្ស​ប្រជាជន ដែល​ស្ថិត​ក្នុង​ស្ថានភាព ជា​អំណាច​”​ឯក​បក្ស​”​បាន​ជំនះ​អន្តរកាល​ប្រកបដោយ (​ការរំខាន​)​ទាំង​ពី​ក្រៅ និង​ក្នុង​ប្រទេស​ដោយ​ខំ​បង្កើន​ទំនាក់ទំនង (​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ​) ជាមួយ​មហាមិត្ត​ចិន​ក្នុង​ភាព​ជឿជាក់ថា ទាំង​ភាពរឹងមាំ​នៃ​អំណាច​ដឹកនាំ ទាំង​ភាព​ការពារ​កសាង ប្រទេស​បម្រើ​ប្រជាពលរដ្ឋ​កម្ពុជា ប្រាកដ​ជា​ឈ្នះ​ដាច់​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​អន្តរជាតិ (EU និង​USA) ដែល​ព្យាយាម​រារាំង​គាបសង្កត់ ។​

ពី​វេទិកា​ក្នុង​ប្រទេស​ជប៉ុន (​ទោះជា​សង្គ្រោម​ភាសា​) តែ​បាន​បង្ហាញថា (​ខាង​ណា​រក្សា​ជំហរ​តទល់​ជា​ចំហ និង​ជា​សកល ហើយ​ខាង​ណា​ដែល​ល​លឹបៗ​ពី​ឲ្យ EU/EBA និង USA/GSP សំពង​ឲ្យ ហ៊ុន សែន ទ្រម​និង​ប្រើ​យុទ្ធសាស្ត្រ​បំផុស​ឲ្យ ប្រជាពលរដ្ឋ​ក្រៅ និង​ក្នុង​ប្រទេស អោយ​ពលទាហាន​បំបែរ​កាណុង​(​ចាប់​ហ៊ុនសែន​) ផ្តួលរំលំ​រដ្ឋាភិបាល​ឈូស​ឆ​រ អ្វីៗ​ហើយ​ប្រគល់​សង​ជូន​អ្នក​រងគ្រោះ (​បែប​អនាធិបតេយ្យ បែប​បដិវត្តន៍ និង​បែប​សង្គ្រោម​នោះ គឺ​កំពុង​រលាស់​គេច​បង្វិល ពី​ការទទួលខុសត្រូវ​ខាងលើ​ទៅ​វិញ​យ៉ាង​កំសាក​)​។​
លោក​បាន​លើកឡើង​ថា តាម​ភាព​ប្តូរផ្តាច់​របស់​រដ្ឋាភិបាល​កម្ពុជា ពី​វេទិកា​នៅ​ប្រទេស​ជប៉ុន​នេះ (​ខ្លាច​តែ​វាសនា​មេដឹកនាំ និង​ក្រុម​អ្នកនយោបាយ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​ទោស​ត្រូវ​បន្ត ស្ថិតនៅ​ក្រៅ​ស្រុក ដូច​ក្រុម​ស្តេច​សង្ឃ​ទី​បេ ដា​ឡៃ​ឡា​ម៉ា​ដ៏​ល្បី​រន្ទឺ គឺ​មិន​អាច​ងើប​មុខ​ជា​ថ្មី​វិញ បាន​នៅ​កម្ពុជា តាម​ភាព​រវើរវាយ​ទាំងឡាយ របស់​ពួកគេ​នោះឡើយ​។ សម័យ ប៉ុល ពត មុន​យក​អ្នកភូមិ​ទៅ​សម្លាប់ គេ​ធ្វើ​នំ​បញ្ចុក​ជប់លៀង​បោក​ឲ្យទៅ​ស្លាប់​។ ក្រោយ​អំណាច​សាលដីកា​តុលាការ​កំពូល​កម្ពុជា ត​កំណត់​នៅ​ចុងឆ្នាំ​២០២២ (​ជាប់​បម្រាម​បន្ត ឬ​មាន​ទោស​បន្ថែម​) ចំពោះ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ តាម​សកម្មភាព​ជាក់ស្តែង គឺជា​ចំណោទ​មិន​អាច​ដឹង​ជា​មុន​នោះ​ទេ ។ ប៉ុន្តែ​អ្វី​ដែល​យើង​អាច​ដឹង​យ៉ាងច្បាស់ គឺ​គ្មាន​ទេ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ថ្មី​ឡើងវិញ និង​អាច​ថា​គណបក្ស​នយោបាយ​ថ្មី​ណា (​ដែល​អាច​មាន​កម្លាំង អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​នោះ​) មិន​បាន​ត្រូវ​គេ​អនុញ្ញាតឲ្យ​បង្កើត​ទេ ។​
ចូលរួម​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨ នៅ​ឆ្នាំ​២០១៩ និង​នៅ​ឆ្នាំ​ខាង​មុខ ជា​បន្តបន្ទាប់​ជាប់​មិន​ដាច់ គណបក្ស ឆន្ទៈ​ខ្មែរ ជា​ប៉ូល​នយោបាយ​ថ្មី ដែល​មាន​ក្រុម​អ្នកនយោបាយ​ស្រករ​ក្រោយ (​ជា​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​) និង​ក្រុម​អ្នកនយោបាយ​វ័យក្មេង (​ជា​ស្ថាបនិក​) និង​អ្នក​ចង់ឲ្យ​មាន​ការផ្លាស់ប្តូ​រ​នៅ​កម្ពុជា (​ជា​អ្នកចូលរួម​) គឺជា​ជម្រើស​ថ្មី ជា​សេចក្តីសង្ឃឹម​ថ្មី តាម​វប្បធម៌​នយោបាយ​ថ្មី ឆ្ពោះ​អនាគត​ថ្មី សម្រាប់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​សិទ្ធិ​មនុស្ស​ពិតប្រាកដ​នៅ​កម្ពុជា​។​

លោក​គង់ គាំ បាន​ថ្លែងថា មាន​តែ​តាមរយៈ​ការបោះឆ្នោត ពី​ប្រជាពលរដ្ឋ​កម្ពុជា ទាំងអស់គ្នា​តែ​មួយគត់ និង​ជា​ទៀងទាត់​តែប៉ុណ្ណោះ ដែល​អាច​ធានា​សន្តិភាព ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍន៍​ចីរភាព​រីកចម្រើន​រឹងមាំ​យូរអង្វែង ៕​ ​ដោយ​៖​កូឡាប​

spot_img
×